Jimin នឹងម៉ែដោះឈរមើលTaehyung នឹង Hoseok អោបគ្នានឹងកើតក្ដីអាណិត
«អាណិតអ្នកប្រុស Jhope ណាស់ 2ឆ្នាំមកនេះគាត់ រងទុក្ខខ្លាំងណាស់»ម៉ែដោះ និយាយប្រាប់ Jimin
«តើហេតុអីបានគេទៅជាបែបនេះ»Jimin ងាកសួរ ស្រ្ដីចំណាស់ដែលនៅក្បែរខ្លួន
«គឺកាលពីគាត់បែកពីអ្នកប្រុស Taehyung គាត់ក៏បង្ខំចិត្តត្រឡប់មកកូរ៉េវិញភ្លាមដើម្បីមករៀបការតាមដែល លោកប្រុសនឹងលោកស្រីចង់បានតែអកុសលពេលធ្វើដំណើរចេញពីព្រលានយន្តហោះក៏ជួកគ្រោះថ្នាក់ ចារាចរណ៍ធ្វើជើងទាំងគូរមិនអាចដើរបាន ទើបគ្រួសារខាងស្រីរើសអើងមិនព្រមរៀបការជាមួយហើយតាំងពីថ្ងៃនោះមកអ្នកប្រុសមិនដែលចេញឬអនុញ្ញាត្តិអោយអ្នកណាមកជួបឬនិយាយជាមួយឡើយ»ម៉ែដោះ ដកដង្ហើមធំពិបាកចិត្តពេលនឹកឃើញដល់ពេលនឹងម្ដងៗ កាលនោះពិតជាអាណិតអ្នកប្រុសម្នាក់នេះខ្លាំងណាស់ឈឺចិត្តឈឺកាយរហូតដល់ថ្នាក់ចេញមកនៅឆ្ងាយពីឪពុកម្ដាយព្រោះធុញនឹងពាក្យជេរស្ដីរបស់គាត់
«គេគួរអោយអាណិតខ្លាំងណាស់»Jimin ងាកទៅមើលគូរស្នេហ៍កំពុងយំអោបគ្នាក្រោយពីបែកគ្នាជាយូរ
Taehope
ពួកគេអោបគ្នាដោយក្ដីនឹងរលឹក
«ឈប់យំទៅ Tae ហើមភ្នែកអស់ហើយ»Hoseok ទាញកាយតូចចេញពីការអោបបន្តិចនឹងលើកដៃជូតទឹកភ្នែកអោយរាងតូច
«បងក៏ដូចគ្នា»Taehyung ញញឹមលើកដៃស្រឡូនផ្ដឹតទឹកភ្នែករបស់រាងក្រាស់ចេញដូចគ្នា
«ម៉េចក៏ដឹងថាបងនៅទីនេះ»Hoseok ក្រោយពីសម្រួលអារម្មណ៍មកធម្មតាវិញក៏សួរទៅរាងតូច
«HoBi តាំងពីថ្ងៃបងសុំបែកអូន គឺអូនបានអោយ មនុស្សតាមដានបងរហូត ព្រោះអូនមិនជឿថាបងឈប់ស្រលាញ់អូនឡើយតែដល់ពេលដែលដឹងថាបងរៀបការបេះដូងវាបានប្រេះបែកស្ទើតែទាំងអស់ដឹងទេថាអូនឈឺបុណ្ណា»Taehyung រៀបរាប់ពីការឈឺដែលកប់នៅក្នុងទ្រូងរយះពេលពីរឆ្នាំប្រាប់ទៅរាងក្រាស់
«បងសុំទោស Tae»Hoseok អោនមុខចុះមិនហ៊ានសម្លឹងមុខរបស់រាងតូចព្រោះគេពិតជាអាក្រក់ណាស់ដែលធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ឈឺបែបនេះ
