.បន្ទាប់ពីចេញពីផ្ទះរបស់លោកពូរបស់ខ្លួនហើយថេយ៉ុងក៏ហួសទៅនុយាយកិច្ចការរបស់គេបន្តិចផងដែរ។
. អង្គភាពសង្ងាត់
" ទោះជាយ៉ាងណាក៏ដោយខ្ញុំនឹងធ្វើវាឲ្យបានល្អបំផុត ខ្ញុំគ្រាន់តែត្រូវការពេលវេលាបន្តទៀត ត្រឹមតែបីខែវាដូចជាលឿនពេកហើយ ណាមួយពេលនេះ ចនជុងហ្គុកក៏កំពុងតែមាបញ្ហាទៀតវាកាន់តែពិបាក" នៅក្នុងបន្ទប់ធ្វើការផ្ទាល់ខ្លួន បានបង្ហាញឲ្យឃើញបុរសម្នាក់ពីរនាក់កំពុងតែនិយាយគ្នា ដោយរាងតូចថេយ៉ុងកំពុងតែអង្គុយនិយាយទល់មុខជាមួយនឹងនាយសង្ហារជុងហានដែលត្រូវជាមេក្រុមសង្ងាត់របស់ពួកគេ។
" ចឹងតើលោក ត្រូវការពេលប៉ុណ្ណោះខែទៀត? ដើម្បីសុើបដឹងរឿងទាំងអស់នេះ??"
"ខ្ញុំក៏មិនប្រាកដនោះដែរ ! ខ្ញុំមិនអាចទាន់សណ្ឋានបាននោះឡើយ...."
" ខ្ញុំយល់ព្រម!!" ជុងហាន បន្លឺឡើងដោយគ្មានភាពស្ទាក់ស្ទើរសូម្បីតែបន្តិច គេយល់ព្រមឲ្យតែជាការស្ទើរសុំរបស់គីមថេយ៉ុងអ្វីក៏គេយល់ព្រមបានដែរ។
" អរគុណលោកមេក្រុមហើយ! " ថេយ៉ុងអោនគោរពទៅកាន់អ្នកកំលោះដែលកំពុងតែអង្គុយទល់ពីមុខរបស់ខ្លួន។
"ខ្ញុំយល់ព្រមចំពោះតែលោកម្នាក់តែប៉ុណ្ណោះ!"នាយសង្ហារនិយាយទាំងអ៊ឹមអៀន ខុសពីរាងតូចដែលនៅតែរក្សារមុខស្មើដដែល។
" ចឹងខ្ញុំសុំលាត្រឡប់ទៅវិញហើយ...." និយាយចប់ថេយ៉ុងក៏សុំលាត្រឡប់ទៅវិញ ដោយមិនរងចាំស្តាប់ពាក្យអ្វីដែលលោកមេក្រុមជុងហានចង់និយាយមកកាន់ខ្លួននោះបន្តទៀតនោះទេ។
" ក្មេងនេះពិតជាចំពិតមែននិយាយមិនទាន់ចប់ផងក៏ទៅបាត់...." ជុងហានបានត្រឹមអង្គុយរអ៊ូម្នាក់ឯងសម្លឹងទៅកាន់មាត់ទ្វារបន្ទប់ដែលរាងតូចដើរចេញមុននេះទាំងហួសចិត្ត។
.បន្ទាប់ពីចាកចេញពីអង្គភាពសង្កាត់ថ្ងៃក៏ចូល ម៉ាត់ដើម្បីទិញរបស់ខ្លះទៅផ្ញើជុងហ្គុកនៅមន្ទីរពេទ្យផងដែរ។
.មន្ទីរពេទ្យ
យើងក្រឡេកមកមើលខាងមន្ទីរពេទ្យឯណេះវិញ បានបង្ហាញឪ្យឃើញនារីដល់ស្រស់ស្អាតម្នាក់បបូរមាត់ពណ៌ក្រហមឆេះ ដោយនាងស្លៀករ៉ូបដៃមួយព៌ណក្រហមស្រាលជាមួយនឹងស្បែកជើងកែងពណ៌ខ្មៅ ដោយក្នុងដៃរបស់នាងក៏មានកាន់ផ្កាលីលីមួយបាច់យ៉ាងធំផងដែរ។
.បន្ទប់ VIP
ក្រាក!! សម្លេងបើកទ្វារបន្ទប់បានបន្លឺឡើង អ្នកនៅក្នុងបន្ទប់ក៏នាំគ្នាងាក់ទៅមើល ជាពិសេសជុងហ្គុកគេកំពុងតែគិតថាជារាងតូចថេយ៉ុង តែការគិតរបស់នាយក៏ប្រែជាអាសាកបង់ក្រោយពេលលេចឡើងនៅវត្តមានរបស់ប្អូនជីដួនមួយរបស់នាយទៅវិញ ទឹកមុខដែលស្រស់បស់មុននេះក៏ប្រែជាជូរទៅវិញ។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
