.បេះដូងបងជារបស់អូន ទោះបីជាអូនយកកាំបិតមកចាក់ត្រង់បេះដូងរបស់បងច្រើនកាំបិតយ៉ាងណាក៏ដោយក៏ចិត្តស្រឡាញ់នឹងសេចក្តីស្មោះត្រង់ដែលបងបានផ្តល់ជូនអូន ក៏វាមិនរសាត់បាត់ទៅណាមោះឡើយ។
ថេយ៉ុង"កុំស្មោះជាមួយខ្ញុំពេក កុំល្អជាមួយខ្ញុំពេក មិនថាតែរបស់អ្វីក៏ដោយឲ្យតែមានពាក្យថាពេកគឺវាមិនល្អសម្រាប់ដៃគូរទាំងសងខាងនោះឡើយ"
.3ខែកន្លងផុតទៅ!!
រយៈពេលបីខែមកនេះ ជុងហ្គុកនាយខិតខំខ្វះខ្វេរខ្លាំងណាស់ក្នុងការរៀនដើរសាជាថ្មីដោយមានជំនួយនឹងកម្លាំងចិត្តពីប្រពន្ធតូចរបស់នាយ។ ហើយឥឡូវនាយក៏អាចដើរបានដូចធម្មតាវិញហើយដោយមិនចាំបាច់ឲ្យរាងតូចថេយ៉ុងជួយគ្រានាយដូចកាលពីមុនឡើយ។
.សម្លេងឈ្លោះប្រកែកគ្នារបស់រវាងម្តាយក្មេកនឹងកូនប្រសារបានបន្លឺឡើងពេញភូមិគ្រឹះចន ទាំងព្រឹកម៉ោង១០ ដែលកៀកដល់អាហារពេលថ្ងៃត្រង់។
" តែត្រីស្រស់នៅក្នុងទូរទឹកកករបស់យើងអត់មានទេអ្នកម៉ាក់ហើយ ហើយនេះក៏ថ្ងៃណាស់ហើយដែរ នៅតាមផ្សារក៏ប្រហែលជាអស់បាត់ទៅហើយ" គេពិតជាធុញនឹងម្តាយក្មេករបស់គេណាស់មួយៗថ្ងៃគាត់រកតែរឿងឈ្លោះ មិនដែលលស់មួយថ្ងៃឡើយ។ ថ្ងៃនេះក៏ទៀតហើយ។
" យើងមិនខ្វល់ទេ ចង់ឯងធ្វើយ៉ាងមិចក៏ធ្វើទៅ សំខាន់យើងនឹងខេមាចង់ញាំុសម្លម្ជូរ សាច់ត្រី... " គាត់និយាយទាំងផ្តាច់ការ ។
" ម៉ាក់ក្មេកមិនចេះធុញខ្លះទេឬ?មួយថ្ងៃៗធ្វើឪ្យតែគេរវល់នៀក!! ហើយអ្នកខ្លះក៏ចឹងទៀតមកបាយផ្ទះគេសឹងតែរាល់ថ្ងៃ "ថេយ៍និយាយទាំងបែបភ្នែកសម្លក់ទៅកាន់ខេមា។
" នេះឯងចង់ស៊កសៀតឲ្យយើងនឹងអ៊ំស្រីមែនទេគីមថេយ៉ុង...."
" អៅ!ហើយចោះ ខ្ញុំក៏មានទៅនិយាយអ្វីខុស ?" ថេយ៉ុងពិតជាខឹងចិត្តនឹងខេមាណាស់ពីមួយថ្ងៃទៅ១ថ្ងៃនាងតែងតែមកទីនេះរហូត ឡើងដូចជាផ្ទះរបស់នាងទៅហើយ។
" មិនចាំបាច់ទៅខ្វល់ជាមួយវានោះទេក្មួយខេ! ពេលនេះយើងឃ្លានហើយឆាប់ទៅធ្វើឲ្យឆាប់ទៅ"គាត់និយាយជាមួយនឹងខេមាចប់រួចក៏បែបមកនិយាយជាមួយនឹងថេយ៉ុងវិញ។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
