25: ហេតុអ្វីត្រូវខ្លាច??

605 23 2
                                        

.គ្រប់សម្តីដែលថេយ៉ុងនិយាយគ្នាគឺងអ្នកស្រីចនជុងហ្គុកនាយបានស្តាប់ឮទាំងអស់តែនាយមិនមាត់មិននិយាយអ្វីបន្ទោសដល់រាងតូចនោះឡើយ ហេតុតែស្រឡាញ់គេខ្លាំងទោះបីជាថេយ៉ុងខុសយ៉ាងណាក៏ជុងហ្គុកនាយមិនហាមាត់ស្តីបន្ទោសថេយ៍នោះដែរ។

. ថេយ៉ុងបានប្រាប់ឲ្យជុងហ្គុកនាយគេងសម្រាកព្រោះមើលទៅនាយគឺនៅមិនទាន់មានកម្លាំងនៅឡើយ។ នាយសង្ហារក៏ងក់ក្បាលយល់ព្រម ថេយ៍ក៏ងើបចេញពីចុងគ្រែទាញភួយមកដណ្តប់ត្រឹមទ្រូងឲ្យនាយ។

" បើបងត្រូវការអ្វី គឺត្រូវប្រាប់អូនណា...."ថេយ៍ទាញភួយមកដណ្តប់បណ្តើរគេពោលឡើងបណ្តើរ ថេយ៉ុងធ្វើគ្រប់យ៉ាងទាំងយកចិត្តទុកដាក់ទៅកាន់ជុងហ្គុក។

" បាទ! មានប្រពន្ធល្អដូចអូននៅក្បែរបងគឺល្អណាស់ហើយ អ្វីក៏បងមិនត្រូវការដែរ!!"ជុងហ្គុកបន្លឺឡើងតិចៗតែអាចស្តាប់បាន។

" ឈឺហើយនៅសម្តីផ្អែមទៀតបងឯងនេះ...ហើយទៅចេះនិយាយស្តីព្រានបែបនេះពីណាមក??" ថេយ៉ុងចាប់ដៃរបស់ជុងហ្គុកហើយក៏ដាក់ខ្លួនអង្គុយលើតុក្បែរគ្រែគេងរបស់អ្នកជំងឺ។

"ហ្ហឹស...ៗ" ជុងហ្គុកនាយក៏សើចតែមិនសូវជាលះប៉ុន្មាននោះទេព្រោះតែនាយនៅឈឺរបួសនៅឡើយ។

.ក្រាក!.... សម្លេងសើចក្អាកក្អាយមិននេះត្រូវបានរលាយក្រោយពេលសម្លេងទ្វារបានរបើកឡើង។ហើយក៏បានឮសម្លេងរបស់នារីម្នាក់បន្លឺឡើងហើយម្នាក់នោះគឺគ្មានអ្នកណាក្រៅពីខេមា ប្អូនជីដូនមួយរបស់នាយសង្ហារនោះដែរ។ នាងក្រមុំស្លៀកសម្លៀកបំពាក់លិចលើលិចក្រោមដូចមិនមែនមកមើលអ្នកជំងឺដែលធ្វើឲ្យថេយ៉ុងឃើញហើយថប់ទ្រូងជាខ្លាំង។

"បងជុង....នេះបងយ៉ាងមិចហើយ ..អូនបារម្ភពីបងខ្លាំងណាស់ណា...គ្រាន់តែអ៊ំស្រីខលប្រាប់ដំណឹងភ្លាមអូនក៏ប្រញាប់មកភ្លេតតែម្តង"  ខេមាស្ទុះចូលមកដល់ខាងក្នុងហើយរុញថេយ៉ុងចេញពីផ្លូវរបស់នាងដើម្បីឲ្យនាងបាននៅក្បែរជិតគ្រែរបស់ជុងហ្គុក។ ថេយ៍មិនមាត់រងចាំមើលសកម្មភាពរបស់នាង។

"បងលេងអីហើយ!!"ជុងហ្គុកដែលរៀបនឹងបិតភ្នែកដេកក៏ត្រូវភ្ញាក់មកវិញដោយសារតែនាងក្រមុំ។នាយនិយាយព្រមទាំងព្យាយាមបេះដៃចេញពីការចាប់របស់ខេមា។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now