«វាមិនដូចនៅជិតអូនទេ»Jungkook និយាយទាំងសំឡេងតិចៗ ព្រមទាំងអោនមុខចុះ គេមនចង់ទៅតែបដិសេធមិនបាន ពិតជាពិបាកចិត្តខ្លាំងណាស់។
«កុំគិតច្រេីនអី សំខាន់បងត្រូវតែធ្វេី ដេីម្បីអោយលោកប៉ារបស់បងឃេីញថា បងពិតជាមានសម្ថតភាពពិតមែន»Jimin ចូលខ្លួនទៅអោបស្វាមី ព្រមទាំងនិយាយលួងលោមនាយ រស់នៅជាមួយគ្នាយូគួរសម ល្មមអាចយល់ពីនាយខ្លះហេីយ មនុស្សគេនេះចូលចិត្តសម្ដីផ្អែមនឹងទន់ភ្លន់ បេីខ្លួនធ្វេីបែបនេះតែបន្តិច នាយនឹងមិនប្រកែកនោះទេ ហេីយក៏ស្ដាប់តាមដូចគ្នា។
@រំលង
@ព្រលានយន្តហោះ
Jungkook ឈរអោប Jimin ចង់មួយម៉ោងទៅហេីយ នៅមិនព្រមលែងសោះ នាយនៅតែនិយាយពាក្យដដែលៗ មិនចង់ទៅ ចង់នៅជិត ចង់អោបចង់ថេីប ហេីយនឹករាងតូចខ្លាំងដែល ទេីបនាយនៅតែអោបមិនព្រមលែងសោះ ធ្វេីអោយប៉ាម៉ាក់របស់គេឆ្ងល់ជាខ្លាំង ពីមុនកូនរបស់គាត់មិនចង់រៀបការជាមួយទេ ស្រាប់តែមកឃេីញបែបនេះ ពិតជាឆ្ងល់ខ្លាំងណាស់។
«បងសម្លាញ់ ជិតដល់ម៉ោងឡេីងយន្តហោះហេីយណា កុំធ្វេីមុខបែបនឹងអី»Jimin និយាយឡេីងពេលដែលនាយលែងគេពីការអោបក្រសោប ដៃូចលេីកឡេីងក្រសោបមុខរបស់ស្វាមីទាំងញញឹមដាក់នាយយ៉ាងស្រស់ ទេីបទេីតជេីងឡេីង ថេីបថ្ពាល់របស់នាយមួយខ្សឺត។
«បងដឹងហេីយ ទៅដល់ភ្លាម បងខលរកអូនភ្លាមណា»Jungkook និយាយទាំងមុខចង់យំ និយាយត្រង់គេមិនចង់ទៅទេ កូនចិត្តតែបន្តិចក៏អត់ដែល ។
«អូនដឹងហេីយ ធ្វេីដំណេីរដោយសុវត្តិភាព អូនស្រឡាញ់បង»Jimin ញញឹមដាក់នាយ ព្រមជាមួយនឹងពាក្យមួយឃ្លាធ្វេីអោយ បេះដូងរបស់ Jungkook ញោតញាប់ដល់ថ្នាក់នាយទប់ស្នាមញញឹមមិនចង់បាន។
«ជុប មកវិញបងមានរឿងប្រាប់អូន»Jungkook ថេីបមាត់របស់រាងតូចមួយខ្សឺត ហេីយក៏ងាកខ្លួនដេីរទៅរកលោកប៉ាដែលំពុងតែឈរក្បែរវ៉ាលីនោះ។
«ធ្វេីដំណេីតដោយសុវត្តិភាពណាបង Jungkook កូន»Mrs Jeon ញញឹមចូលទៅអោបស្វាមីបន្តិច កូនប្រុសបន្តិច។
{បងមិនចង់ឃ្លាតពីអូនទេ}Part 37
Start from the beginning
