«សួស្ដីលោក Kim Namjoon »Jungkook ចាប់ដៃរបស់ Namjoon វិញជាការគួរសមតែកុំមេីលមុខអីព្រោះពួកគេកំពុងសម្លឹងគ្នាទៅធ្វេីដូចជាចង់ធ្វេីសង្រ្គាមតាមរយះខ្សែភ្នែកចឹង
«អង្គុយទៅ Jung »Jimin ឃេីញពួកគេសម្លឹងគ្នាយូពេកក៏និយាយឡេីងនឹប្រញាប់ទាញអោយស្វាមីអង្គុយក្បែរខ្លួននឹងញញឹមដាក់ Namjoon
«Jimin ចង់ញាំអីកម្មង់ទៅណាថ្ងៃនេះបងជាអ្នកចេញ»NamJoon ញញឹមដាក់ Jimin ទាំងមិនក្រែងចិត្ត Jungkook ដែលជាស្វាមីរបស់គេអីបន្តិចនិយាយអោយចំទៅគឺឌឺតែម្ដង
«បាទ Jung បងចង់ញាំអី»Jimin ងាកទៅសួររាងក្រាស់ដោយបង្ហាញមីនុយអោយទៅគេ
«អូនហៅមកអ្វីក៏បងអាចញាំបានដែល»Jungkook បានឪកាសក៏ឌឺដាក់ NamJoon វិញដោយនិយាយស្ដីផ្អែមល្ហែមលក្ខណះថាចង់អោយអ្នកខ្លះអោយច្រណែនអីចឹងហា៎
«បាទបានចឹងយកមួយនេះ2ឈុតមកណា»Jimin ហុចមីនុយអោយបុគ្គលិកវិញ
«ខ្ញុំសុំមួយនេះមក»NamJoon សម្លក់ Jungkook បន្តិចនឹងងាកទៅប្រាប់បុគ្គលិក
«បាទលោកសូមរង់ចាំបន្តិច»បុគ្គិលិក
«ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេតណា»Jimin ញញឹមគួរសមនឹងងេីបចេញដេីម្បីបន្ទប់ទឹក
«តាមពិតយេីងមិនចង់អោយឯងមកទេតែយល់មុខរបស់ Jimin »NamJoon ចាប់ផ្ដេីម
បេីកឆាកឌឺដងពាក្យសម្ដីដាក់ Jungkook មុន
«នឹកឃេីញអីហៅ Jimin មកញាំបាយថ្ងៃត្រង់ហេីយមានសួរឬអត់ថាគេពេញចិត្តឬមិនពេញចិត្ត»Jungkook មិនខ្វល់នឹងសម្ដីមុនទេតែគេបោះសំនួរសួរទៅ NamJoon ទាំងទឹកមុខមាំបញ្ជាក់យ៉ាងច្បាស់ថាគេមិនពេញចិត្តដែល NamJoon ហៅស្វាមីរបស់គេមកញាំបាយបែបនេះ
«គ្រាន់តែចង់ហៅមនុស្សពិសេសមកញាំបាយមិនបានឬ»NamJoon លេីកចិញ្ចេីមសួរបកទៅវិញក្នុងន័យឌឺដងក៏ដឹងថា Jungkook ចាប់ផ្ដេីមខឹងហេីយនៅមកនិយាយឌឺទៀត
«មនុស្សពិសេសរបស់លោកមានប្ដីហេីយគួរតែកុំធ្វេីខ្លួនគួរអោយស្អប់ពេក ដែលមកណាត់
ស្វាមីរបស់អ្នកដទៃមកញាំបាយបែបនេះ»Jungkook ក្ដាប់ដៃណែនគេម្លឹងមេីលទៅ NamJoon ទាំងទឹកមុខមាំគួរអោយខ្លាច គេមិនចូលចិត្តអោយអាម្នាក់នេះមកណាត់ជួបស្វាមីគេឡេីយមិនមែនតែអាម្នាក់នឹងទេប្រុសផ្សេងក៏គេអោយណាត់ដែល
{អូនការពារវា}Part 29
Começar do início
