24:ហេតុអ្វីក៏យំ? កុំយំអីក្មេងរកឡឺ...

201 34 0
                                    

.សម្រាប់បង ទោះបីជាអូនខុសប៉ុន្មានពាន់ដងក៏បងនៅតែស្រឡាញ់អូនបងនៅតែអត់ទោសឲ្យអូន សូមត្រឹមតែឲ្យអូននៅក្បែរបងជារៀងរហូត..កុំចាក់ចេញពីបងទៅបងសប្បាយចិត្តណាស់ទៅហើយ...អូនគឺជាចំណែកមួយនៅក្នុងជីវិត្តរបស់បង បេះដូងរបស់បងបានប្រគល់ជូនអូនតាំងពីថ្ងៃដែលបងបានឃើញមុខរបស់អូនជាលើកដំបូងមកម្ល៉ះ គីមថេយ៉ុងបស្រឡាញ់អូន...។

. មន្ទីរពេទ្យសេអ៊ូល

"កូនថេយ៍...." គ្រាន់តែទទួលបានដំណឹងភ្លាមអ្នកស្រីគីមនឹងស្វាមីក៏ប្រញាប់នាំគ្នាមកកាន់មន្ទីរពេទ្យភ្លេតតែម្តងទាំងប្រញាប់ប្រញាល់។

" ម៉ាក់....ម៉ាក់ហ្ហឹក...ៗគេគេ..រង់គ្រាប់ជំនួសខ្ញុំណាម៉ាក់...ហ្ហឹកៗ ខ្ញុំ ខ្ញុំបារម្ភពីគេណាស់ ...បើ បើមិនមានជុងហ្គុកពេលនេះប្រហែលជាខ្ញុំដែលកំពុងតែស្ថិតនៅក្នុងបន្ទប់ សង្គ្រោះមួយនេះហើយម៉ាក់...ហ្ហឹក"ថេយ៉ុងនិយាយទាំងរដាក់រដុបទៅកាន់អ្នកគីម អ្នកជាម្តាយឮកូននិយាយបែបនេះទឹកភ្នែករបស់គាត់ស្ទើតែស្រក់ចុះមកទៅហើយគាត់លើដៃអង្អែលក្បាលលួងលោមកូនប្រុសតិចព្រមទាំងទាញគេមកអោបជាប់ទ្រូងរបស់គាត់។

" មិនអីទេណាកូន ម៉ាក់ជឿថាជុងហ្គុកគេនឹងមិនកើតអ្វីនោះទេ ព្រះនឹងតាមជួយថែរក្សាគរណាកូន..."

" ម៉ាក់តែកូនបារម្ភពីគេណាស់...គ្រប់យ៉ាងគឺមកពីកូនបើមិនមែនកូនជុងហ្គុកក៏មិនទៅជាបែបចឹងដែល..."

"  កុំបន្ទោសខ្លួនឯងអីណាកូន....ម៉ាក់ជឿថាគេនឹងមិនអីទេ..." គាត់នៅតែនិយាយម្តងហើយម្តងទៀតតែថែយ៉ូងនៅតែមិនស្តាប់សម្តីរបស់គាត់គឺគិតតែពីស្រែកត្រហូរយំមិនឈប់។

.ក្រាក!! បានមួយសន្ទុះលោកគ្រូពេទ្យក៏ដើរចេញពីក្នុងបន្ទប់សង្គ្រោះថេយ៍ប្រញាប់ងើបឈរទៅសួរព័ត៌មានពីលោកគ្រូពេទ្យយ៉ាងលឿន។

" លោកគ្រូពេទ្យតើស្វាមីរបស់ខ្ញុំយ៉ាងមិចហើយ??" ថេយ៍ព្យាយាសម្រួលអារម្មណ៍ងើបឈរសួរទៅកាន់លោកគ្រូពេទ្យពីអាការៈរបស់នាយសង្ហារ។

" អ្នកជំងឺខ្វះឈាមច្រើនណាស់...ដោយឈាមរបស់គេជាឈាមប្រភេទកម្រទើបខាងយើងពិបាករកឈាមមកបញ្ចូលឲ្យគេខ្លាំងណាស់..."

You've reached the end of published parts.

⏰ Last updated: Dec 25, 2024 ⏰

Add this story to your Library to get notified about new parts!

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now