Morning _____
Jungkook បើកភ្នែកតិចៗទាំងនៅឈឺក្បាលតិចព្រោះតែពីយប់មិញដាក់ជ្រុលទើបធ្វើអោយងើប មកឡេឡឺមិនដឹងអី
«នេះយើងនៅឯណា»Jungkook ងាកមើលជុំវិញខ្លួនទាំងឆ្ងល់
«នៅខុនដូរយើង»Yoongi ចេញពីបន្ទប់ទឹកនឹង និយាយទៅកាន់ Jungkook ដែលអង្គុយនៅលើពូក
«hyung ជាអ្នកយកខ្ញុំមកមែនទេ»Jungkook
«អត់ទេឯងហោះមក»Yoongi តបទាំងមុខងាប់ហើយក៏ដើរទៅយកខោអាវមកស្លៀកពាក់ព្រោះមុន នេះគេស្លៀកកន្សែងមួយតែប៉ុណ្ណោះ
«មើលឆ្លើយនឹងប្អូន»Jungkook សម្លក់អ្នកជាបង មើលសម្ដីនិយាយជាមួយប្អូនមិនដែលល្អសោះ
«ឆហលើយចឹងយ៉ាងម៉េច?»Yoongi ច្រត់ចង្កេះងាក មកតបនឹង Jungkook វិញទាំងមុខងាប់
«មិនដែលនិយាយល្អជាមួយប្អូនទេ និយាយល្អខ្លះទៅថី»Jungkook ពេបមាត់ធ្វើទឹកមុខអន់ចិត្តដាក់អ្នក ដែលឈរច្រត់ចង្កេះនៅនឹងមុខ
«នេះយកទៅប្ដូរទៅហើយងូតទឹកផង....កុំនិយាយច្រើនពេក»Yoongi ហុចខោអាវមួយឈុតអោយទៅ Jungkook នឹងយកខោអាវមកស្លៀកពាក់ខ្លួនឯងម្ដង
«បាទ hyung »Jungkook ក្រវីក្បាលតិចៗនឹងងើបទៅងូតទឹក
Skip _____
Park Company _____
Jimin office ______
Jimin អង្គុយធ្វើការសុខៗក៏មានអ្នកមកគោះទ្វារ
តុកៗ
«អញ្ចើញចូល»Jimin
«លោកនាយក នេះគឺកាហ្វេចាស៎»Jiwon លើកកាហ្វេដាក់លើតុក្បែរដៃរាងតូច
«អរគុណ»Jimin ឆ្លើយតែភ្នែករវល់តែនេងការងារ របស់ខ្លួន
«លោកនាយក លោកមិនចាប់អារម្មណ៍ខ្ញុំខ្លះទេឬ»Jiwon ដើរទៅអោប ក របស់ Jimin ពីក្រោយយ៉ាងព្រហើន
«ខ្ញុំថានាងដូចជាហ៊ានពេកហើយ»Jimin ងើបមុខ នឹងទាញដៃនាងចេញ
«តែខ្ញុំស្រលាញ់លោកនាយកណា»Jiwon សម្ដែងទឹកមុខកំសត់ដាក់ Jimin តែមិនបានធ្វើអោយ Jimin ចាញ់បោកឡើយព្រោះគេមើលថានាងចង់ទាក់គេតាំងពីដំបូងតែគេមិនចង់រករឿងអោយមាន បញ្ហា
