{មិត្តសម្លាញ់​}Part 46

874 57 2
                                        


​ ក្រោយពីសម្រួលនឹងដោះស្រាយគ្នារួចរាល់អស់ហេីយ​ អ្នកទាំងពីរពេលនេះកំពុងតែអង្គុយ Dinner ជាមួយគ្នានៅឯមាត់សមុទ្រយ៉ាង romantic ។ Jungkook គិតតែពីញញឹមមិនឈប់សោះ​ ញាំក៏ញញឹម​ និយាយក៏ញញឹម​ ហេីយគេមេីលមុខរបស់ Jimin​ រហូតដល់រាងតូចមានអារម្មណ៍ថាអៀនទៅហេីយ​។

«Jung អូនថាបងឈប់មេីលមុខរបស់អូនទៅណា»Jimin និយាយទាំងអោនមុខចុះថ្ពាល់ក្រពុំទាំងគូរឡេីងក្រហមព្រឿងៗគួរអោយចង់ចាប់ក្រញិជាខ្លាំង​ ព្រោះតែនាយគិតតែពីញញឹមមេីលមុខរបស់គេមុនឈប់បែបនេះតេីអ្នកណាមិនអៀននោះ​ បេីពេលនាយញញឹមសង្ហារសឹងស្លាប់ទៅហេីយ។

«មិនឈប់ទេ​ បងកំពុងមេីលមុខរបស់ប្រពន្ធបងតេី»Jungkook មិនឈប់ឡេីយ​ នាយនៅតែញញឹមមិនឈប់ដដែល​ នាយមានក្ដីសុខណាស់ពេលដែលដឹងថាមនុស្សដែលគេស្រឡាញ់ទាំងពីរចុងក្រោយជាមនុស្សតែមួយ​ ដំបូងគេពិតជាពិបាកណាស់ក្នុងការចិត្តពី Mochi តែចុងក្រោយគេក៏ទទួលបានទាំងពីរ​ គេពិតជាសំណាងពិតមែន។​

«តែមុខប្រពន្ធបងគឺជាមុខអូន​ អូនមិនអោយ មេីលទេ»Jimin និយាយទាំងញញឹមបិតមាត់មិនចង់ជិត​ និយាយត្រង់គេពិតជាអៀនពេលដែលត្រូវនាយអង្គុយសម្លឹងមេីលបែបនេះណាស់​ គេធ្វេីខ្លួនមិនត្រូវនោះទេ​ ទេីបគេអោយនាយឈប់មេីលគេដោយក្រសែភ្នែកបែបនឹង។

«អត់បងចង់មេីល»Jungkook

«Jeon Jungkook អូនឈប់និយាយជាមួយបងហេីយ»ពេលត្រូវរាងក្រាស់ឌឺដាក់​ ក៏ខឹងនឹងងេីបដេីរចេញទៅបាត់​ ។

«អេ៎​ ចាំប្ដីផងមេីលប្រពន្ធសម្លាញ់»Jungkook ប្រញាប់រត់តាមពីក្រោយកាយតូចដែលកំពុងតែដេីរលឿនទៅៗ​ តែជំហ៊ានខ្លីៗដូចជា Jimin នេះ​ នាយលួសអោយមុន5ជំហ៊ានក៏នាយនៅតែតាមទាន់ដែល​ មេីលជេីងនាយផងខុសពីជេីងរាងតូចឆ្ងាយណាស់។

«កុំមកតាម»Jimin សម្លក់

«អត់​ បងតាមប្រពន្ធបងមិនបានតាមអូនឯណា»Jungkook ដឹងថាកាយតូចកំពុងតែខឹងហេីយ​ តែនាយនៅតែញោះបន្ថែមដូចយកសាំងទៅសាក់លេីភ្លេីង​ ធ្វេីអោយកាយតូចខឹងឡេីងក្រហមមុខអស់ទៅហេីយ​ តែវាគួរអោយស្រឡាញ់ក្នុងភ្នែករបស់នាយណាស់។

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now