ភាគទី13:ស្តាប់តាមបងរឿងខ្លះក្មេងដូចអូនមិនគួរដឹងឮនោះឡើយ

310 25 4
                                    

.រុឺងៗ ... សម្លេងម៉ោងរោទ៍បានដាក់ឲ្យអ្នកដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ភ្ញាក់ដឹងខ្លួនឡើងមកភ្លាមៗព្រោះតែវាជាការរំខាន់ដល់ដំណេករបស់គេ។

"ហុឹម!..." ថេយ៍ក្រហឹមហើយកម្រើកខ្លួនតិចៗព្រោះតែមានអារម្មណ៍ថាឈឺចុកចាប់នៅផ្នែកខាងក្រោមជាខ្លាំង។ រួចក៏ស្រវាទាញម៉ោងរោទ៍មកបិត។

" អូនភ្ញាក់ហើយ?? មានឈឺត្រង់ណាស់ឬក៏អត់?"ជុងហ្គុកក៏បានសួរទៅកាន់មនុស្សដែលកំពុងតែគេងក្នើយទ្រូងហាប់ណែនរបស់នាយទាំងញញឹម។ តាមពិតនាយបានភ្ញាក់យូរមកហើយតែនាយមិនព្រមដាស់រាងតូចនោះឡើយសុខចិត្តដេកសម្លឹងមើលមុខរបស់ថេយ៍ទាំងញញឹមមិនឈប់៕ ហើយនាយក៏មិនបានចាប់ភឹ្លកនឹងម៉ោងរោទ៍ដែលខ្លួនតែងតែដាក់ឲ្យវារោទ៍នៅម៉ោង7ព្រឹកនោះដែរ ទើបបានជាវារោទ៍រំខានដំណេករាងតូចបែបនេះ? តែយ៉ាងណាសម្រាប់ព្រឹកនេះនិយាយបាននាយពិតជាមានក្តីសុខណាស់ហើយក៏សូមឲ្យនាយមានក្តីសុខបែបនេះរហូតទៅជាមួយនឹងមនុស្សដែលនាយស្រឡាញ់ផងចោះ។

" ឈឺ!អូនឈឺពេញមួយតួរខ្លួន....នេះបងភ្ញាក់យូរហើយមែនទេ??"រាងតូចពេបមាត់និយាយទាំងទឹកមុខជូរហើយក៏មិនភ្លេចសួរបកទៅកាន់នាយវិញនោះដែរ។

"ក៏ភ្ញាក់មួយសន្ទុះហើយ អាចគេងមើលអ្នកខ្លះកំពុងតែគេងហៀទឹកមាត់ដាក់ទ្រូងបងបាន..."ជុងហ្គុកសើចហើយក៏និយាយញ៉ោះទៅកាន់ថេយ៍ ថេយ៉ុងគ្រាន់តែឮនាយនិយាយបែបនេះក៏ប្រញាប់ស្ទុះងើបឡើងទាំងភ្លេចខ្លួនថាខ្លួនឯងកំពុងតែឈឺនៅផ្នែលខាងក្រោម។

" អុះអូនសូមទោស...អួយ៎..."

" កុំងើបលឿនពេក ក្រែងថាឈឺឬ?"

" មកពីបងថាឲ្យអូនធ្វើអី??"

"បងគ្រាន់តែនិយាយលែងនោះទេ មកចាំបងបីទៅងូតទឹក បងក៏បានត្រៀមថ្នាំលាបសម្រាប់អូនរួចរាល់ដែរ"

"អ្អឹម...."ជុងហ្គុកងើបទាញកន្សែងមករុំផ្នែកខាងក្រោមរបស់នាយរួចក៏លើកបីរាងកាយអាក្រាតរបស់រាងតូចចូលទៅងូតទឹកសម្អាតខ្លួនជាមួយគ្នា។

. ចូលមកដល់ក្នុងបន្ទប់ទឹក ជុងហ្គុកបានលាយទឹកក្តៅឧណ្ហៗដើម្បីឲ្យរាងតូចងូតដើម្បីកាត់បន្ថយភាពឈឺចាប់នៅផ្នែកខាងក្រោម។ ហើយអ្នកទាំងពីរក៏ចំណាយពេលដល់ទៅមួយម៉ោងទើបងូតទឹករួចរាល់។ ពេលចេញពីបន្ទប់ទឹកវិញជុងហ្គុកបានដាក់ថេយ៍ទៅលើគ្រែថ្នមៗហើយក៏យកថ្នាំបំបាត់ការឈឺចាប់មកលាបនៅកន្លែងសំខាន់របស់ថេយ៍។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now