23:ថេយ៍ជាអូនមែនទេ??

158 23 0
                                    

.បន្ទាប់ពីចាត់ការអ្នកយាមខាងមុខទាំងពីររួចរាល់ហើយ ថេយ៉ុងក៏សម្រុកចូលទៅខាងក្នុងបន្តទៀត។

"សូមរាយការណ៍... ពួកយើងបានរកឃើញបន្ទប់ដែលពួកវាស្តុបក្មេងៗទុកហើយ...តែមើលទៅសភាពទីនេះដូចជាមានអ្វីដែលមិនប្រក្រតី...?" ឮសម្លេងបានបន្លឺឡើងចេញពីក្នុងកាស់របស់សមាជិកនីមួយៗ..ដែលពួកគេបានដាក់ជាប់នឹងត្រចៀកដើម្បីងាយស្រួលទាក់ទងគ្នា។

" ល្អ...ពួកយើងនឹងទៅដល់ឥលូវនេះ ..."ថេយ៉ុងបន្លឺរួចក៏ធ្វើជាសញ្ញាទៅកាន់ពីរអ្នកដែលឈរនៅក្បែរខ្លួនហើយពួកគេក៏ងក់ក្បាលហើយក៏នាំគ្នាដើលបៗចូលទៅខាងក្នុង។

"ហ៊ូសិុន..ខ្ញុំទុកចិត្តលើពួកលោកហើយណា..."ផ្តាច់ការទាក់ទងគ្នាទៅតាមប្រព័ន្ធរួចរាល់ថេយ៉ុងក៏បានងាកមកនិយាយជាមួយអ្នកក្បែរដៃព្រមទាំងទះស្មាររបស់ ហ៊ូសុិន តិចៗ ។ ហ៊ូសិុនហាក់យល់ពីបំណងរបស់ថេយ៉ុងនាយក៏ងក់ក្បាល បន្ទាប់មកក៏ធ្វើតាមផែនការរបស់ពួកគេ។

. ភ្នាក់ងារសម្ងាត់!!

" យ៉ាងមិចហើយ ពួកគេមានទាក់ទងឬក៏ផ្តល់ដំណឹង
មកខ្លះដែរទេ??" លី ជុងហាន បានបន្លឺឡើងសួរទៅកាន់កូនចៅរបស់ខ្លួនដែលកំពុងតែអង្គុយរងចាំសារឆ្លើយតបពីខាងភ្នាក់ងាររបស់ខ្លួនដែលបានទៅបំបែករឿងក្តីនៅយប់នេះ។ តែតាមមើលតាមស្ថានភាពជាក់ស្តែងដូចជាមិនទទួលបានផលអ្វីទាល់តែសោះ?

"គឺនៅទេមេក្រុម...." បុរសម្នាក់នោះបានបន្លែឡើង ជុងហានហាក់យល់ន័យនាយក៏ងក់ក្បាលនេងបានបន្លឺឡើងបន្តទៀត÷

" ហ៊ឹមតាមសង្កេតមើលបន្តទៀត បើមានអ្វីមិនស្រួលប្រញាប់រាយការណ៍ប្រាប់យើង..." ចប់សម្តីនាយសង្ហារក៏ត្រឡប់ទៅកាន់បន្ទប់ធ្វើការរបស់ខ្លួនវិញ

"ទទួលបញ្ជាទាន!!"

.............

. ក្លឹប!!

.ពន្លឺភ្លើងពណ៌ចាប់ផ្តើមបាញ់ឆ្វេកឆ្វាចពេញផ្ទៃក្លឹបនៅរាត្រីនេះ ដែលធ្វើឲ្យយុវជនទាំងស្រីទាំងប្រុសស្រែកហ៊ោសប្បាយរីករាយ មិនចិត្តណាយត្រង់ណាសោះឡើយ។ .

.នៅជ្រុងខាងឆ្វេងបន្ទប់VIP បានបង្ហាញហើយឲ្យបុរសម្នាក់ដែលមានរូបរាងស្រស់សង្ហារកម្ពស់ខ្ពស់1.79Cm កំពុងតែអង្គុយគ្រវីកែវស្រាទាំងស្នាមញញឹមមិនរលុបពីលើថ្ពាល់ដល់រលោងរបស់នាយទល់តែសោះ?

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now