{មង្គលការ}Part 12

1.5K 113 2
                                        


Jungkook កំពុងអង្គុយក្នុងបន្ទប់គិតពីសម្ដីរបស់ Jimin មែន Jimin និយាយត្រូវគេពិតជាមិនដែលបានទទួលដំណឹងរបស់ Mochii ពិតមែន តាំងពីបែកគ្នាមក Mochii បាត់ដំណឹងឈឹងដូចជាមនុស្សគ្មានរូបរាងចឹង

«តើយើងគួរធ្វើយ៉ាងម៉េចទៅ»Jungkook ដាក់ខ្លួនទៅលើកពូកយកដៃគងថ្ងាស់សម្លឹងមើលពិដានក្នុងបន្ទប់ចិត្តគិតពីសម្ដីរបស់ Jimin រហូត

Skip ___

Jimin កំពុងអង្គុយក្នុងបន្ទប់របស់គេដូចគ្នាតាមពិតសម្ដីដែលនិយាយជាមួយ Jungkook មុននោះគ្រាន់តែនិយាយបញ្ជួស Jungkook តែប៉ុណ្ណោះចិត្តមិនបានចង់ផ្នាល់ស្អីទេ គ្រាន់តែខឹងនឹង Jungkook ដែលនិយាយថាស្រលាញ់គេតែបែជាដេកជាមួយស្រីរាប់មិនអស់

«ហ៉ើយឈប់គិតទៅ Jimin យ៉ាងណាក៏ត្រូវតែឈ្នះព្រោះយើងជាអ្នកផ្ដើម»Jimin ដកដង្ហើមធំទាំងពិបាកចិត្តតែក៏តាំងចិត្តដើម្បីយកឈ្នះក្នុងការផ្នាល់មួយនេះអោយបាន ព្រោះខ្លួនជាអ្នក ផ្ដើមការផ្នាល់នោះ

1ខែកន្លងផុតទៅ___ (កាត់ៗឆាប់ចប់)

ថ្ងៃពិសេសដែលគ្រួសារ Park នឹងគ្រួសារ Jeon បានរង់ចាំក៏បានមកដល់ វាជាថ្ងៃដែល Jungkook នឹង Jimin រៀបការ

នៅក្នុងព្រះវិហាដែលបានរៀបចំឡើងយ៉ាងស្រស់ស្អាតនឹងមានភ្ញៀវជាច្រើនបានចូលរួម ព្រោះពិធីមង្គលការរបស់បុគ្គលល្បី កូនអ្នកជំនួញទាំងពីររៀបការជាមួយគ្នាសំខាន់ប្រុសនឹងប្រុសទៀតផង មិនល្បីទើបចម្លែក

បន្ទប់តែងខ្លួន___

«Jimin ថ្ងៃនេះឯងស្អាតណាស់»Taehyung ញញឹមសរសើរមិត្តសម្លាញ់ទាំងសប្បាយចិត្ត

«ពិតឬយើងថាយ៉ាងណាក៏នៅតែធម្មតាព្រោះយើងជាប្រុស»Jimin ញញឹមស្រាលមិនមែនថាគេមិនសប្បាយចិត្តទេ តែអោយធ្វើយ៉ាងម៉េច បើគេមិនសប្បាយចិត្តពិតមែន ទើបញញឹមមិនសូវសម

«តែឯងស្អាតជាងស្រីមួយចំនួនពិតមែនណា Jimin »Taehyung ចាប់ដៃរបស់អ្នកជាមិត្តមកកាន់មាត់នៅតែសរសើរពីភាពស្រស់ស្អាតរបស់អ្នកជាមិត្តសម្លាញ់ ដដែល

«ហឺម យើងចង់អោបឯង Tae»Jimin

«មោះ ហឺមពេលការហើយ កុំធ្វើចារឹតដូច ក្មេងទៀតអី»Taehyung ធ្វើជានិយាយសម្ដីធំដូចជាបងប្រុសដាក់ Jimin ធ្វើអោយ Jimin សើច

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Место, где живут истории. Откройте их для себя