{ខ្ញុំប្រហែលជាបាក់ចិត្តស្រលាញ់លោកម្ដងទៀត ហើយ Kookie }Part 19

Начните с самого начала
                                        

«មោះ»Jimin ញញឹមទាញដៃរបស់ Jungkook អោយអង្គុយលើពូកហើយខ្លួនក៏ឡើងលុតជង្គង់ពីមុខរាងក្រាស់ដើម្បីជូតសក់អោយស្វាមី របស់គេ (គ្នាស្ទើកម្ពស់)

«ហេតុអីប្រើក្លិនផ្កាទៅវិញ»Jungkook សួរពេលក្លិនផ្កាកុលាបភាយពេញច្រមុះរបស់គេ តាមធម្មតាក្លិនខ្លួនរបស់ Jimin ដូចជាផ្លែឈើតែថ្ងៃនេះចម្លែក

«គឺដោយសារអូន ភ្លេចថាលេបដែលធ្លាប់ប្រើអស់ទើបយកទឹកអប់មកប្រើជំនួស»Jimin ឆ្លើយតែមាត់តែដៃរបស់គេកំពុងជូតលើសក់របស់ Jungkook យ៉ាងយកចិត្តទុកដាក់

«ហ៉ឺមបងមិនចូលចិត្តក្លិននេះទេ»Jungkook និយាយឡើងធ្វើអោយរាងតូចឆ្ងល់យ៉ាងខ្លាំង

«ហេតុអី? វាមានក្លិនខ្លាំងពេកមែនទេ»Jimin ចិញ្ចើមតូចជ្រួសចូលគ្នាដោយឆ្ងល់ គ្រាន់តែរឿងក្លិនខ្លួនហេតុអីមើលទៅ Jungkook ចង់ខឹងនឹងគេ

«អត់ទេវាស្រាលស្រទន់ ហើយវាជាក្លិនរបស់ ស្រី»Jungkook ប្រាប់នឹងមើលមុខរបស់រាងតូចដោយក្រសែភ្នែកខឹង

«បងមិនចូលចិត្ត?»Jimin

«មែនបងមិនចូលចិត្ត ហើយបងមិនចង់អោយអ្នកណាមកហិតក្លិនបែប នេះចេញពីខ្លួនអូនឡើយវាអាចធ្វើអោយពួកគេលង់នឹងក្លិនមួយនេះ»Jungkook និយាយចេញមកដោយអារម្មណ៍ម៉ួម៉ៅស្មានមិនត្រូវ ថាហេតុអីគ្រាន់តែ Jimin ប្រើក្លិនផ្កាគេចាំបាច់ខឹងដែល

«ហឹស Jung គ្មានអ្នកណាមកចាប់អារម្មណ៍នឹងក្លិនខ្លួនអូនដល់ម្លឹងទេ ស្រីៗក៏ប្រើក្លិននេះដែល»Jimin សើចបន្តិចនឹងបន្តជូតសក់អោយ Jungkook ម្ដងទៀត

«Jimin បងពិតជាមិនចង់អោយអូនប្រើក្លិន
បែបនេះឡើយ»Jungkook ជ្រួញចិញ្ចើមដោយភាពមិនពេញចិត្តពេលដែលរាងតូចបែជាសើចនឹងភាពខឹងរបស់គេទៅវិញ

«okay okay អូននឹងឈប់ប្រើ តែពេលនេះបាញ់វាទៅហើយមួយថ្ងៃមិនអីទេ»Jimin ដោយមិនចង់អោយប្ដីខឹងខ្លាំងក៏យល់ព្រមនឹងរាងក្រាស់

«បែបនេះទើបគួរអោយស្រលាញ់»Jungkook ច្បិចថ្ពាល់របស់រាងតូចតិចៗ

«បានហើយបងសិតសក់ទៅអូនឃ្លានហើយ»Jimin សើចតាមពេលឃើញថា Jungkook ឈប់ខឹងនឹងគេ

អាពាហ៍ពិពាហ៍​បង្ខំ🥀(complete✔️)Место, где живут истории. Откройте их для себя