ភាគទី18: តែអ្វី? ឬក៏នាងមិនទុកចិត្តយើង?

219 18 0
                                    

.ភូមិគ្រឹះគីម

ថ្ងៃនេះដូចជាចម្លែកជាងសព្វមួយដង ព្រោះតែមានវត្តមានកូនប្រុសតែម្នាក់របស់ត្រកូលគីមបានមកលែងផ្ទះ បន្ទាប់ពីរៀបការចេញទៅនៅផ្ទះខាងស្វាមីអស់រយៈពេលជិតមួយខែទៅហើយ។

.ក្នុងបន្ទប់សៀវភៅ

ព្រោះតែមានរឿងដែលត្រូវនិយាយដោះស្រាយជាមួយគ្នាឲ្យបានដឹងរឿងទើបលោកគីមហៅរាងតូចឲ្យទៅចួបនិយាយគ្នានៅក្នុងបន្ទប់សៀវភៅរបស់គាត់។ សម្លេងនិយាយឈ្លោះប្រកែកគ្នាក៏បានឮឡើងពេញផ្ទៃបន្ទប់រវាងឪពុកនឹងកូនប្រុស÷

" គ្រាន់តែរឿងប៉ុណ្ណឹងកូនមិនគួរណា ប្រថុយជីវិតបែបនឹងនោះទេ ថាថេយ៍ បើកូនប្រាប់ប៉ាតែមួយមាត់ដំណែងដែលកូនចង់បានប៉ានឹងយកមកឲ្យកូនភ្លាម" គាត់ទើបតែស៊ើបដឹងថាកូនប្រុសរបស់គាត់គឺមិនមែនចង់ចូលទៅស៊ើុបរឿងក្តីរបស់ត្រកូលចនតែមួយមុខនោះឡើយ តែរឿងហេតុគឺមកពីគេចង់ឡើងដំណែងចូលទៅក្នុងក្រុុមសើុបអង្កេត ពេញសិទ្ធិនឹងក្លាយទៅជាអង្គភាពពិសេសដែលគ្រប់គ្នាព្រមទទួលស្គាល់នឹងគោរពរហើយគេក៏នឹងមានកាតសមាជិកក្រហមដែលមានអំណាចផងដែរ។ បើដឹងបែបនឹងគាត់មិនឲ្យកូនប្រុសរបស់គាត់ចូលទៅក្នុងគ្រួសារនោះជាដាច់ខាត់ ព្រោះតែបានគាត់ប្រលូកក្នុងវិស័យនេះមកជាយូរហើយ ត្រកូលចនបែបណាគឺគាត់ដឹងទាំងអស់តែថេយ៉ុងបានអា:អាង ជាមួយនឹងគាត់នឹងបានលើកហេតុផលជាច្រើនមកកាន់គាត់ តែគេមិនបាននិយាយអំពីរឿងចូលជាសមាជិកពេញសិទ្ធជាមួយនឹងគាត់ឡើយ។ (សមាជិកពេញសិទ្ធគឺមានពីកម្រិត កម្រិតទីមួយគឺជាអ្វីដែលថេយ៉ុងកំពុងតែមានហើយសម្រាប់កម្រិតទីពីគឺ ជាអ្វីដែលថេយ៍កំពុងតែចង់បានហើយវាក៏មានកាតក្រហមដែលដំណាងឲ្យភាពអស្ចារ្យនឹងមានអំណាចនៅក្នុងនោះផងដែរ នេះហើយជាអ្វីដែលរាងតូចចង់បាន តែសម្រាប់រឿងទាំងអស់នេះ ថេយ៉ុងគេទទួលបានវាមកយ៉ាងងាយបំផុតបើគេនិយាយជាមួយនឹងលោកប៉ារបស់គេតែមួយម៉ាត់)

" លោកប៉ា! កូនគ្រាន់តែចង់ទទួលបានអ្វីមកដោយខ្លួនឯងប៉ុណ្ណោះ កូនមិនចង់លែងខ្សែរលើនរណាម្នាក់ឡើង កូនចង់ទទួលបានវាដោយចេញពីសមត្ថភាពរបស់ខ្លួនឯង តើកូនខុសដែលឬលោកប៉ា??" ថេយ៍ងើបឈរអស់កម្ពស់ស្រែកតបទៅកាន់ប៉ារបស់ខ្លួនវិញផាំងៗ ។ គេដឹងថារឿងទាំងអស់នេះគាត់អាចធ្វើបានតែនាយតូចគ្រាន់តែចង់បានអ្វីមកដោយចេញពី សមត្ថភាពពិតរបស់គេតែប៉ុណ្ណោះ។ តើគេចខុសដែលមែនទេ??

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now