{បដិសេធមង្គលការនឹងទៅ} Part 8

1.5K 122 6
                                        


  Jungkook បើកឡាននាំរាងតូចចេញមកក្រៅក្រុងព្រោះដើម្បីនិយាយរឿងខ្លះជាមួយនឹង Jimin តាមផ្លូវ Jungkook មិននិយាយអីទាំងអស់គេផ្ដោតលើការបើកបររបស់គេ Jimin ចេះតែលួចសម្លឹងមុខរបស់រាងក្រាស់មិនឈប់ឃើញថាលើកនេះ គេខុសពីរាល់ដង

មកដល់ក្រៅក្រុង Jungkook ឈប់ឡាននៅកៀនផ្លូវមួយដែលមាន ដើមឈលអមសងខាងទេសភាព ស្រស់ស្អាតដែលរាងតូចមិនដែលបានឃើញ

«ស្រស់ស្រាយណាស់»Jimin ញញឹមស្រាលសម្លឹងមើលទេសភាពដែលនៅជុំវិញខ្លួន

«Jimin ខ្ញុំមានរឿងចង់និយាយ»Jungkook ទឹកមុខស្មើធេងនិយាយជាមួយរាងក្រាស់

«មានរឿងអីមែនទេ?»Jimin ងាកមកសួររាងក្រាស់

«រឿងរៀបការរបស់ពួកយើង»Jungkook សម្លឹងមុខរបស់រាងតូចដោយកែវភ្នែកស្មើ

«មាន...មានបញ្ហាអីមែនទេ»Jimin និយាយតិចៗអារម្មណ៍ចាប់ផ្ដើមមិនល្អដូចជាខ្លាចថាមានរឿងមិនល្អកើតឡើង

«បដិសេធមង្គលការនឹងទៅ Jimin »Jungkook និយាយដោយសំលេងប្រាកដប្រជា

«លោក.....លោកនិយាយអី»Jimin សួរទៅ Jungkook វិញទាំភ្ញាក់ផ្អើល ស្ទើតែមិនជឿថាលឺពាក្យនេះចេញពីមាត់របស់រាងក្រាស់

«ពួកយើងមិនបានស្រលាញ់គ្នាទេ Jimin ខ្ញុំមិនល្អមិនសាកសមនឹង Jimin ទេ»Jungkook បកស្រាយប្រាប់រាងតូច គេពិតជាមិនចង់ការជាមួយ Jimin ទេ គេមិនអាចស្រលាញ់អ្នកណាក្រៅពី Mochii របស់គេឡើយ

«Jungkook ស្ដាប់ខ្ញុំអោយច្បាស់ ខ្ញុំមិនធ្វើបែបនេះឡើយ ខ្ញុំគ្មានថ្ងៃបំផ្លាញក្ដីសង្ឃឹមរបស់ម៉ាក់ខ្ញុំឡើយ»Jimin សម្លឹងមើលទៅរាងក្រាស់នឹងនិយាយទាំងម៉ឺងមាត់ គេនឹងមិនបញ្ឈប់មង្គលការ នឹងឡើយ ដាច់ខាតមិនអោយម៉ាក់គេអស់សង្ឃឹមទេ

«តែខ្ញុំមិនបានស្រលាញ់ឯងទេ»Jungkook តម្លើងសំលេងដាក់រាងតូច ភ្នែកគេឡើងក្រហមព្រោះខឹងនឹងរាងតូច គេចង់និយាយណាស់ថាគេស្រលាញ់ Mochii របស់គេមិនមែនរាងតូចដែលឈរចំពោះមុខឡើយ

«ចុះលោកគិតថាខ្ញុំស្រលាញ់លោកមែនទេ ខ្ញុំក៏មិនបានស្រលាញ់មនុស្សដូចលោកដែល»Jimin តបទៅវិញទាំងមាត់ខុសពីចិត្ត តាមពិតគេចាប់ផ្ដើមស្រលាញ់ Jungkook ម្ដងទៀតហើយ តែដោយសារខឹងក៏និយាយចេញទៅទាំងបែបនឹងតែម្ដង

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now