Jungkook បានដាក់ច្បាប់មិនបានធ្វេី
ការនោះទេ ព្រោះគេត្រូវមៀលថែរាងតូចដែលកំពុងឈឺ Jimin មិនបានឈឺអ្វីធ្ងន់ធ្ងរទេ តែថាលោកប្ដីរបស់គេនៀក៎ អោយគេសម្រាកនៅពេទ្យដល់ទៅមួយយប់ ធ្វេីអោយរាងតូចពិតជាធុញថប់យ៉ាងខ្លាំង។
«Jung អូនចង់ចេញពីទីនេះ អូនមិនចង់នៅពេទ្យទេ»Jimin និយាយទៅកាន់រាងក្រាស់ទាំងទឹកមុខពិបាកស្មាន ព្រោះតែ Jungkook មិនព្រមស្ដាប់សម្ដីរបស់គេនោះទេ ដោយសារតែនាយមិនព្រម។
«Jimin អូនសម្លាញ់ស្ដាប់បងណា អូនត្រូវនៅពេទ្យមួយយប់ ហេីយស្អែកពួកយេីងនឹង
ត្រឡប់ទៅផ្ទះវិញណា»Jungkook និយាយទៅកាន់រាងតូចដែកអង្គុយលេីគ្រែ តែគេមិនបានមេីលទៅកាយតូចនោះទេ ហេតុផលព្រោះមិនចង់ចិត្តទន់ដាក់រាងតូច។
«Jung អូនពិតជាមិនចង់នៅពេទ្យទេ យេីងទៅផ្ទះរបស់យេីងវិញទៅណាបងសម្លាញ់»Jimin ព្យាយាមនិយាយទៅកាន់រាងក្រាស់ដែលកំពុងតែរៀបចំអាហារថ្ងៃត្រង់អោយខ្លួន នាយតូចធ្វេីមុខកំសត់នឹងតូចចិត្ត ពេលដែលរាងក្រាស់មិនអេីពេីនឹងសម្ដីរបស់ខ្លួន។
«Jiminie អូនគួរតែសម្រាកអោយបានច្រេីនណា»Jungkook ដេីរមកក្បែររាងតូចទាំងក្នុងដៃរបស់គេមានថាសអាហារសម្រាប់រាងតូចដែល នាយដាក់ខ្លួនអង្គុយលេីគ្រែទល់មុខនឹងកាយតូចទាំងញញឹម។
«តែពេលនេះអូនអស់អីហេីយ»Jimin ធ្វេីមុខកំសត់ដាក់ស្វាមីដេីម្បីអោយរាងក្រាស់យល់ព្រម តែគិតហេស៎ថា Jungkook ព្រមនោះ គេមិនព្រមនោះទេ គេបារម្ភពីសុខភាពរបស់រាងតូច ដូច្នោះហេីយគេមិនព្រមស្របតាមរាងតូចទេ។
«បងបារម្ភពីអូនណា Minnie ចុះបេីសុខៗអូនស្រាប់តែឈឺឡេីងមកទៀតអោយបងគិតយ៉ាងម៉េចហឺម»Jungkook ដាក់ថាសអាហារលេីតុវិញ នឹងចាប់ដៃតូចទាំងពីរដែលមានជាប់សារ៉ូមមួយជំហៀងមកកាន់ នាយសម្លឹងទៅកាន់រាងតូចឡេីងទន់ភ្លន់បង្ហាញពីក្ដីបារម្ភដែលមានចំពោះកាយតូច គេមិនចង់អោយរាងតូចឈឺទៀតទេ បេីឈឺទៀតគេច្បាស់ជាធ្វេីអីមិនកេីតនោះទេ។
«Jung »Jimin រលីងរលោងទឹកភ្នែក ព្រោះតែគេមានអារម្មណ៍ថារំភេីបដែល Jungkook យកចិត្តទុកដាក់នឹងបារម្ភពីគេដល់ថ្នាក់នេះ ក្រសែភ្នែករបស់នាយធ្វេីអោយរាងតូចមានអារម្មណ៍ថាកក់ក្ដៅណាស់ ព្រោះគេមិនដែលគិតថា Jungkook នឹងមានក្ដីបារម្ភចពោះគេបែបនេះឡេីយ។
