{Jimin ជាគូរដណ្ដឹងរបស់យើង នាងកុំមករញេរញ៉ៃនឹងគេទៀតអោយសោះ} Part 10

Depuis le début
                                        

«នាងក៏ដឹងមែនទេថាខ្ញុំមិនមែនជាមនុស្សចូលចិត្តនិយាយច្រើនទេ»Jimin ងើបឈរពេញកម្ពស់របស់ខ្លួនសម្លឹងមុខស្រីស្រស់ដោយទឹកមុខរាបស្មើ

«តែខ្ញុំស្រលាញ់លោកពិតមែនណា លោកនាយកខ្ញុំស្រលាញ់លោកមកយូហើយ»Jiwon បង្ហូរទឹកភ្នែកនឹងរត់ទៅអោប Jimin យ៉ាងលឿន

«លែងខ្ញុំ Jiwon លែងភ្លាម»Jimin ព្យាយាមទាញ ដៃរបស់នាងចេញតែនាងអោបគេជាប់តែម្ដង

«ទេខ្ញុំមិនលែងទេខ្ញុំនឹងធ្វើអោយលោកក្លាយជារបស់ខ្ញុំ»Jiwon ព្យាយាមរុញ Jimin រហូតដល់ដួលលើសាឡុងទាំងពីរនាក់

«លែងខ្ញុំនាងចង់ធ្វើអី»Jimin ព្យាយាមគេចពេលនាងកំពុងព្យាយាមញីញក់ ក របស់គេ

«ធ្វើអោយលោកក្លាយទៅជារបស់ខ្ញុំ»Jiwon

«លែងខ្ញុំភ្លាម»Jimin ព្យាយាមរុញនាងចេញតែគេមិនហ៊ានប្រើកម្លាំងខ្លាំងទេព្រោះមិនចង់ធ្វើបាប មនុស្សស្រី

«ខ្ញុំមិនលែងទេ»Jiwon អោនទៅបឺត ក របស់Jimin ខ្លាំងៗ

«អា៎......Park Jiwon ចេញពីខ្ញុំភ្លាម»Jimin ស្រែក ទាំងឈឺតែបានត្រឹមតែព្យាយាមរុញស្មាររបស់នាងប៉ុណ្ណោះ

ក្រាក

«Jimin »Jungkook បើកទ្វារមកក៏ឃើញថា Jimin នឹង លេខាកំពុងនៅលើសាឡុងជាមួយគ្នាតែ Jimin កំពុងព្យាយាមគេចពីនាង

«Jungkook ជួយផង»Jimin ស្រែករកជំនួយពីរាងក្រាស់ដែលចូលមក

«ចេញពី Jimin ភ្លាម»Jungkook ចូលទៅទាញលេខារបស់ Jimin ចេញធ្វើអោយនាងដួលទៅលើឥដ្ឋមួយទំហឹង ហើយខ្លួនក៏ចូលទៅក្បែរ Jimin

«អួយ៎»Jiwon ស្រែកទាំងឈឺពេលត្រូវគេទាញ
ក្រវែងដូចរបស់បែបនេះ

«Jimin យ៉ាងម៉េចហើយមិនអីទេមែនទេ»Jungkook ចូលទៅអោបកាយតូច យ៉ាងលឿន

«Jungkook អរគុណដែលមក»Jimin បិតភ្នែកនឹងអោបរាងក្រាស់ណែន មុននេះគេស្ទើតែយំទៅហើយ

«នេះអ្នកទាំងពីរ»Jiwon បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលពេលឃើញពួកគេស្និតស្នាលបែបនេះ

«Jimin ជាគូរដណ្ដឹងរបស់យើង នាងកុំមករញេរញ៉ៃនឹងគេទៀតអោយសោះ»Jungkook និយាយទាំងខឹងមុខរបស់គេក្រហមកែវភ្នែកកំណាចមើលមកនាងខឹងស្ទើតែចេញផ្សែងទៅហើយ

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Où les histoires vivent. Découvrez maintenant