28:ហត់នឹងកាង

627 30 2
                                        

អ៊ំស្រី!...ហ្ហឹកៗៗ" កញ្ញាខេមាដើរចេញពីបន្ទប់ទឹកទាំងរាងកាយទទឹកជោក សភាពរបស់នាងពេលនេះគីមើលពុំយល់នោះឡើយ។

" ខេមា ខេមាក្មួយ...." អ្នកស្រីចនឃើញបែបនេះក៏ប្រញាប់រត់ចូលទៅរកនាង ហើយគាត់ក៏មិនភ្លេចទាញយកកន្សែងមករុំខ្លួនដែលទទឹករបស់នាងនោះដែរ។ ដោយភ្នែកទាំងគូររបស់គាត់សម្លងទៅកាន់នាយតូចមិនព្រិច។

" អា៎ ប្អូនថ្លៃ....ទៅធ្វើអ្វីក្នុងបន្ទប់ទឹកបានជាមានសភាពបែបនេះ...??" ថេយ៉ុង ធ្វើជាសួរនាំធ្វើដូចជាមនុស្សមិនដឹងអ្វីទាំងដែលគ្រប់យ៉ាងគឺគេជាអ្នកធ្វើមកលើនាងសោះ?? ក្មេងម្នាក់នេះពិតជាគួរឪ្យខឹងពិតមែន គេពូកែសម្តែងពុធខ្លាំងណាស់។

" ហ្ហឹសៗ....ហ្ហឹស..." ជុងហ្គុកឮបែបនេះក៏លួចសើច តិចៗព្រមទាំងយកដៃខ្ចប់មាត់  មិនដឹងថាថេយ៉ុងកើតអ្វីនោះទេថ្ងៃនេះ ចេះមកប្រច័ណ្ឌនាយខុសទំនង។ តែពេលឃើញថេយ៉ុងចេះហួងហែងប្រច័ណ្ឌនាយបែបនេះក៏ធ្វើឲ្យចិត្តរបស់នាយកាន់តែ រំជើបរំជួលកាន់តែខ្លាំងផងដែរ។

"  កូនសើចអ្វីជុងហ្គុក??  សមហើយដែលជាប្តីប្រពន្ធនឹងគ្នានោះ..."អ្នកស្រីចន មានការខឹងនឹងថេយ៉ុងឡើងក្តៅស្លឹកត្រចៀកទៅហើយ ។ ហើយក៏កើតចិត្តខឹងនឹងជុងហ្គុកផងដែរ ដែលនាយមកសើចប្អូនរបស់ខ្លួនដែលត្រូវថេយ៉ុងធ្វើបានបែបនេះ។

" អរគុណម៉ាក់ក្មេកដែលសរសើរ" ថេយ៉ុងមិនត្រឹមតែនិយាយនោះទេនៅញញឹមឌឺទៅកាន់គាត់ទៀតផង។ដែលធ្វើឪ្យអ្នកចនត្រឹមមិនបានហួសដៃរបស់ខេមាចេញទៅបាត់។

.ក្រោយពេលដែលអ្នកស្រីចនចេញទៅបាត់ថេយ៉ុងឈរអស់សំណើចមួយសន្ទុះដោយមិនចាប់អារម្មណ៍ជាមួយនឹងជុងហ្គុកដែលកំពុងតែអង្គុយមើលមកកាន់ខ្កួននោះឡើយ។

“ មើលអី?? មិនដែលឃើញមនុស្សទេឬ??”
" ហេតុអ្វីក៏ធ្វើបាបប្អូនស្រីរបស់បងដល់ថ្នាក់នេះ??"ជុងហ្គុកមិនតបជាមួយនឹងសំណួររបស់ថេយ៉ុងតែបែបជាសួរបកទៅកាន់គេវិញ។

"នាងមិនបានចាប់ទុកបង ជាបងប្រុសរបស់នាងនោះឡើយ" វាជាការពិតថេយ៉ុងនិយាយទៅតាមអ្វីដែលគេបានមើលឃើញ។

" បងដឹង! " ជុងហ្គុកនាយបានដឹងតាំងពីដំបូងមកម្ល៉េះព្រោះតែអ្នកស្រីចនតែងតែនិយាយរឿងនេះជាមួយនាយតាំងពីខេមាទៅរៀនបន្តនៅ សហរដ្ឋអាមេរិក មកម្ល៉េះ។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now