.២ សប្ដាហ៍ក្រោយមក។
រយៈពេលពីរសប្តាហ៍ហើយដែលថេយ៉ុងបានរៀបការចូលមកក្នុងគ្រួសារត្រកូលចន តែពីសប្ដាហ៍នេះគេនៅតែមិនទាន់បាន ទិន្នន័យអ្វីដែលពាក់ព័ន្ធទៅអ្នកការរកស៊ីខុសច្បាប់ឬខាងសង្គមងងឹតនោះឡើយ អាចនិយាយបានថាត្រកូលនេះគឺពូកែលាក់ខ្លាំងណាស់។
" តើគួរធ្វើបែបណាទៅ? នេះវាកន្លងទៅពីរសប្តាហ៍ហើយណាថេយ៉ុង បើនៅតែបែបនេះទៀតគ្រប់យ៉ាងនឹងចប់មិនខាន មិនបានទេៗយើងត្រូវតែធ្វើអ្វីម្យ៉ាងហើយ" ថេយ៉ុង អង្គុយរអ៊ូម្នាក់ឯងនៅក្នុងបន្ទប់ តើគេគួរតែធ្វើបែបណាទៅ? បើទុកបែបនេះទៀតពេលកំណត់មកដល់គេច្បាស់ណាស់ថាត្រូវមេក្រុមដកចេញជាមិនខាត។ ព្រោះគេមានពេលតែ3ខែប៉ុណ្ណោះ គិតទៅថា3ខែនេះវាពិតជាលឿនខ្លាំងណាស់។
"បើយើងនៅតែបន្តបែបនេះទៀតមិនបាននោះឡើយ ជាដំបូងយើងត្រូវតែយកចិត្តជុងហ្គុកសិនទើបបាន..." និយាយហើយរាងតូចក៏ចាប់ទាញកាបូបនឹងទូរស័ព្ទដៃរបស់គេដើម្បីចេញទៅខាងក្រៅ ព្រោះតែគេចង់ទៅរកជុងហ្គុកនៅក្រុមហ៊ុនរបស់នាយ។
.ខាងក្រោម
" ចង់ទៅណាទៀតហើយ??"គ្រាន់តែចុះមិនទាន់ផុតកាំជណ្តើរផង សម្លេងអ្នកម្តាយក្មេករបស់រាងតូចក៏បានបន្លឺឡើង ថេយ៍ដកដង្ហើមទាំងមានអារម្មណ៍ថាធុញទ្រាំជាខ្លាំង នេះកុំតែជាតួនាទីដែលត្រូវមក
សើុបការនៅទីនេះនោះទេកុំអីគេមិនទ្រាំនៅជាមួយនឹងម្តាយក្មេកប្រភេទបែបនេះឡើយ។
" អ្នកណាគេនឹងអ៊ំស្រី??" ភា្លមនោះនារីរូបស្រស់ដែលកំពុងតែអង្គុយនៅក្បែរអ្នកស្រីចន ក៏បានសួរឡើង ព្រោះតែនាងមិនដែលធ្លាប់បានឃើញមុខរបស់ក្មេងប្រុសម្នាក់នេះពីរមុនមកនោះទេ។
" គ្មាននរណាទៀត គឺជាប្រពន្ធប្រុសជុង នឹងហើយក្មួយ" និយាយតបទៅកាន់នាងក្រមុំទាំងធ្វើកាយវិការមិនពេញចិត្តចំពោះរាងតូច។
"អរតាមពិតជាអាក្មេងខ្ទើយ ប្រពន្ធរបស់បងជុងទេឬអ៊ំស្រី?" ឮអ្នកស្រីចន និយាយបែបនេះនាងក៏បន្ទោពីក្រោយ នាងបានដឹងដំណឹងមកថាជុងហ្គុកនាយបានរៀបការជាមួយនឹងក្មេងប្រុសម្នាក់តែនាងមិនដែលបានឃើញមុខទល់តែសោះទើបតែឃើញនៅថ្ងៃនេះនឹងឯង។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
