ភាគទី17: ស៊ើបប្រវត្តិគីមថេយ៉ុងឲ្យយើង

878 39 5
                                        

បន្ទាប់ពីចំណាយពេលអស់ជាច្រើនម៉ោងពួកគេក៏បានមកដល់សេអ៊ូលវិញ ជុងហ្គុកក៏បានជូនថេយ៉ុងត្រឡប់ទៅភូមិគ្រិះ ហើយនាយក៏បន្តទៅមើលការងាររបស់នាយនៅក្នុងឃ្លាំបន្តទៀតទម្រាំតែមកវិញគឺយប់បាត់ទៅហើយ។ ពេញមួយថ្ងៃនេះគឺជុងហ្គុកនាយមិនបានសម្រាកនោះឡើយ ហើយបើសួរថានាយហត់អត់?ចម្លើយគឺហត់ហើយក៏ហត់ខ្លាំងទៀតផង តែវាជាការងារជាកិច្ចការរបស់នាយ ដូច្នេះនាយមិនអាចខកខានបាននោះឡើយ។

.យើងងាកមកថេយ៉ុងឯណោះវិញ...ឆ្លៀតពេលជុងហ្គុកមិននៅផ្ទះក៏ជាឪកាសរបស់គេដើម្បីចេញទៅខាងក្រៅផងដែរ ព្រោះតែមុននេះមេក្រុមរបស់គេបានខលមកប្រាប់ថាយប់នេះគឺមាន ការជួញដូរគ្រឿងញៀនមួយកន្លែង ដូច្នេះហើយក្នុងនាមដែលពួកគេជាអ្នកការពាជាតិគឺត្រូវតែចុះទៅចម្ចាត់ពួកជនល្មើសទាំងអស់នោះ។

ក្រោយពេលទទួលបានដំណឹងនេះភ្លាមថេយ៉ុងគេក៏មិនចាំយូរនោះដែរ រាងតូចទាញសោឡារបស់ខ្លួនហើយក៏ប្រញាប់ចាកចេញទៅកាន់ទីនោះយ៉ាងឆាប់រហ័ស÷

" ចៅហ្វាយតូចចង់ទៅណាទាន" គ្រាន់តែចេញមកដល់ខាងក្រៅផ្ទះភ្លាមថេយ៍ក៏បានចួបជាមួយនឹងរ៉ូរិន នាងក៏សួរមកកាន់រាងតូចដែលរៀបនឹងចូលឡានបើកចេញទៅនោះ។

" ខ្ញុំមានកិច្ចការដែលត្រូវធ្វើខ្ញុំគ្មានពេលនោះទេ ខ្ញុំទៅសិនហើយបងរ៉ូរិនពេលលោកចនត្រឡប់មកវិញកុំភ្លេចផ្ញើសារប្រាប់ខ្ញុំផង"មុននឹងចាក់ចេញទៅថេយ៍ក៏មិនភ្លេចផ្តាំមនុស្សរបស់ខ្លួនឲ្យប្រាប់ពេលជុងហ្គុកត្រឡប់មកវិញដូចគ្នាព្រោះគេស្រួលយកលេសដោះស្រាយជាមួយនឹងនាយ។

" ទទួលបញ្ជាទាន!!"ថេយ៉ុងក៏ប្រញាប់បើកឡានចាក់ចេញទៅជាដំបូងថេយ៍ត្រូវទៅកន្លែងណាត់ចួបក្រុមជាមុនសិនដើម្បី ផ្លាស់ប្ដូរសម្លៀកបំពាក់របស់ពួកគេ។ ពេលរួចរាល់ហើយទើបពួកគេនាំគ្នាតម្រង់ទៅរកគោលដៅតែម្តង។

" សួស្តីថេយ៉ុង..." ថេយ៍កំពុងតែពួនមើលទៅកាន់ក្រុមអ្នកជួញដូរគ្រឿងញៀនទាំងអស់នោះសុខៗក៏ស្រាប់តែលេចវត្តមានរបស់រាងតូចជេមីនមកពីក្រោយខ្លួនថេយ៍ក៏ភ្ញាក់បន្តិចដែរ។

" ជេមីន?ឯងមកដែរ??" ថេយ៍ងាក់ទៅតាមប្រភពសម្លេងក៏ឃើញថាជាជេមីនមនុស្សដែលគេបានជួបកាលពីយប់ម្សិលមិញ។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now