31:អូនធ្វើឲ្យបងក្តៅទៀតហើយ!!

903 43 0
                                        

.ដើម្បីឲរំសាយអារម្មណ៍បាត់ខឹងរបស់ខ្លួនថេយ៉ុងក៏មកដើរផ្សារទំនើបទិញរបស់ខ្លះៗដែលគេត្រូវការឬក៏ទៅញាំរបស់ដែលគេចូលចិត្តអីបែបនឹង៕

«ឈ្លោះគ្នានឹងលោកចនទៀតហើយមែនទេ??»ត្រូវហើយឲតែពេលដែលថេយ៉ុងចេញមកក្រៅម្តងណាគេមិនដែលមកតែម្នាក់ឯងនោះទេគឺតែងតែមានជេមីនមកជាមួយរហូតព្រោះតែមួយរយ:នេះទំនាក់ទំនងពួកគេក៏កាន់តែស្និតជាងមុនផងដែរ។

«ក៏តិចតួច»ថេយ៉ុងអោនទៅរើមើលសម្លៀកបំពាក់ហើយមាត់ក៏ឆ្លើយតបជាមួយនឹងរាងតូចជេមីន។ ប្រហែលជាតិចតួចមែនហើយព្រោះមើលទៅទឹកមុខរបស់ថេយ៉ុងគឺដូចជាគ្មានអ្វីសោះ។

«មើលទៅលោកចនគឺស្រឡាញ់ឯងណាស់!!"

«នេះអែងមិនមែនកំពុងតែច្រណែននឹងយើងទេឬ??»ថេយ៉ុងនិយាយលែងទាំងសើច។

«យើងមិនទៅច្រណែននឹងអែងទេស!!»រាងតូចថេយ៉ុងក៏គ្រវីក្បាលហើយពួកគេក៏ដើរមើលនេះមើលនោះតែត្រូវទិញបន្តទៀត

«ឯងឃ្លានឬនៅ?ពួកយើងចូលទៅរកអ្វីញាំសិនល្អទេ??»ដើរចេញមកខាងក្រៅបានមួយសន្ទុះជេមីនក្រឡេកទៅឃើញខាងហាងអាហាមួយកន្លែងគេក៏ងាកមកបបួលខាងតូចថេយ៉ុង។

«ក៏ល្អ  ដិប អុះ!!»ដោយដើរចូលមិនបានប្រយ័ត្នថេយ៍ក៏ស្រាប់តែដើរបុកស្មារជាមួយបុរសម្នាក់ដោយអចេតនា។

«សុំទោសផងបាទ!!»នាយកំលោះសង្ហារប្រញាប់អោនទៅសុំទោសរាងតូចព្រោះតែមុននេះនាយមិនបានជាមើលផ្លូវ។

«មិនអីនោះទេ!!»  ថេយ៉ុងអោនទៅមើលឈុតរបស់ខ្លួនដែលប្រឡាក់សុទ្ធតែកាហ្វេ។

«ថេយ៍ឯងយ៉ាងមិចហើយមានឈឺត្រង់ណាឬក៏អត់??» ជេមីនឃើញបែបនេះក៏ប្រញាប់រត់ចូលមកមើល។

«យើងមិនអីនោះទេយើងសូមទៅបន្ទប់ទឹកបន្តិចណា »ថេយ៍ងើបមុខឡើងតបទៅកាន់ជេមីនវិញ ដោយខ្លួនរបស់គេមិនបានចាប់ភ្លឹកជាមួយនឹងក្រខ្សែភ្នែកមួយគូរដែលកំពុងតែសម្លឹងមើលមកកាន់គេនោះឡើង។

«ថេយ៍??»នាយកំលោះសង្ហារដែលភ្លឹកអស់ជាយូរក៏បានពោលឡើង ហៅឈ្មោះរបស់នាយតូច ជេមីនដែលឈរនៅក្បែរនោះក៏ងាកទៅមើលមុខរបស់់នាយ ទាំងចម្ងល់ហេតុអ្វីក៏បុរសម្នាក់នេះស្គាល់ឈ្មោះរបស់ថេយ៉ុង??

រឿង ល្បិចស្នេហ៍ភរិយា🍀 💯حيث تعيش القصص. اكتشف الآن