{បងមិនចង់ឃ្លាតពីអូនទេ}Part 37

985 82 1
                                        

@Jikook Villa

      Jungkook បីប្រពន្ធព្រោះថាគេងលង់លក់ពេលដែលកំពុងតែធ្វេីដំណេីរមកផ្ទះវិញ​ នាយបីរាងកាយរបស់ប្រពន្ធថ្នមៗឡេីងទៅលេីបន្ទប់របស់ពួកគេទាំងពីរ​ ។ Jungkook ដាក់អោយប្រពន្ធគេងថ្នមៗលេីពូក​ ព្រោះតែខ្លាចថាប្រពន្ធរបស់គេភ្ញាក់​ ណាមួយមេីលទៅ​ Jimin ដូចជាអស់កម្លាំងខ្លាំងណាស់​ ព្រោះតែនាយនឹងហេីយ។

«សឺត»Jungkook ថេីបថ្ងាស់រាងតូចមួយខ្សឺត​ មុននឹងចូលទៅងូតទឹកចេញ​ ព្រោះតែគេទាំង
បែកញេីសនឹងស្អិតពេញទាំងខ្លួន​ ចំណែករាងតូចប្រហែលជាត្រូវជូតខ្លួនអោយហេីយមេីលទៅ​ ព្រោះមិនចង់ដាស់អោយភ្ញាក់ទេខ្លាចរាងតូច​ម៉ួម៉ៅ។


ចំណាយពេលងូតទឹកអស់15នាទី​ Jungkook ក៏ចេញមកវិញជាមួយនឹងកន្សែងរុំចង្កេះរបស់ខ្លួន​ នឹងមានកន្សែងមួយទៀតតូចល្មម​នៅនឹងដៃសម្រាប់ជូតសក់សេីមរបស់គេ​ នាយ​សង្ហារដេីរហួសទៅដល់គ្រែគេងថេីបថ្ពាល់រាងតូចមួយខ្សឺត​ ទេីបដេីរត្រឡប់នកបន្ទប់ឈុតវិញ​ ។

«Jung »Jimin បេីកភ្នែកព្រឹមៗមេីលទៅស្វាមីកំពុងតែស្លៀកពាក់ក្នុងបន្ទប់ឈុត​ នាយតូចភ្ញាក់ដោយសារតែបបូរមាត់ត្រជាក់ដែលទេីបនឹងងូតទឹកហេីយន៉ប៉ះនឹងថ្ពាល់របស់គេ​ ទេីបបានជាគេភ្ញាក់ឡេីងទាំងនៅងងុយ។

«Minnie ភ្ញាក់ហេីយឬ​ ឃ្លានឬនៅ»Jungkook ដេីរមករករាងតូចវិញ​ ក្រោយឃេីញថាប្រពន្ធរបស់គេភ្ញាក់ហេីយ​ នាយដាក់ខ្លួនអង្គុយក្បែររាងតូច​ នឹងសួរនាំទាំងញញឹម​ ខ្លាចថាប្រពន្ធភ្ញាក់មកនឹងឃ្លាន​ បេីបែបនឹងមែននានឹងអាលនាំទៅញាំបាយអោយហេីយ​ ព្រោះនេះវាក៏ចាប់ផ្ដេីមព្រលប់បណ្ដេីរៗហេីយ។

«អូនចង់ងូតទឹកសិនណា»Jimin តបទៅស្វាមី​ទាំងមុខនៅស្លេកនៅឡេីយ​ អាចថាមកពីគេឈឺត្រង់ចំណុចខំខាន់ទេីបមេីលទៅហាក់ដូចជាខ្សោះៗអស់ពីខ្លួន។

«មោះបងបីទៅងូតទឹក»Jungkook លេីកបីកាយតូចឡេីង​ នឹងដេីរទៅក្នុងបន្ទប់ដេីម្បអោយរាងតូចងូតទឹក​ ព្រោះប្រហែលជា Jimin ស្អុះស្អាប់ដូចគេដែលហេីយមេីលទៅ។

«បងចេញទៅចុះ​ អូនងូតខ្លួនឯងបានណា»Jimin ញញឹមតបទៅស្វាមី​ ព្រោះឃេីញថានាយនៅមិនព្រមចេញទៅហាក់ដូចជាចង់ងូតអោយខ្លួនដូចជារាល់ដង​ហេីយមេីលទៅ​ ទេីបខ្លួននិយាយបែបនេះឡេីងមក​ បេីសិនជាអោយនាយងូតអោយនោះធានា​ មិនបានងូតស្រួលបួលទេ។

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now