15:មិត្តអូនប្រុសឬក៏ស្រី??

267 29 2
                                    

.ទម្រាំតែថេយ៉ុងមកដល់ផ្ទះវិញគឺម៉ោង១១យប់ទៅហើយ។ ថេយ៍ក៏បានយកឡានទៅចតឲ្យរៀបរយរួចក៏ដើរចូលទៅក្នុងផ្ទះ។

" ជុងហ្គុក?? ហេតុអ្វីក៏បងមកអង្គុយនៅត្រង់នេះ??" គ្រាន់តែដោះស្បែកជើងយកទៅទុកកន្លែងរៀបចំវារួចរាល់ហើយថេយ៍ក៏ដើរចូលទៅខាងក្នុងផ្ទះស្រាប់តែធ្វើឲ្យគេភ្ញាក់ជាមួយនឹងវត្តមានរបស់ជុងហ្គុកដែលកំពុងតែអង្គុយនៅលើសាឡុងខាងក្នុងផ្ទះទាំងងងឹតស្ទុងមិនព្រមបើកភ្លើងទល់តែសោះ។

" អូនទើបមកពីណា?? នេះម៉ោង១១ហើយណាហេតុអ្វីទើបមកដល់ ហើយនៅបិតទូរស័ព្ទចោលទៀត?" ជុងហ្គុកបានងើបឈរអស់កម្ពស់រួចក៏ស្រែកសួរទៅកាន់រាងតូចដែលកំពុងតែឈរទល់មុខរបស់នាយ។ នេះមិនដឹងថានាយបារម្ភពីគេប៉ុណ្ណាទេឬ? ប្រាប់នាយថាត្រឡប់មកវិញម៉ោង១០តែជាក់ស្តែង១១យប់ទើបមកដល់ តើឲ្យនាយនិយាយស្រួលជាមួយបានយ៉ាងមិចហើយនៅបិតទូរស័ព្ទទាក់ទងមិនបានទៀត?

" គឺអូនសូមទោស!តែអូនបានសារប្រាប់បងហើយតើថាអូនចេញទៅខាងក្រៅជាមួយមិត្តរបស់អូន ហើយទូរស័ព្ទរបស់អូនគឺវាអស់ថ្ម បងឃើញទេ នេះវារលោតគ្រឿងបាត់ទៅហើយ"មិនត្រឹមតែនិយាយនោះទេថេយ៍នៅដកទូរស័ព្ទចេញពីហោប៉ៅបង្ហាញប្រាប់នាយទៀតខ្លាចនាយមិនជឿហើយសង្ស័យខ្លួន។

" មិត្តអូនប្រុសក៏ស្រី?" ជុងហ្គុកទម្លាក់សម្លេងបន្តិចសួរក៏សួរបន្ត។ មុននេះនាយពិតជាខឹងពិតមែនតែពេលស្តាប់ហេតុផលរបស់រាងតូចអារម្មណ៍ខឹងសម្បាក៏រសាយបាត់អស់ខ្លះៗដែរ។

" ជាមនុស្សប្រុស! តែបងកុំបារម្ភអីគេក៏ជាប្រភេទដូចជាអូនដែលគឺគេស្រឡាញ់ប្រុសដូចគ្នា!!" ថេយ៍ញញឹមហើយក៏ចូលទៅអោបដៃរបស់នាយដើម្បីលួងលោមឲ្យនាយបាត់ខឹងនឹងខ្លួន។

" គេឈ្មោះអី?? ហើយប្រាប់បងមកថាហេតុអ្វីក៏នៅយូរថ្នាក់នេះម៉ោង១១ទើបមកវិញ?"

"គេ..គឺគេឈ្មោះផាក់ជេមីន...គឺដោយសារតែឡានរបស់គេមានបញ្ហាតាមផ្លូវទើបបានជាអូនត្រឡប់មកវិញយូរបែបនេះ អូនសូមទោសណាបងសម្លាញ់កុំខឹងអូនអីណា..." តាមពិតថេយ៉ុងគេគ្មានមិត្តភក្តិនោះទេ ព្រោះតែគេផ្តោតទៅលើតែរឿងការងារទើបមិនមានពេលរាប់អានមិត្តភក្តិ ចឹងហើយក៏លើកយកឈ្មោះជេមីនមកអាងទៅបើជ្រុលជាកុហកនាយហើយក៏កុហកឲ្យចប់ដើមចប់គល់ទៅ។ ណាមួយគេនឹងជេមីនអាយុក៏ស្រករគ្នាទៀត ទោះទើបតែចួបបានម្តងក៏ដោយក៏គេដូចជាមានអារម្មណ៍ថាមាននិស្ស័យជាមួយនឹងរាងតូចជេមីន។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now