{ខ្ញុំមិនបំផ្លាញក្ដីសុខអ្នកដែលល្អនឹងខ្ញុំទេ}Part 26

Start from the beginning
                                        

«ហឹកៗខ្ញុំសុំទោស»Mina គ្មានពាក្យអីនិយាយក្រៅពីពាក្យសុំទោសនាងពិតជាខុសដែលមានគំនិតអាក្រក់ដាក់មនុស្សល្អដូចជា Jimin

«ឈប់យំទៅ​ ព្យាយាមបន្តិចទៅ Jung អាចនឹង មេីលឃេីញនាងក៏ថាបានណា»Jimin និយាយលួងលោមនាងទាំងខ្លួនឯងកំពុងទប់ទឹកភ្នែកមិនចង់ជាប់ដូចគ្នា​

«ខ្ញុំ....មិនមានគំនិតបែបនឹងទៀតទេអ្នកប្រុស»Mina ងេីបមុខមេីលទៅមេីលទៅ Jimin វិញនាងពិតជាអាក្រក់ខ្លាំងណាស់

«ស្រេចតែនាងទេ​ កុំគិតពីវាអីឈប់យំទៅបេី Jung មកឃេីញនាងយំបែបនេះគេអាចនឹងគិតថាខ្ញុំធ្វេីបាបនាងមិនខាន»Jimin បានត្រឹម​តែលួងលោមនាងបន្តិចបន្តួចប៉ុណ្នឹងឯងមិនអាចស្និតលេីសនឹងបានទេព្រោះបេី Jungkook ឃេីញប្រាកដជាមាន​បញ្ហាមិនខាន

«ចាស៎​......ចឹងខ្ញុំចេញទៅសិនហេីយចាស៎»Mina ជូតទឹកភ្នែកចេញនឹងប្រញាប់ចេញទៅក្រៅយ៉ាងលឿន

«ហឹកៗ»Jimin គ្រាន់តែនាងចេញទៅផុតទឹក​ភ្នែកដែលខំទប់មុននេះក៏ប្រលែងមកទាំងអស់គេឈឺ​ ឈឺដែលត្រូវប្រឈមមុខនឹងការបាត់ បង់ Jungkook តែអោយគេធ្វេីយ៉ាងម៉េច Jungkook គ្មានថ្ងៃស្រលាញ់គេជា Jimin ឡេីយ​ ហេីយម្យាងទៀតគេនៅតែប្រកាន់ភ្ជាប់​នឹងគំនិតមួយគឺបេី Jungkook មិនស្រលាញ់​គេក្នុងនាមជា Park Jimin ទេគេក៏គ្មានថ្ងៃប្រាប់ទៅ Jungkook ដូចគ្នាថាគេជា Mochi
មនុស្សដូច Park Jimin និយាយមាត់ណាគឺមាត់នឹងឯង​

skip ____________

Jeon Group___________

Jungkook ពេលនេះកំពុងតែនៅក្នុងបន្ទប់ធ្វេីការរបស់ប៉ារបស់គេដោយមានលោក​ Jeon នៅក្នុងនឹងដែល

«ឯងគិតច្បាស់ហេីយហេស៎ថានឹងមកហាត់ការ​
ងារពិតមែន»Mrr Jeon សួរទៅកូនប្រុសរបៀបមិនជឿគេនេះហេស៎ដែលចង់មកធ្វេីការដូចជាមិនគួរអោយទុកចិត្តសោះ

«បាទប៉ា​ ក្រែងជាអ្វីដែលប៉ាចង់បានមែនទេ​ ខ្ញុំមកជួយប៉ាហេីយ»Jungkook និយាយទៅកាន់ប៉ារបស់គេទាំងញញឹម​ធ្វេីអោយគាត់រឹតតែឆ្ងល់ប៉ុន្មានឆ្នាំតាំងពីគេរៀនចប់គាត់បានអោយគេមកជួយតែគេមិនមកទេតែហេតុអីថ្ងៃនេះក៏រត់មកសុំរៀនការងារទៅវិញ

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Where stories live. Discover now