. ទីក្នុងឡុងដ៍ប្រទេស អង់គ្លេស
. ជុងហ្គុកបានជ្រើសរើសប្រទេសមួយនេះជាការដើរកម្សាន្តជាលក្ខណគ្រួសារក
ព្រោះនៅទីក្រុងមួយនេះប៉ាម៉ាក់របស់នាយគាត់បានរស់នៅទីនេះស្រាប់ផងដែរ
ចឹងហើយបានជាជ្រុលថាចង់ដើរលែងហើយក៏មកទីនេះតែម្តងណាមួយនាយ
ចង់នាំកូនៗរបស់នាយមកលែងតាយាយរបស់ពួកគដែរ។
« Wow ទីនេះពិតជាស្រស់ស្អាតណាស់ mommy អូនអត់ចង់ទៅវិញទេអូនចង់រស់នៅទីនេះ!!» កំលោះតូច ស៊ូជុងគ្រាន់តែមកដល់ចំណតយន្តហោះភ្លាមអាល្អិតក៏ពោលឡើងទាំងញញឹមយ៉ាងស្រស់គួរឲ្យក្នាញ់ជាខ្លាំង។
« ទឹកដីកំណើតរបស់ខ្លួនមិនចង់រស់នៅនោះទេបែបជាមកចង់រស់នៅលើទឹកដៃរបស់គេវិញ??»អ្នកដែលមាននាមជាបងបានពោលឡើង ដោយកំឡោះតូចថ្ងៃនេះមើលទៅលើការទប់តែងខ្លួនរបស់គេគឺដូចជាមនុស្សពេញវ័យម្នាក់យ៉ាងចឹង អាល្អិតថេយ៍អា ពាក់កាស់ជាប់ករបស់ខ្លួនដៃរបស់គេកាន់ជាមួយនឹងសៀវភៅមួយក្បាល ដែលជះរាងសង្ហារខ្លាំងដូចជាប៉ាធំរបស់គេគ្មានខុស។ ភាពមានមុនស្នេហ៍របស់ថេយ៍អា៎ បានទាក់ទាញចំណាប់អារម្មណ៍របស់យុវវ័យទាំងប្រុសទាំងស្រី តែចម្លែកណាស់ថេយ៍អា៎ គេក៏មិនចាប់អារម្មណ៍មនុស្សប្រុសនោះទេគឺគេស្រឡាញ់មនុស្សស្រីដូចជាបុរសទូរទៅដែលខុសពីប៉ាតូចប៉ាធំរបស់គេ។
«អូននិយាយថាចង់រស់នៅតែក៏មិនបាននិយាយថាចង់រស់នៅមួយជីវិតឯងណាអាប៉ង់»ស៊ូជុងពេបមាត់តប់តជាមួយបងប្រុសរបស់គេ។
«បានហើយកូនៗឈប់ប្រកែកគ្នាទៅណា តោះចូលឡានទៅ នេះក៏ល្ងាចហើយដែលណា»ថេយ៍ឃើញកូនឈរប្រកែកគ្នាបែបនេះក៏ប្រញាប់លបមាត់និយាយឡើង។នេះគម្រោងគាត់ដែលចង់បញ្ចូនថេយ៍អា៎ មករៀននៅទីនេះប្រហែលជាមិនបានសម្រេចនោះទេមើលទៅអាល្អិតនេះដូចជាមិនចង់ចេញមករស់នៅក្រៅស្រុកទល់តែសោះ?
«បាទ ប៉ាតូច!!»ក្មេងៗទាំងពីរក៏ដើរចូលទៅអង្គុយនៅក្នុងឡានដោយ ថេយ៍អា អង្គុយពីលើប៉ាធំ ស៊ូជុងអង្គុយពីលើប៉ាតូចរបស់គេ៕ តាមផ្លូវទៅកន្លែងស្នាក់មិនសូវជាស្ងាត់ប៉ុន្មាននោះទេព្រោះតែមានក្មេងៗពីរនាក់ប្រកែកគ្នា របូតផ្លូវទោះហាមយ៉ាងណាក៏មិនមានអ្នកស្តាប់នោះដែលគឺចង់យកតែឈ្នះរៀងខ្លួន។
. ចំណាយពេលប្រហែលជាកន្លះម៉ោងពួកគេក៏មកដល់ផ្ទះលំហេរ នៅក្នុងទីក្រុងមួយនេះ។
ងឺត!!សម្លេងឡានបានឈប់ពីមុខភូមិគ្រឹះមួយនេះ អ្នកស្រីចនព្រមទាំងជាមួយនឹងអ្នកបម្រើក៏ប្រញាប់ចេញទៅទទួលអ្នកដែលទើបមកដល់ពីចម្ងាយយ៉ាងលឿន។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
