41:ម៉ាក់មិនត្រូវការតែខ្ញុំត្រូវការ

651 46 3
                                        

.ព្រឹកថ្ងៃថ្មីក៏ចូលមកដល់!!!
ថ្ងៃនេះខុសពីសព្វមួយដងព្រោះរាល់ដងគឺថេយ៉ុងតែងតែងើបពីព្រលប់មុនជុងហ្គុកតែថ្ងៃនេះនាយសង្ហារបែបជាងើបមុនរាងតូចទៅវិញ។

  «សឺត»ជាទម្លាប់ទៅហើយដែលជុងហ្គុកតែងតែអោនទៅថើបថ្ពាល់របស់នាយតូចនៅពេលដែលនាយងើបពីគេង ហើយព្រឹកនេះក៏ដូចគ្នា ទោះបីជាយប់មិញមានការឈ្លោះប្រកែកគ្នាក៏ដោយ តែព្រឹកឡើងជុងហ្គុកនាយធ្វើធម្មតាដូចជាមិនមានរឿងអ្វីកើតឡើងយ៉ាងចឹង៕  ក្នុងចិត្តរបស់នាយមិនដែលគុំមិនដែលស្អប់ឬក៏ប្រកាន់អ្វីជាមួយនឹងរាងតូចនោះឡលយទោះបីជានាយបាបដឹងគ្រប់ទាំងអស់ហើយនៅពេលនេះដឹងថាថេយ៉ុងចូលមកក្នុងជីវិតរបស់នាយដើម្បីអ្វី ហើយគោលបំណងរបស់រាងតូចគឺជាអ្វីក៏ជុងហ្គុកនាយមិនខ្វល់នោះដែលសំខាន់នាយស្រឡាញ់ថេយ៉ុងស្រឡាញ់ចេញពីចិត្ត។ ហើយគ្រប់យ៉ាងដែលថេយ៉ុងបានគិតមកលើនាយ ដល់ពេលវេលាវានឹងបកស្រាយបង្ហាញដោយខ្លួនឯងមិនចាំបាច់នាយនិយាយនោះឡើយ។

. ខាងក្រោម

" ជុងហ្គុកម៉ាក់មានរឿងនិយាយជាមួយកូន" គ្រាន់តែដើរផុតកជណ្តើរភ្លាមសម្លេងមួយដែលនាយមិនចង់ឮចេញពីមាត់ម៉ាក់របស់នាយក៏បានបន្លឺឡើងភ្លេតតែម្តង។ នាយសង្ហារក៏ងាក់ឆ្លើយតបទៅកាន់ម៉ាក់របស់នាយ។

"ម៉ាក់មានអ្វីក៏ឆាប់និយាយមកខ្ញុំប្រញាប់ទៅធ្វើការ!"

" ធ្វើការម៉ោង៦??"ត្រូវហើយម៉ោងទើបតែ៦នោះទេ៕ ទាំងដែលក្រុមហ៊ុនគឺបើកដំណើរការនៅម៉ោង8ព្រឹកនេអកូនវ្រុសរបស់គាត់មិនចង់ចួបមុខនិយាយជាមួយគាត់រហូតដល់ថ្នាក់យកកាងារមិនបាំងមុខតើមែនទេ??

" សម្រេចថាអ្នកម៉ាក់មានរឿងអ្វី??"នាយឈរស្តាប់មួយព្រឹកហើយតែម៉ាក់របស់នាយគឺមិនចេះចូលសាច់ការសោះ ស្រួលមិនស្រួលគាត់ប្រហែលជានិយាយរឿងនាយជាមួយនឹងរាងតូចជាមិនខាន។

" ម៉ាក់បានរកមេធាវីសម្រាប់ឲ្យកូនលែងលះហើយ" ថាអីចេះខុស ឃើញទេម៉ាក់របស់នាយគឺតែងតែបែបនេះ មួយថ្ងៃៗមិនដែលចេះធ្វើអ្វីទេគឺចេះតែម៉្យាងបង្ខំឲ្យនាយលែងលះជាមួយនឹងរាងតូច។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now