37:ម៉ាក់កាន់តែវែងឆ្ងាយហើយ!!

531 31 0
                                        

.ភូមិគ្រឹះចន

.ថេយ៉ុងបានទាក់ទងទៅជុងហ្គុកជាច្រើនដងតែគ្មាននរណាម្នាក់លើកទូរស័ព្ទរបស់គេសោះនេះប្រហែលជាកំពុងតែរវល់នឹងការងាររបស់នាយហើយ???

« លោកប៉ាក្មេក ....»  ដោយហេតុតែទាក់ទងទៅនាយសង្ហារមិនចូលថេយ៉ុងក៏សម្រេចចិត្តដើរចូលទៅរកលោកចនដែលកំពុងតែអង្គុយអានកាសែននៅលើសាឡុង។

« កូនមានអ្វីមែនទេថេយ៉ុង??»លោកចនបតកាសែននៅក្នុងដៃរបស់គាត់ដាក់លើតុរួចក៏តបទៅកាន់នាយតូចវិញព្រោះឃើញកាយវិការរបស់ថេយ៉ុងរៀងប្លែកៗ។

« គឺ ខ្ញុំចង់មកសុំអនុញ្ញាតត្រឡប់ទៅលែងផ្ទះមួយ សប្តាហ៍ ព្រោះតែម៉ាក់ប៉ារបស់ខ្ញុំគាត់ទើបមកពីក្រៅប្រទេសវិញ សង្ឃឹមថាលោកប៉ាមិនអនុញ្ញាត...»  តាមពិតគេចង់និយាយរឿងនេះប្រាប់ជយងហ្គូយកតាំងពីព្រឹកមិញមកម្ល៉េះតែដោយសារមានរឿងជាមួយនឹងអ្នកស្រីចនទើបគេភ្លេចនិយាយជាមួយនាយឲ្យឈឹងតែម្តង។

«ហ្ហឹុមមិនអីនោះទេ កូនទៅចោះតែ បាននិយាយរឿងនេះប្រាប់ជុងហ្គុកឬនៅ??» ឮថេយ៉ុងនិយាយបែបនេះគាត់ក៏សប្បាយចិត្តដែលគេឃ្លាតឆ្ងាយពីគ្រួសារមកជាយូរដែលហើយបើទៅលែងផ្ទះមួយអាទិត្យក៏មិនអីនោះដែរ។ ឲ្យគេបានធូរចិត្តខ្លះព្រោះនៅទីនេះខ្លាចក្រែងគេទាស់ទល់ជាមួយនឹងអ្នកស្រីចន ធ្វើឪ្យគេមិនសប្បាយចិត្ត។

« បាទ! គឺខ្ញុំបានទាក់ទងទៅគាត់ហើយតែគ្មាននរណាលើកទូរស័ព្ទរបស់ខ្ញុំនោះទេលោកប៉ា»

« ចឹងកូនមិនគិតប្រាប់គេសិនទេឬ??»

«  ខ្ញុំនឹងប្រាប់គាត់នៅពេលក្រោយលោកប៉ា តែពេលនេះប៉ាម៉ាក់របស់ខ្ញុំគាត់បានមកដល់ប្រលានវិញហើយដូច្នេះខ្ញុំត្រូវទៅទទួលពួកគាត់ទាំងពីរ» ដោយហេតុតែមិនចង់ឲ្យខកជើងទើបដេយ៉ុងគេនិយាយបែបនេះព្រោះគេបានប្រាប់ពួកគាត់ទាំងពីរហើយថាគេជាអ្នកទៅទទួលគាត់ដោយផ្ទាល់។

«ចឹងកូនទៅចោះរឿងជុងហ្គុកទុកឲ្យប៉ាជាអ្នកនិយាយជាមួយគេខ្លួនឯងក៏បាន»

«បាទ អរគុណច្រើនហើយលោកប៉ា!! ជម្រាបលាបាទ!!»ថេយ៉ុងលើកដៃសំពះជម្រាបលាគាត់រួចក៏ងើបដើរចេញទៅ ដោយវាលីរបស់គេគឺបានឲ្យបងរ៉ូរិនរៀបដាក់ក្នុងឡានរួចរាល់ហើយ។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now