Jungkook ត្រូវស្ពឹកមុខទាំងព្រឹកព្រោះតែត្រូវប៉ាជាទីស្រលាញ់យកទឹកមកចាក់ពីលើមុខ ពេញតែម្ដងហើយក៏ត្រូវ.....ទទួលបានកាសែត មួយច្បាប់កណ្ដាលមុខទៀតផង។
«ស្អីនឹងប៉ា»Jungkook នាយកម្លោះយកដៃញីភ្នែកនឹងចូលសក់ទៅក្រោយអោយអស់កុំអោយវាធ្លាក់មកមុខពេក ព្រោះតែសើមដោយតែលោកប៉ាជាទីស្រលាញ់អស់ហេីយ។
«មើលអោយច្បាស់ទៅ....ថាឯងវាទៅធ្វើស្អីមក»Mrr Jeon ស្រែកសម្លុតមុខក្រហមងំមើលទៅខុសពីធម្មតា ដូចជាកំពុងតែខឹងនឹងរឿងអ្វីមួយយ៉ាងអញ្ចឹង។
«វាប្រហែលជាព័ត៌មាន ដែលអ្នកកាសែតអស់នោះតែងតែចុះទេប៉ា»Jungkook មិនទាន់បានមើលផងគេក៏តប ទៅ ប៉ារបស់គេព្រោះគិតថាគ្មានអីក្រៅពីរឿងអាស្រូវរបស់គេទេ ព្រោះរាល់ថ្ងៃគេនេះល្បីជាងដារាក្នុងប្រទេសផង។
«ធម្មតាហឹស....អា Kook មើលសិនទៅចាំនិយាយ»Mrr Jeon ស្រែកដាក់ ធ្វើអោយក្រាស់រាងដែលជាកូនភ័យបន្តិចហេតុអីមើលទៅប៉ាគេខឹងខុសធម្មតាអញ្ចឹង។
«មើលក៏បាន......នេះស្អីគេ{កម្លោះសង្ហារ Play boy ប្រចាំប្រទេសល្បីថាបណ្ដើរស្រីមិនរើសមុខ Jeon Jungkook .....បានបែកធ្លាយរូបភាពអាសអាភាសជាមួយនឹងមនុស្សស្រីម្នាក់}.....fuck មិចក៏ទៅជាចឹង»Jungkook បើកភ្នែកធំៗនឹងស្រែកទាំងភ្ញាក់ផ្អើល ក្រោយឃេីញព័ត៌មាន ស្អីគេ គេមិនដែលស្គាល់ស្រីក្នុងរូបនឹងផង ម៉េចក៏សម្រេចថាជាគេទៅកេីតលោកអេីយ អញ្ចឹងតេីបានលោកប៉ារបា់គេខឹងខុសពីរាល់លេីក។
«យ៉ាងមិចច្បាស់ឬនៅថាវាមិនមែនធម្មតា»Mrr Jeon គំហកអោយកូនប្រុសទាំងខឹង ព្រោះថាលោករបស់គាត់នេះចម្រេីនមុខណាស់ ព្រឹកព្រលឹមមិនទាន់នាំរឿងស៊យមកទាំងព្រឹក។
«ប៉ាស្ដាប់ខ្ញុំសិន»Jungkook បើកភ្នែកព្រិចៗដាក់គាត់ ចឹងតើបានមើលទៅប៉ាគេខឹងខ្លាំងណាស់ ព្រោះតែលេីកនេះវាធំ ធំជាងរាល់លេីកនោះអី បានជាគាត់ខឹងសម្បេីមណាស់នឹងណា។
«ឆាប់ងើបងូតទឹកស្លៀកពាក់ ហើយចុះទៅខាងក្រោម»Mrr Jeon និយាយចប់ក៏ចេញទៅបាត់ ទុកអោយរាងក្រាស់រៀបចំខ្លួន ថ្ងៃនឹងជំរះបញ្ជីជាមួយអាកូនម្នាក់នេះម្ដង។
