. Club
.ភ្លេងញាក់កន្រ្តាក់អារម្មណ៍ដែលធ្វើឲ្យយុវវ័យ ដែលកំពុងតែភ្លើតភ្លើននឹងភាពពេញវ័យរបស់ពួកគេក៏បាននាំគ្នាមកផឹកសុីរាំលែងយ៉ាងសប្បាយដៃម្នាក់ៗជះលុយរាប់រយរាប់ពាន់$ដើម្បីបានចូលរាំលែងនៅក្នុងក្លឹបមួយយនេះ។ហើយក្នុងក្លឹបនេះក៏មិនមែនតែនរណាអាចចូលលែងបានដូចក្លឹបទូរទៅនោះទេ។
" អួយ៎ធុញណាស់ មកអង្គុយយូរណាស់ហើយតែមិនឃើញម្ចាស់ក្លឹបមកទៀត លើកនេះប្រហែលជាខកទៀតហើយ ផាក់ជេមីន!!" ផាក់ជេមីន ដែលមានអាយុ22ឆ្នាំគេកំពុងអង្គុយរអ៊ូតែម្នាក់ឯង ព្រោះនេះជាលើកទីពីរហើយដែលគេត្រូវចំណាយលុយផ្ទាស់ខ្លួនរបស់គេដើម្បីចូលក្នុងក្លឹបមួយនេះព្រោះតែគេត្រូវការចួបម្ចាស់ក្លឹបនេះដោយផ្ទាល់ តែមើលទៅថ្ងៃនេះប្រហែលជាអត់ទៀតហើយតាមមើល។ គ្រាន់តែចង់សុើបពីម្ចាស់ក្លឹបនេះសោះហេតុអ្វីក៏ពិបាកម្ល៉េះ??ហើយនៅត្រូវមកចំណាយលុយរបស់ខ្លួនឯងទៀតព្រះអើយមានតែខាតចូលខាត។ ផាក់ជេមីនហ្វារីយា គេក៏ជាប៉ូលីសផ្នែកសុើុបសង្កេតសម្ងាត់ម្នាក់ នៅកង់ពលលេខ5 ជាកូនប្រុសរបស់លោកផាក់ហ្វារីយាហើយក៏ជាកូនប្រុសច្បងនៃក្រតូលនេះផង ប៉ារបស់ជេមីនជាអ្នករកសុីជំនួយដល់មានមុខមាត់មួយរូបនៅប្រទេសកូរ៉េខាងត្បូងគាត់បានឲ្យជេមីនរៀន ផ្នែកគ្រប់គ្រងដោយគិតថាឲ្យគេឡើងកាន់ដំណែងពីគាត់តែជេមីនមិនចង់ គេបែបជារត់ទៅរៀនផ្នែកសុុើបសង្កេតនេះទៅវិញ ដែលធ្វើឲ្យលោកផាក់ខឹងជាខ្លាំងហើយក៏ដេញជេមីនចេញពីផ្ទះ តែក្រោយមកអ្នកស្រីផាក់នឹងមីនជូរ ដែលជាប្អូនប្រុសបង្កើតរបស់ជេមីន បានជួយនិយាយជាមួយនឹងលោកផាក់ទើបគាត់យល់ព្រមនឹងលើកលែងទោសឲ្យរាងតូចហើយពេលនេះចង់ជេមីនធ្វើអ្វីក៏ធ្វើទៅគាត់លែងហាមទៀតហើយ។ព្រោះក្រុមហ៊ុនរបស់គាត់គឺគ្រប់គ្រងដោយកូនប្រុសពៅរបស់គាត់ ដែលមានឈ្មោះថា ផាក់ មីនជូរ បាត់ទៅហើយ ហើយជេមីនក៏ដើរទៅតាមផ្លូវរបស់គេដូចគ្នាយ៉ាងមានសេរីភាព។
" ចៅហ្វាយ!! ទំនិញខ្ញុំបានរៀបចំរួចរាល់ហើយ ពេលនេះកំពុងតែនៅបន្ទប់ទាន..." សម្លេងមួយបានបន្លឺឡើងដែលធ្វើឲ្យរាងតូចជេមីនងាកទៅយ៉ាងរហ័សក៏ឃើញថា អ្វីដែលគេកំពុងតែរងចាំបានមកដល់ហើយពិតជាមិនគួរឲ្យជឿ! ពេលនេះគេកំពុងតែបានឃើញមុខរបស់ម្ចាស់ក្លឹបនេះពេញៗភ្នែករបស់គេហើយ ក្លឹបនេះវាជាក្លឹបមួយប្រភេទទល់តែជាកូនៗអ្នកមានដែលហ៊ានជះលុយរាប់រយរាប់ពាន$ទើបអាចចូលមកលែងនៅក្នុងក្លឹបនេះបានហើយសម្រាប់ម្ចាស់ក្លឹបនេះក៏មិនងាយនឹងចុះមកមើលការខុសត្រូវនៅទីនេះប៉ុន្មាននោះដែរព្រោះតែនាយមានការងារជាច្រើនទៀតដែលត្រូវបំពេញដូចគ្នា។

YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...