.យើងក្រឡេកមកមើលថេយ៉ុងឯណេះវិញ
" អូនដឹងហើយ ប៉ុណ្ណោះសិនចុះណា" រាងតូចដាក់ទូរស័ព្ទចុះទាំងដកដង្ហើមធំ តើគេគិតធ្វើបែបណាបន្តទៀតទៅ គេពិតជាហត់នឹងរឿងឆ្កួតៗទាំងអស់នេះខ្លាំងណាស់។ បន្ទាប់ពីអង្គុយគិតអស់ពេលជាយូរថេយ៉ុងក៏សម្រេចចិត្តដើរចុះទៅខាងក្រោមដើម្បីនិយាយរឿងខ្លះជាមួយប៉ាម៉ាក់របស់គេ។
.ខាងក្រោម!!
.ពេលនេះទើបតែម៉ោង7យប់លោកគីមនឹងអ្នកស្រីគាត់ពួកគាត់មិនទាន់ចូលសម្រាន្តនោះឡើយគឺបន្ទប់ពីញាំុអាហារពេលល្ងាចរួចពួកគាត់ទាំងពីក៏បន្តនៅអង្គុយមើលទូរទស្សន៍បន្តទៀត។
" ប៉ាម៉ាក់!!" រាងតូចដើរមកជាមួយនឹងទឹកមុខរៀងស្ងាត់បន្លឺឡើងហៅលោកទាំងពីរ។
" មានអ្វីមែនទេកូនហេតុអ្វីក៏ទឹកមុខបែបនេះ??" អ្នកស្រីកីមប្រញាប់សួរឡើងក្រោយឃើញទឹកមុខរបស់កូនប្រុសហាស់បីដូចជាមិនសូវជាល្អ។
" បើមានអ្វីមិនសប្បាយចិត្តក៏និយាយមកប៉ាម៉ាក់រងចាំស្តាប់កូនណា" លោកគីម។
" ខ្ញុំចង់លែងលះ!!" និយាយដល់ត្រឹមនេះច្រមុះរបស់រាងតូចចាប់ផ្តើមឆួលភ្នែកចាប់ផ្តើមឡើងក្រហមហើយគេក៏អោនមុខចុះមិនហ៊ានប្រឈមមុខជាមួយនឹងលោកទាំងពីរនោះឡើយ។លោកគីមនឹងអ្នកស្រីគីមគ្រាន់តែឮបែបនេះភ្លាមក៏ងាកមើលមុខគ្នាព្រមទាំងអង្អែលក្បាលរបស់កូនប្រុសថ្នម មុននឹងអ្នកស្រីគីមគាត់មានប្រសាសន៍ឡើងយ៉ាងស្រទន់ទៅកាន់កូនរបស់គាត់។
" ហេតុអ្វីក៏នៅសុខៗកូនចង់លែងលះបែបនេះថេយ៍? ឬក៏គ្រួសារនោះធ្វើអ្វីឲ្យកូនរបស់ប៉ានឹងម៉ាក់មិនសប្បាយចិត្តហាស់??" លោកស្រីគីមចាប់ក្រសោបដៃរបស់កូនព្រមទាំងសួរឡើងដោយក្តីបារម្ភ ព្រោះខ្លាចក្រែងគ្រួសារជុងហ្គុកធ្វើបាបកូនប្រុសរបស់គាត់ណាមួយគាត់ក៏ដឹងច្បាស់ថាអ្នកស្រីចនម្តាយរបស់នាយសង្ហារមិនបានពេញចិត្តនឹងកូនប្រុសរបស់គាត់នោះឡើយ។
" អត់មានអ្នកណាធ្វើអ្វីខ្ញុំនោះទេ តែខ្ញុំគ្រាន់តែមានអារម្មណ៍ថាហត់នឿយ ខ្ញុំចូលទៅក្បែរគេយូរមកហើយ សូម្បីតែភស្តុតាងអ្វីដែលពាក់ព័ន្ធនឹងគេក៏ខ្ញុំរកមិនបានមួយមុខផង...ខ្ញុំមិនដឹងថាត្រូវបន្តនៅជាមួយគេធ្វើអ្វីទៀតនោះទេ..." ថេយ៉ុងនិយាយរៀបរាប់ទៅកាន់អ្នកមានគាត់ទាំងទឹកភ្នែកអារម្មណ៍របស់គេពេលនេះវា ច្របូកច្របល់ខ្លាំងណាស់ គេគិតអ្វីក៏មិនចេះដែរ។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
