.មន្ទីរពេទ្យ!!
.ថេយ៉ុងបានអង្គុយកំដរនាយសង្ហាររហូតដល់នាយគេងលក់។ ហើយពេលនេះគឺម៉ោង8យប់ទៅហើយ។ លោកចននឹងអ្នកស្រីចនក៏ត្រឡប់ទៅផ្ទះវិញដូចគ្នា។
. RingRing
ទូរស័ព្ទរបស់នាយតូចបានរោទ៍ឡើង ថេយ៍ងាកទៅមើលមុខជុងហ្គកដែលកំពុងតែគេងលង់លក់បន្តិចមុននឹងកាន់ទូរស័ព្ទដើរទៅនិយាយនៅជ្រុងម្ខាង។
" តើបានការយ៉ាងមិចហើយ??"
< ដូចអ្វីដែលអ្នកប្រុសតូចបានគិតទុកពិតមែន!..ខ្ញុំបានផ្ញើឯកសារដែលពាក់ព័ន្ធទៅកាន់អ្នកប្រុសហើយអ្នកប្រុសអាចឆែកមើលបាន...>
"អរគុណបងហើយ រ៉ូរិន!!"
" វាជាតួនាទីរបស់ខ្ញុំស្រាប់ហើយអ្នកប្រុស!!"
.ទូត!! ប្រព័ន្ធទំនាក់ទំនងរបស់ពួកគេក៏បានផ្តាច់
.ថេយ៉ុងក៏ដើរត្រឡប់មកកាន់គ្រែអ្នកជំងឺរបស់ជុងហ្គុកវិញ ។
"អូននិយាយទូរស័ព្ទជាមួយនឹងអ្នកណា??" ភ្នែកបិតតែមាត់និយាយដែលធ្វើឲ្យថេយ៉ុងភ្ញាក់ព្រឺតតែម្តង៕
"នេះបងមិនទាន់គេងលក់ទេឬ??" ថេយ៍បញ្ចេញស្នាមញញឹមស្រស់ធ្វើទឹកមុខធម្មតាដូចជាគ្មានអ្វីកើតឡើងយ៉ាងចឹង។
"គេងហើយ តែពេលឮសម្លេងអូនក៏ភ្ញាក់!!"
" សូមទោសអូនធ្វើឲ្យរំខានដល់ដំណេករបស់បងហើយ!"
"ឆ្លើយនឹងបងបានឬនៅ?ថាអូននិយាយជាមួយនឹងអ្នកណាមុននេះ??"
" គឺបងរ៉ូរិន អូនបានឲ្យគាត់ជួយយកឯកសារមួយចំនួនទៅឲ្យប៉ារបស់អូនដោយសារតែគាត់បានភ្លេចឯកសារនៅក្នុងក្រុមហ៊ុនកាលពីក្បាលល្ងាច..." ពាក្យកុហករបស់ថេយ៉ុង បានធ្វើឲ្យអ្នកដែលស្តាប់ឮហើយអត់នឹងជឿមិនបាន តែសម្រាប់ជុងហ្គុកនាយមិនជឿនាយតួចនោះ
" ឯកសារ សំខាន់ដល់ថ្នាក់នេះលោកប៉ាក្មេកមិនគួរណាថ្វីប្រហេែសសោះ!!" ពាក្យសម្តីរបស់នាយធម្មតាតែមិនធម្មតា។
"មើលទៅបងដូចជា ធូរស្បើយបានច្រើនហើយ ការនិយាយស្តីក៏បានច្រើននឹងច្បាស់ជាងមុនដែរ!!" ថេយ៉ុងឃើញបែបនេះក៏ប្រញាប់ប្រវេប្រធានបទទៅនិយាយរឿងផ្សេង។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
