40: ឈ្លោះប្រកែក

595 42 3
                                        

.កាត់!!

.ទំនាក់ទំនងជុងហ្គុកនឹងថេយ៉ុងកាន់តែរកម្មរកុកទាំងដែលម្សិលមិញល្អនឹងគ្នាសោះតែពេលនេះបែបនេះមើលមុខគ្នាលែងចំ៕ ហើយពេលនេះថេយ៉ុងក៏ត្រឡប់មកនៅផ្ទះរបស់ជុងហ្គុកវិញហើយបន្ទាប់ពីទៅលែងផ្ទះរបស់ខ្លួនអស់មួយសប្តាហ៍។ ហើយពេញមួយសប្តាហ៍នោះជុងហ្គុកក៏មិនទុកឲ្យថេយ៉ុងនៅតែម្នាក់ឯងនោះដែលគឺនាយបានវិចបង្វិចទៅនៅជាមួយនឹងរាងតូចដូចគ្នា។ តែមួយរយៈក្រោយមកនេះថេយ៉ុងរៀងប្លែកចេះតែរករឿងនាយមិនឈប់ដូចជាមនុស្សចាញ់កូនយ៉ាងចឹងឲ្យតែឃើញមុខជុងហ្គុកដឹងតែរករឿងសុំគ្នាលែងលះតែរហូត។

.នៅក្នុងបន្ទប់!!

"បងទិញថ្មីឲ្យអូន"ជុងហ្គុកបានហ៊ុចទូរស័ព្ទសេរីទំនើដែលទើបតែចេញល្បីមកគ្រឿងទៅកាន់រាងតូច។ ថេត៉ុងចាប់ផ្តើមឆ្ងល់ដែលនៅស្ខៗជុងហ្គុកបានទិញទូរស័ព្ទថ្មីឲ្យខ្លួនបែបនេះ៕

"ហេតុអី??"

"ក៏ឃើញថាទូរស័ព្ទអូនមួយគ្រឿងនោះចាស់ណាស់ទៅហើយទើបបងចង់ទិញអាថ្មីឲ្យ ហើយអានឹងបងបានយកទៅបោះចោលបាត់ហើយ" សម្តីរបស់ជុងហ្គុកបានចាក់ចូលទៅដល់បេះដូងរបស់ថេយ៉ុងទោះបីជាវាចាស់ក៏ពិតមែនតែហេតុអ្វីក៏ជុងហ្គុកត្រូវយកវាទៅបោះចោលហើយយកទៅតាំងពីពេលណាហេតុអ្វីខ្លួនមិនដឹងបែបនេះ??។

"ចនជុងហ្គុក ហេតុអ្វីក៏លោកធ្វើបែបនេះវាដូចជាមិនណាស់ពេកទេឬ??" ថេយ៉ុងងើបចេញពីពួកឈរអស់កម្ពស់ស្រែកខ្លាំងៗទៅកាន់នាយទាំងកំហឹង។ គេមិនបានខឹងដែលជុងហ្គុកនិយាយថាវាចាស់នឹងយកវាទៅយកនោះទេតែអ្វីដែលគេខឹងគឺឯកសារសង្ងត់ទាំងអស់របស់គេគឺនៅក្នុងនោះទាំងអស់ ភស្តុតាងនឹងពាក្យសម្ងាត់ លេងទំនាក់ទំនងអង្គភាពរបស់ពួកគេគឺនៅក្នុង ទូរស័ព្ទមួយគ្រឿងនោះទាំងអស់៕

"ហេតុអី??ឬក៏អូនបានអ្វីលាក់បាំងបងទើបបានជា
ច្រឡោតដាក់បងបែបនេះ?" ជុងហ្គុកញញឹមចុងមាត់បន្តិចទៅកាន់រាងតូច។ពេលនេះនាយបាននដឹងគហរប់យ៉ាងហើយថាថេយ៉ុងជានរណាហើយរៀបការចូលមកក្នុងជីវិតនាយដើម្បីអ្វី?

"គ្មានទេ!! ផាំង!!"ថេយ៉ុងដើរទៅជ្រុងម្ខាងទាញទូរស័ព្ទដែលនាយឲ្យមកមុននេះហើយក៏គប់វាមួយទំហឹងទៅលើពូកធ្វើឲ្យប៉ះជាមួយនឹងក្បាលគ្រែគេងតែសំណាងហើយដែលវាមានប្រអប់ទើបមិនធ្វើឲ្យវាខូចខាត់។ តែវាក៏ធ្វើឲ្យអារម្មណ៍អ្នកដែលទិញឪ្យនោះឈឺខ្ទោក់ៗ

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now