ត្រូវហើយកាលពីព្រឹកមិញជុងហ្គុកបានទូរស័ព្ទមកប្រាប់អ្នកផ្ទះថានាយនឹងចេញពីមន្ទីរនៅម៉ោង8ព្រឹក។ អ្នកស្រីចនគ្រាន់តែឮបែបនេះភ្លាមក៏ខលផ្តល់ដំណឹងទៅកាន់ខេមាក្មួយរបស់គាត់។ គាប់ជួនជាថ្ងៃនេះឡានខេមាមានបញ្ហាមកមិនកើតទើបបានជាអ្នកស្រីចនស្មាក់ចិត្តទៅទទួលនាងដល់ផ្ទះតែម្តង។ គិតមើលទៅថាគាត់ល្អដាក់ក្មួយស្រីរបស់គាត់ប៉ុណ្ណា??
" ខ្ញុំគ្រាន់តែឮដំណឹងថាបងចេញពីមន្ទីរពេទ្យភ្លាមខ្ញុំក៏ប្រញាប់មកភ្លែតតែម្តង តែចៃដន្យអីឡានរបស់ខ្ញុំខូចតាមផ្លូវទើបអ៊ំស្រីគាត់ទៅទទួល..."
" មើលទៅម៉ាក់ក្មេកដូចជាទំនេរដល់ហើយ នេះប្រហែលជាចង់ឲ្យកូនប្រុសបានប្រពន្ធពីរក្នុងពេលតែមួយដឹង?? "
"ឯងនិយាយអ្វីគីមថេយ៉ុង??" គ្រាន់តែស្តាប់សម្តីរបស់ថេយ៉ុងចប់ភ្លាមធ្វើឲ្យអ្នកស្រីចននឹងខេមាមានការខឹងចិត្តជាខ្លាំង ។
" តែបើម៉ាក់ក្មេកគិតបែបនឹងមែនខ្ញុំសូមប្រាប់ចោះណា ថាអ្នកដែលចង់មកធ្វើជាប្រពន្ធចុងប្តីរបស់ខ្ញុំរៀងវេទនាបន្តិចហើយ ព្រោះខ្ញុំអាចធ្វើអ្វីដែលនាងប្រពន្ធចុងគិតមិនដល់ក៏ថាបានដែរ" ស្តាប់តែសម្តីថេយ៉ុងធ្វើឲ្យពីរអ្នកអ៊ំក្មួយឆ្អែតបាយមួយអាទិត្យ។
" នេះឯង...." ខេមា
" ព្រោះខ្ញុំមិនមែនជាមនុស្សចិត្តទេពអប្សរចិត្តព្រះឡើយ...ដូច្នេះហើយអ្នកណាចង់បានប្តីរបស់ខ្ញុំរៀងវេទនាបន្តិចហើយ ហើយឈឺសាច់ក៏ច្រើនដែរ ស្តាប់បានច្បាស់ដែលទេ ប្អូនថ្លៃ...??"
" គីមថេយ៉ុង...អេ! មិចក៏បងថ្លៃនិយាយបែបនេះខ្ញុំមិនដែលមានគំនិតគិតចង់បានបងជុងមកធ្វើជារបស់ខ្ញុំនោះឡើយ..." ដំបូងគិតថាចង់ជេរបកទៅកាន់ថេយ៉ុងវិញតែក៏ត្រូវអ្នកស្រីចន ចាប់ដៃនាងជាប់ ព្រមទាំងគ្រវីក្បាលបញ្ជាក់ថាមិនឲ្យនាងធ្វើអ្វីលើសលុះនោះឡើយព្រោះតែជុងហ្គុកក៏មានវត្តមាននៅទីនេះដែរ។
"បើប្អូនមិនបានគិតបែបនឹងក៏ល្អហើយ ប្អូននៅក្មេងសម្រស់នៅស្អាតបើមិនចង់ឲ្យខូចផ្ទៃមុខដល់ស្រស់ស្អាតទាំងវ័យក្មេងទេ បងណែនាំកុំចង់មានគំនិតដណ្តើមប្តីគេអីណា....តោះលោកប្តីយើងឡើងទៅខាងលើ ចាំអូនងូតទឹកលាបម្សៅឲ្យបងណា..." ថេយ៉ុងមិនទុកឪកាសអ្វីឲ្យជុងហ្គុកនាយបានិយាយអ្វីមួយម៉ាត់ឡើយ គឺរាងតូចនិយាយកាត់រហូត។ រាងក្រាស់ក៏ដូចចិត្តទៀតតាមប្រពន្ធគ្រប់រឿងតែម្តង ស្វាមីបែបនេះរកឯណាបាន??
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
