42:ពួកឯងស្គាល់យើងតិចពេកហើយ

619 40 2
                                        

. គ្រាន់តែឮដំណឹងថាថេយ៉ុងបាត់ខ្លួនភ្លាមអ្នកស្រីគីមនឹងស្វាមីកើតទុក្ខមិនសុខចិត្តទើបប្រញាប់ធ្វើដំណើរមកកាន់ភូមិគ្រឹះចនដើម្បីឲ្យកាន់តែប្រាកដចិត្ត តែនរណាទៅដឹងគ្រាន់តែពួកគាត់ឈានជើងចូលមកដល់ភ្លាមក៏បានស្តាប់ឮសម្តីរបស់អ្នកដន្លងរបស់គាត់និយាយស្តីមិនទុកកូនប្រុសរបស់គាត់នៅក្នុងក្រខ្សែភ្នែកសួរថាតើមានម្តាយឯណាមិនខូចចិត្តនោះ??
បន្ទាប់ពីឈរប្រកែកគ្នាអស់មួយសន្ទុះភ្លាមនោះទូរស័ព្ទរបស់រាងសង្ហារក៏រោទ័ឡើងតែគិតថារឿងនេះចប់ត្រឹមប៉ុណ្ណឹងតើមែនទេ??ចម្លើយគឺប្រាកដជាអត់ហើយ ចាំមើលពេលរកថេយ៉ុងឃើញពេលណាពួកគាត់នឹងនាំកូនរបស់គាត់ទៅរស់នៅជាមួយនឹងពួកគាត់មិនខាន។

. Ring ring...

« ថាមិចរកឃើញឡានរបស់ថេយ៍ហើយតើមែនទេ??យើងនឹងទៅដល់លូវនេះ!!» បិតទូរស័ព្ទភ្លាមនាយក៏ប្រញាប់រត់ចេញទៅយ៉ាងលឿន។ ត្រូវហើយអ្នកដែលទូរស័ព្ទមកនាយមុននេះគឺគ្មានអ្នកណាក្រៅពីកូនចៅរបស់នាយនោះឡើង ដោយពួកគេខលមកប្រាប់ថាបានឃើញឡានរបស់អ្នកប្រុសតូចចតចោលនៅមន្ទឺពេទ្យ ពួកគេក៏បានទៅសួរព័ត៌មានពីគ្រូពេទ្យរួចមកហើយពួកគាត់បានប្រាប់ថាថេយ៉ុងបានចេញពីមន្ទឺពេទ្យតាំងពីមួយម៉ោងមុន ហើយកូនចៅរបស់ជុងហ្គុកក៏សុំឆែកកាំមេរ៉ាសុខវត្តិភាពមើលក៏ឃើញមានឡានមួយគ្រឿងបានចាប់យកថេយ៉ុងទៅ៕

. នៅលើដំបូលអគារ

. អគារដែលមានកម្ពស់ខ្ពស់ប្រហែលជា៣៣ជាន់បានបង្ហាញឲ្យឃើញមានក្មេងប្រុសម្នាក់ត្រូវបានគេចាប់ចងដៃចងជើងឲ្យអង្គុយនៅលើកៅអីទាំងខ្លួនរបស់គេកំពុងតែសន្លប់មិនដឹងអ្វី។

«បងធំ មើលទៅក្មេងម្នាក់នេះដូចជាសន្លប់មកយូរណាស់ហើយមិចក៏ក្រដឹងខ្លួនម្ល៉េះ??» ម្នាក់បុរសក្នុងចំណោមបីនាក់ក៏បានបន្លឺឡើងទៅកាន់បងធំរបស់វា ។

«ប្រហែលមកពីប្រភេទថ្នាំខ្លាំងពេកទេដឹង?? ហើយឯងមកសួរយើង យើងមិចនឹងដឹង អានេះ??»

« ពិតមែនហើយ វាតែងតែមិនសូវគ្រប់ចឹងឯងបងធំ »ដោយគ្នាពួកវាទាំងអស់សរុបគឺ៥នាក់ បីនាក់ឈរមើលរាងតូចហើយពីរនាក់ទៀតឲ្យឈរយាមនៅមាត់ទ្វារចូល។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now