Jungkook បើកឡានសំដៅទៅក្រុមហ៊ុនដែល Jimin ធ្វើការ ដោយបានសួរទីតាំងពី Jimin រួចហេីយ។ ទៅដល់រាងក្រាស់ដើរចូលក្នុងក្រុនហ៊ុនហើយសំដៅទៅកន្លែងសួរព័ត៌មាន។
«សួស្ដី»Jungkook និយាយទាំងស្នាមញញឹមធម្មតា មនុស្សគ្នាព្រានតែប៉ុណ្នឹងអោយតែឃេីញស្រីស្អាតដឹងតែញញឹមញញែមមិនឈប់បែបនឹងឯង។
«ចាស៎សួស្ដីលោក»Girl ញញឹមយ៉ាងស្រស់
ដាក់ Jungkook វិញ ព្រោះមិនងាយទេពេលបានកម្លោះព្រាននារីញញឹមដាក់បែបនេះ។
«សុំរំខានបន្តិច Jimin Park ធ្វើការនៅជាន់ណាដែល»Jungkook សួរដោយភ្ជាប់ស្នាមញញឹមមិនបាត់។
«ចាស៎លោកនាយកនៅជាន់ទី 9 ជាមួយនឹងលោកស្រីប្រធានចាស៎»Girl តបទាំងញញឹមបិត មាត់មិនជិតគ្នារំភេីបបានជួបប្រុសស្អាតអញ្ចឹងឯង។
«បាទអរគុណ»Jungkook ញញឹមលាហើយក៏ដើរសំដៅទៅជណ្ដើរយន្ត ដេីម្បីទៅរក Jimin ។
គ្រាន់តែ Jungkook ដើរផុតភ្លាមបុគ្គលិក នាំគ្នាខ្សឹបខ្សាវគ្នាភ្លាម ចារឹតចេះដឹងរឿងគេនឹងចង់ដឹងរឿងគេរត់ចូលខ្លួនម្នាក់ៗព្រាតតែម្ដង។
«នែ៎ឯង នេះ Jungkook Jeon ល្បីថាជាព្រាននារីនោះអី»Girl រត់មកខ្សឹបនឹងមិត្តៗរបស់នាង ។
«ឯងគេមករក លោកនាយកណា»Girl ដែលអ្នក ប្រាប់រាងក្រាស់មិញក៏ចាប់ផ្ដេីមនិយាយដែល។
«ពិតមែនហេស៎»ពួកនាងនិយាយទាំងភ្ញាក់ផ្អើល Jungkook Jeon មករកប្រធានរបស់ពួកនាងឬ នេះតេីមានអ្វីនឹងគ្នាមែនទេ។
«មែនហើយ ឬក៏ពួកគាត់កំពុងទាក់ទងគ្នា»Girl ពួក នាងនាំគ្នាខ្សឹបនឹងនាំគ្នានិយាយពីនេះពីនោះមិនឈប់។
ជាន់ទី9
Jungkook មកដល់ក៏ឃើញមានបុគ្គលិកជិត10នាក់កំពុងអង្គុយធ្វើការហើយឃើញមានបន្ទប់ ពីរនៅជិតគ្នាហើយនៅ ជំហៀងនៃទ្វារ
បន្ទប់មានតុមួយមាន បុគ្គលិកស្រីម្នាក់ប្រហែលជាលេខាទើបរាងក្រាស់ដើសំដៅទៅតុនោះ។
«សួស្ដី ខ្ញុំមករក Jimin Park »Jungkook និយាយតែមិនសូវញញឹមទេ មិនដូចពេលមុនទេ ព្រោះតែមានអារម្មណ៍មិនចូលចិត្តស្រីម្នាក់នេះសោះ។
