52:អាប៉ង់មិចបានយំដែរ...?

897 51 1
                                        

ថេយ៉ុងធ្លាប់បានសន្យាជាមួយនឹងប៉ាម៉ាក់របស់គេរួចហើយថានឹងមិនទាក់ទងជាមួយនឹងជុងហ្គុកទៀតនោះទេ៕ តែទោះជាយ៉ាងណាការពិតនៅតែជាការពិតពួកគាត់មិនអាចហាមរាងតូចបាននោះទេ នេះមិនដឹងថារយ:ពេល៥ឆ្នាំមកនេះគេទ្រាំពិបាកចិត្តយ៉ាងណាទៅ?? តាមពិតចិត្តរបស់គេគឺនៅតែមានប៉ារបស់ថេយ៍អា មករហូត។

. គ្រប់យ៉ាងត្រូវបានបញ្ជាប់លោកគីម គាត់មិនអាចហាមអ្វីបាន បានត្រឹមតែឲ្យពួកគេទាក់ទងគ្នាវិញដូចដើមលតែក៏ត្រូវមានលក្ខខណ្ឌគឺជុងហ្គុកត្រូវមកចូលស្តីថេយ៉ុងតាមប្រពៃណីម្តងទៀត។សម្រាប់រឿងចូលស្តីនេះវាមិនមែនជាបញ្ហាសម្រាប់នាយក្រាស់នោះឡើយ។
មួយសប្តាហ៍បន្ទាប់ជុងហ្គុកនាយពិតជាលើកជំនួនមកចូលស្តីរាងតូចពិតមែន ។មកលើកនេះគឺធំជាលើកមុនទៅទៀត បន្ទាប់ពីចូលស្តីហើយបីថ្ងៃក្រោយពួកគេក៏ចាបើផ្តើមពិធីរៀបអាពាហ៍ពិពាហ៍តែម្តង នៅដោយលើសណ្ឋាគារផ្កាយ៥ដែលជាសណ្ឋាគាររបស់ជុងហ្គុកផ្ទាល់តែម្តង ហើយក៏មានភ្ញៀវចូលរួចយ៉ាងកោះករសុទ្ធតែជានាយមានលំដាប់ៗដូចគ្នា។
បន្ទាប់ពីរៀបការរួចហើយជុងហ្គុកនឹងថេយ៉ុងក៏សម្រេចចិត្តរស់នៅបែកផ្ទះពីប៉ាម៉ាក់របស់រាងតូច ដោយទៅរស់នៅផ្ទះអាពាហ៍ពិពាហ៍របស់ពួកគេវិញដោយផ្ទះនោះជុងហ្គុកនាយបានសាងសងរួចជាយូររចាំតែប្រពន្ធកូនរបស់នាយទៅរស់នៅជាមួយតែប៉ុណ្ណោះ។
វិមាន កណ្តាលក្នុងទីក្រុង
. ក្រាក!! ទ្វាវិមានត្រូវបានបើកឡើងម្តងទៀតបន្ទាប់ពីបិតចោលអស់រយពេលជា៥ឆ្នាំដែលម្ចាស់របស់វាមិនដែលមកកាន់ទីនេះព្រោះតែ ឲ្យតែមកទីនេះនាយតែងតែឈឺចាប់គ្មានពាក្យថាស្បើយ ក្រោយពេលដែលគិតថានឹងមករស់នៅទីនេះជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់តែក៏ត្រូវលែងលះគ្នាមុនពេលដែលពួកគេត្រូវឡើងផ្ទះថ្មីមួយនេះ។

«WOW...ពិតជាស្អាតជាងផ្ទះរបស់លោកតាលោកយាយទៀតប៉ាៗ» ជុងហ្គុកតែទ្វាររបងវិមានបើកភ្លាមអាល្អិតថេយ៍ហា ក៏រត់ចូលទៅខាងក្នុងនៃបរិវេណផ្ទះព្រមទាំងស្រែកឡើងទាំងសប្បាយចិត្តវាពិតជាស្រស់ស្អាតជាភូមិគ្រឹះតាយាយរសប់គេទៅទៀតកន្លែងលែងក៏មានច្រើនជាងទីនោះផងដែរ។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now