«កុំយំ មោះដល់ម៉ោងបាយហេីយ ឆាប់ញាំទៅចាំបងបញ្ចុកណា»Jungkook លេីកដៃវាសទឹកភ្នែកនៅកន្ទុយភ្នែករបស់រាងតូចចេញ នឹងប្រាប់កុំអោយរាងតូចយំ ហេីយក៏លេីកចានបបរមកកាន់ម្ដងទៀត ដេីម្បីរាងតូច។
«បាទ»Jimin នឹងឆ្លេីយទាំងទន់ភ្លន់ដាក់រាងក្រាស់ ហេីយក៏ញាំបបរដែលរាងក្រាស់កំពុងបញ្ចុកខ្លួនរហូតដល់អស់ ពេលហេីយក៏ញាំថ្នាំនឹងបានអោយគេគេងយកកម្លាំង ចំណែក Jungkook គឺនៅកំដររាងតូចមិនទៅណាទេ។
Skip __________
JHS Group ___________
Taehyung ដេីរចូលក្នុងក្រុមហ៊ុនរបស់រាងក្រាស់ទាំងញញឹម ដោយក្នុងដៃមានកាន់ស្បោងធំល្មម ដែលក្នុងនោះគឺជាអាហារថ្ងៃត្រង់សម្រាប់ញាំជាមួយនឹងរាងក្រាស់ ។
«សុំទោស តេីលោក Hoseok គាត់នៅដែលទេ»Taehyung និយាយទាំងញញឹមទៅកាន់ Rosa ។
«ចាស៎គាត់នៅអ្នកប្រុស Tae សូមអញ្ចេីញ»Rosa នាងនិយាយទាំងញញឹមទៅកាន់ Taehyung ព្រោះតែអ្នកនៅចំពោះមុខនាងមានឋានៈស្មេីនឹងម្ចាស់ក្រុមហ៊ុន ដូចច្នោះមិនគោរពមិនបានឡេីយ មានអ្នកណាម្នាក់ដែលនៅទីនោះមិនស្គាល់នាយនោះ ដូច្នោះហេីយមិនប្លែកទេដែលគ្រប់គ្នា គោរពគេបែបនេះ។
«អរបាទ អរគុណហេីយ»Taehyung ញញឹមដាក់នាងបន្តិច ទេីបដេីរសំដៅការិយាល័យរបស់សង្សារបស់ខ្លួន ។
ក្រាក
«សម្លាញ់»Taehyung បេីកទ្វារហេីយក៏យកអាហារទុកលេីតុមុននឹងចូលទៅអង្គុយច្រកកៀវលេីរាងក្រាស់ ហេីយក៏អោបរាងក្រាស់ជាប់។
«សឺតៗៗ នឹកខ្លាំងណាស់អូនសម្លាញ់»Hoseok អោបរាងកាយតូច នឹងចាប់ថេីបក្រញិកលេីថ្ពាល់ក្រពុំប៉ុន្មានខ្សឺតទាំងក្ដីនឹករលឹក ធ្វេីដូចជាបែកគ្នារាប់ឆ្នាំណាស់អញ្ចឹង ទាំងដែលពួកគេទេីបតែបែកគ្នាប៉ុន្មានម៉ោងសោះ។
«អូនក៏នឹកបងដូចគ្នា ដឹងទេអូនខំធ្វេីម្ហូបអោយឆាប់ហេីយ នឹងបានមកជួបបង»Taehyung ប្រាប់ទៅកាន់រាងក្រាស់ទាំងញញឹម នាយតូចផ្អឹបបបូរមាត់របស់ខ្លួននឹងមាត់របស់រាងក្រាស់បន្តិច ទេីបប្រលែងវិញ។
{អោយវាមកបងណា}Part 33
Start from the beginning
