. 5ឆ្នាំកន្លងផុតទៅ!!
.ត្រឹមតែមួយប្រព្រិចភ្នែកសោះវាក៏៥ឆ្នាំបាត់ទៅហើយ ពេលវេលាពិតជាដើរលឿនខ្លាំងណាស់អ្វីៗក៏ប្រែប្រួលទៅតាមនឹងផងដែរ តែសម្រាប់ក្តីស្រឡាញ់ដែលជុងហ្គុកមានឲ្យគីមថេយ៉ុងគឺវាមិនប្រែប្រួលទៅណានោះឡើយមាបតែស្រឡាញ់លើសដើមទោះបីជាអ្នកទាំងពីរលែងជាស្វាមីភរិយានឹងគ្នាហើយក៏ដោយ។
.ទឹងៗ.....សម្លេងកណ្តឹងបានបន្លឺឡើងព្រោះដល់ម៉ោងដែលក្មេងៗត្រូវចេញពីសាលាហើយ!!
" ប៉ាៗៗ...." សម្លេងក្មេងប្រុសវ័យប្រមាណជា៤ឆ្នាំជាងរត់មករកប៉ាធំរបស់គេតាំងដំណើរញាប់ស្អេក ថ្វីបើអ្នកំលោះតូចមានវ័យទើបតែ៤ឆ្នាំជាងពិតមែនតែក្មេងម្នាក់នេះមានរាងកាយមាំុមួនមានការធំធាត់លឿនរហ័លអ្នកណាមិនដឹងគិតថាអាល្អិតមានវ័យ៦,៧ឆ្នាំទៅហើយ។
" សឺត!....នឹកណាស់...ហេតុអ្វីក៏រត់លឿនបែបនេះបងដួលទៅគិតយ៉ាងមិចហាស់?? មិនត្រូវប៉ាតូចរបស់កូនវាយទៀតហើយទេឬ??" ជុងហ្គុកលាតដៃទទួលកូនប្រុសលើពរអោបជាប់ទ្រូងព្រមទាំងអោនទៅថើបញាំញីថ្ពាល់ប៉ោងៗរបស់អាល្អិតខ្សឺតៗទាំងគ្រើតខ្នាញ់នឹងកូនរបស់ខ្លួនជាខ្លាំង។
" ថេយ៍អា៎... អត់ខ្លាចប៉ាតូចទេ បើមានប៉ាធំនៅជាមួយអូននោះ....ប៉ាធំកុំទៅចោលអូនអីណា ប៉ាធំទៅនៅជាមួយនឹងថេយ៍អា៎ដែលទៅ...ថេយ៍អា៎ នៅតែពីរនាក់ប៉ាតូចថេយ៍អា៎ខ្លាចមោចហា៎...." អាល្អិតនិយាយរាប់រៀបយ៉ាងវែងអន្លាយ ដែលធ្វើឲ្យអ្នកជាប៉ាធំអត់សើចមិនបាន អាល្អិតនេះតែងតែនិយាយបែបនេះរហូតចង់ឲ្យតែនាយទៅនៅជាមួយ ទោះបីដឹងថាមិនអាចទៅរួចហើយតែថេយ៍អា៎នៅតែទទូតរហូតឲ្យតែចួបជាមួយនឹងប៉ាធំរបស់គេ។
" បើប៉ាទៅនៅជាមួយនឹងថេយ៍អា៎...នោះប៉ាតូចរបស់កូននឹងមិនសប្បាយចិត្តនោះឡើយ...ប៉ាមិនចង់ឃើញប៉ាតូចរបស់កូនពិបាកចិត្តនោះទេណា"
"ហេតុអ្វីទៅ?? ពិបាកចិត្តនឹងអីគេប៉ាធំ...ពេលពិបាកចិត្តនឹងយើងត្រូវយំមែនទេ??"
" ត្រូវហើយ! បើពិបាកចិត្តនឹងត្រូវយំនឹងហើយថេយ៍អា៎ មិនចង់ឃើញប៉ាតូចរបស់កូនយំទេតើពិតទេ??"
" បាទ!! តែអូនឃើញប៉ាតូចយំរហូត...ហើយពេលប៉ាតូចយំពេលណាអូនឃើញប៉ាតូចយំអោបរូបថតប៉ាធំ...បែបនេះៗៗ" អាល្អិតមិនត្រឹមតែនិយាយនោះទេព្រមទាំងធ្វើកាយវិការបង្ហាញឲ្យប៉ាធំគេទៀតផង។ ដោយយកដៃទាំងសងខាងរបស់ខ្លួនមកអោបជាប់ទ្រូងដូចដែលប៉ាតូចរបស់គេអោបរូបថតប៉ាធំរបស់គេរួចក៏យំ។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
