19

190 20 0
                                    

.នីឆា នាងហាក់បីដូចជានៅមិនស្រណុកក្នុងខ្លួននាងចេះតែដើរទៅវិញទៅមកនៅខាងមុខបន្ទប់ប្រជុំដើម្បីរងចាំលោកប្រធានរបស់ខ្លួនចេញពីប្រជុំ។

.ក្រាក!! សម្លេងបើកទ្វារបានបន្លឺឡើង បង្ហាញហើយឲ្យយើងរាងក្រាស់នឹងដៃគូសហការណ៍របស់នាយដើរចេញមក។

" ខ្ញុំសង្ឃឹមថាពួកលោកយល់នៅអ្វីដែលខ្ញុំបាននិយាយទៅចោះ"នាយសង្ហារបានបន្លឺឡើងនៅកាន់បុរសដែលដើរនៅខាងឆ្វេងដៃរបស់នាយ ដោយបាននិយាយរំលឹកនៅរឿងដែលពួកគេបាននិយាយគ្នាមុននេះនៅក្នុងបន្ទប់ប្រជុំ។

" បាទ! ពួកយើងយល់បានច្បាស់ណាស់"

"ល្អ! ចឹងតាមសម្រួលចោះ" ពួកគេក៏បំបែកគ្នាទៅតាមផ្លូវរៀងខ្លួនហើយជុងហ្គុកនាយក៏ដើរសំដៅទៅបន្ទប់ធ្វើការរបស់នាយវិញដូចគ្នា។

" នីឆា!! មានអ្វីមែនទេ??ហេតុអ្វីក៏មកឈរនៅត្រង់នេះ?"  នាយសង្ហារឈរត្រង់ខ្លួនដៃស៊កក្នុងហោប៉ៅខោរបស់នាយរួចក៏សួរទៅកាន់លេខារបស់ខ្លួនដែលកំពុងតែនៅចំពោះមុខរបស់នាយ។

" អុះ!លោកប្រធាន ....គឺ..គឺមុននេះមានបុសរម្នាក់មកសុំជួបលោកប្រធានចា៎...ហើយពេលនេះគាត់កំពុងតែរងចាំនៅក្នុងបន្ទប់ធ្វើការរបស់លោកប្រធាន" នីឆាងាកក្រោយមកស្រាប់តែប៉ាក់អើយជាមួយនឹងនាយសង្ហារ ដែលធ្វើឲ្យនាងភ័យបុកពោះឡើងចង់លួសព្រលឹង។

"អ្នកណា? ហើយឈ្មោះអ្វី??"ជុងហ្គុកនាយនៅតែរក្សារទឹកមុខមាំរបស់នាយដដែរ។

"គឺគាត់បានប្រាប់ថា គាត់គឺជាបងប្រុសជីដូនមួយរបស់ភរិយាលោកប្រធានចាស៎..." នាងនិយាយទាំងអោនមុខចោះ ព្រោះតែមិនហ៊ានសម្លឹងមើលកែវភ្នែករបស់នាយចំនោះឡើយ។

" លូវវានៅក្នុងបន្ទប់យើងមែនទេ?"

"ចាស៎....គឺមុននេះខ្ញុំបានហាមឃាតគាត់ដែលតែគាត់មិនស្តាប់ទើប..."នីសានាងខំបកស្រាយប្រាប់លោកប្រធានរបស់នាងតែមើលទៅនាយដូចជាមិនស្តាប់សម្រូបរបស់នាងទល់តែសោះ?

" នាងទៅធ្វើកិច្ចការរបស់នាងចោះ ..." ចប់និយាយហើយជុងហ្គុកនាយក៏ដើរសំដៅទៅបន្ទប់ធ្វើការរបស់នាយ។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now