. ចាប់ពីមានរឿងតាំងពីយប់នោះមកជុងហ្គុកក៏ចាប់ផ្តើមមានការសង្ស័យទៅកាន់រាងតូចកាន់តែខ្លាំងឡើងៗ។ នាយតែងតែធ្វើគ្រប់យ៉ាង គ្រប់សកម្មភាពដែលចេញចូលរបស់ថេយ៉ុង រហូតដល់មានថ្ងៃមួយនាយក៏ទទួលបានចម្លើយ។
. នៅក្នុងបន្ទប់ដាក់សៀវភៅចាស់មួយបន្ទប់ដោយបន្ទប់នេះបានបិតចោលជាយូរមកហើយ ហើយវាក៏មិនបានទទួលបាននៅករសម្អាតពីអ្នកបម្រើណាម្នាក់នោះដែរ៕ បន្ទប់នេះជាបន្ទប់ដែលលោកចន ហាមដាច់ខាតមិនឲ្យនរណាម្នាក់ចូលនោះឡើងក្រៅពីលោកនឹងជុងហ្គុកអ្នកផ្សេងគឺគ្មានសុទ្ធ។
. ដោយសារតែថ្មីៗនេះថេយ៉ុងគេបានដើរកាត់បន្ទប់នេះគេក៏មានការសង្ស័យតែវាឪកាសល្អសម្រាប់គេនោះទេទើបតែពេលនេះ ឆ្លៀតឪកាសដែលគ្រប់គ្នាមិននៅផ្ទះថេយ៉ុងក៏សម្រេចចិត្តចូលមកកាន់បន្ទប់មួយនេះ។
.ក្រោក!!
«បន្ទប់នេះដូចជាគ្មាននរណាម្នាក់មកបោសសម្អាតយ៉ាងចឹង??»ចូលមកដល់ក្នុងបន្ទប់សភាពខាងក្នុងឡើងងងឹត នឹងសុទ្ធតែធូលីដែលអាចសន្និដ្ឋានបានថាបន្ទប់នេះគឺទុកចោលយូរមកហើយ។
ថេយ៉ុងបានដើរមើលរបស់របបនៅក្នុងបន្ទប់នេះគឺឃើញថាវាសុទ្ធតែជាសៀវភៅតែភ្លាមនោះរាងតូចក៏ចាប់អារម្មណ៍ជាមួយនឹងសៀវភៅមួយក្បាលដែលវាមានរូបរាងខុសគេ៕
"នេះគឺជាអ្វី? នេះ?? ពិតមែនហើយបន្ទប់សម្ងាត់??" ថេយ៍ក៏បានប៉ះជាមួយនឹងសៀវភៅមួយក្បាលតាមមើលពីរូបរាងខាងក្រៅរបស់វាទៅគឺមានអាយុកាលយូរណាស់មកហើយ រាងតូចក៏ចាប់បង្វិលសៀវភៅនោះខិតទៅទិសខាងត្បូងតិចៗតាមសញ្ញាព្រួង ហើយភ្លាមនោះស្នាមញញឹមក៏បានលិចចេញមកព្រោះតែអ្វីដែលគេគិតវាគឺជាការពិតវាគឺពិតជាមានបន្ទប់សម្ងាត់នៅក្នុងបន្ទប់ដាក់សៀវភៅចាស់នេះពិតមែន។
.ក្រាក!! ទ្វារនៃបន្ទប់សម្ងាត់ក៏បានរបើកឡើងថេយ៍ងាកឆ្វេងងាកស្តាំខ្លាចក្រែងមានមនុស្សមកឃើញខ្លួនតែវាមិនមាននោះឡើយ កំលោះតូចក៏ឈានជើងចូលទៅក្នុងទ្វារបន្ទប់នោះយឺតៗដោយសារតែភាពងងឹតរបស់វា៕
" មិចក៏ងងឹងខ្លាំងម្ល៉េះ? សភាពបន្ទប់គួរឲ្យខ្លាច!! អុះ..."ដើរៗថេយ៍ក៏ទាក់ជើងនឹងអ្វីក៏មិនដឹងរាងតូចក៏បញ្ចាំងភ្លឺទូរស័ព្ទមើលទៅខាងក្រោមជើងរបស់ខ្លួនទើបដឹងថា......គ្រោងឆ្អឹង??
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
