{ឆ្ងាញ់ណាស់ បងពូកែណាស់}Part 34

1.4K 102 6
                                        


JHS Group _________

     ក្រោយពីសង្គ្រាមស្នេហាក្ដៅគគុករវាង​ Hoseok នឹង​ Taehyung បានបញ្ចប់​ ពេលនេះរាងកាយទាំងពីរកំពុងគេអោបគ្នាក្នុងបន្ទប់ឈុតនៅឡេីយ​ Hoseok គេងសម្លឹងមេីលមុខក្មេងតូចដែលបានធ្វេីអោយគេមានក្ដីសុខមុននេះទាំងញញឹម​ ។ ដៃមាំវាសសក់ដែលធ្លាក់បាំងភ្នែករាងតូចចេញ​ ហេីយក៏ថេីបថ្ងាស់តូចមួយដង្ហេីមវែង។

«បងស្រលាញ់​អូន»Hoseok ថេីបថ្ពាល់នឹងស្មារបស់រាងតូចតិចៗ​ ហេីយក៏បន្តគេងអោបរាងតូចរហូតដល់លក់ទាំងពីរ​។

​ កន្លងផុតទៅប្រហែលជិតបីម៉ោង​ ថេយ៉ុង​ ចាប់ផ្ដេីមបេីកភ្នែកឡេីង​ ក្រោយពីគេងលក់ជាយូនោះ​ កម្លោះតូចជ្រួញមុខពេបមាត់យំភ្លាម​ ព្រោះតែការឈឺចាប់ដែលកំពុងតែរត់មករកខ្លួន​ Taehyung កម្រេីកខ្លួនបន្តិច​ ដោយសារតែមានអារម្មណ៍ថាថប់ដង្ហេីម​ នឹងឈឺចុកចាប់ពេញរាងកាយតែម្ដង។

«ហឹក​ៗ»Taehyung រេីចេញពីរង្វង់ដៃរបស់រាងក្រាស់ទាំងយំ​ ធ្វេីអោយរាងក្រាស់ដែលគេងលក់នោះ​ ភ្ញាក់ព្រោះតែមានអ្នករំខាន។

«Tae Tae​ អូន​កេីតអីមែនទេ»Hoseok ស្វាងចេះតែម្ដង​ ពេលដែលរាងតូចយំ​ នាយរហ័សបង្វែអោយរាងតូចបែមកខ្លួន​ នឹងសួរនាំទាំងបារម្ភ​ មិនបារម្ភយ៉ាងម៉េច​ បេីបេីកភ្នែកឡេីងយំបែប​នេះនោះ។

«ឈឺណាស់​ ហឹកៗ​វាឈឺ»Taehyung យំសសឹក​ ស្រវ៉ាអោបរាងក្រាស់ជាប់​ រាងតូចឈឺពេញទាំងខ្លួន​ សូម្បីតែគេកម្រេីកខ្លួនក៏ឈឺដែល​ មិនដឹងថាអាចឈរនឹងដេីរកេីតឬអត់នោះទេ​ បេីឈឺបែបនេះ។

«បងសុំទោសណា​ មោះចាំបងបីទៅងូតទឹក»Hoseok ងេីបទាំងអាក្រាត​ លេីកបីកាយតូចដែលអាក្រាតដូចគ្នា​ ដេីរសំដៅទៅក្នុងបន្ទប់ទឹក​ ដេីម្បីបានអោយរាងតូចងូតទឹកក្ដៅ
ឧណ្ឌ​ៗ​ ដេីម្បីអោយគេរំសាយការឈឺចាប់ខ្លះ។




Jikook Villa _________

      ថ្ងៃនេះ Jimin ចេញពីពេទ្យហេីយ​ ហេីយ Jungkook​ ក៏មិនបានទៅធ្វេីការដែល​ គឺនៅមេីលថែរាងតូចនៅផ្ទះ​ ព្រោះខ្លាចថារាងតូចនឹងកេីតអ្វីឡេីងមកទៀត​ ទោះជារាងតូចដេញគេយ៉ាងណាក៏ដោយ​ ក៏នាយនៅតែក្បាលរឹងមិនព្រមទៅនោះទេ​ ទេីបធ្វេីអោយ​ Jimin ប្រកែកមិនបានតទៅទៀត។

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now