50:បងមិនចង់ឃើញអូនឈឺចាប់នោះទេ

908 52 2
                                        

. មិនមែនអូនមិនអត់ទោសឬមិនលើកលែងឲ្យបងនោះទេ ក៏ដោយសារតែអូនខ្មាស់ខ្លួនឯងអូនស្អប់ខ្លួនឯង ដែលតែងតែធ្វើអាក្រក់គិតអាក្រក់ទៅលើបង តែទោះបីជាអូនអាក្រក់យ៉ាងណាក៏បងមិនដែលប្រកាន់ខឹងនឹងអូនដែរ បងល្អពេកហើយ ល្អពេករហូតដល់អូនគិតថាខ្លួនឯងមិនសាកសមជាមួយនឹងបុរសល្អដូចជាបងនោះទេ។ ទទួលស្គាល់ថាអូនតែងតែគេងយំនឹកបងអូនយំអោបរូបថតរបស់បងដូចជាអ្វីដែលថេយ៍អា៎និយាយពិតមែន តែអ្វីដែលអូនធ្វើទៅអូនមិនគិតថាកូនរបស់យើងបានឃើញវានោះទេ។ ហឹសៗ តាមពិតអូនស្រឡាញ់បងណាស់អូនស្រឡាញ់បងខ្លាំងណាស់ មិនថាតែថ្ងៃណានោះទេគឺអូនតែងតែយំនឹកបង អូនសុំទោសដែលអូនធ្វើជាមិនចាប់អារម្មណ៍បង មិនខ្វល់ពីបង តែទង្វើរបស់អូនវាផ្ទុយពីបេះដូងនឹងខួរក្បាលរបស់អូនទាំងអស់ ជុងហ្គុកអូនចង់ប្រាប់បងថាអូនស្រឡាញ់បង!!!៕៕ពាក្យទាំងអស់នេះថេយ៉ុងបានត្រឹមតែនិយាយវាក្នុងចិត្តតែប៉ុណ្ណោះ។
.ចូលសាច់រឿង
.មុននេះបន្តិច! ថេយ៍បានភ្ញាក់ដឹងខ្លួនគេមានអារម្មណ៍ថារៀងធូរស្បើយជាងមុន រាងតូចក៏រៀងចម្លែកចិត្តបន្តិចដែលដោយសារតែនៅឡើងក្បាលរបស់គេមានកូនកន្សែងតូចមួយនៅពីលើដែលកាត់បន្ថាយកម្តៅ៕

.ក្រាក! ទ្វារបន្ទប់បានរបើកឡើងដែលធ្វើឲ្យថេយ៍ភ្ញាក់ព្រឺតពេលងាកទៅឃើញអ្នកដែលបើកទ្វារចូលមកជាជុងហ្គុកអតីតស្វាមីរបស់ខ្លួន? តែក៏ត្រូវធ្វើខ្លួនធម្មតាវិញពេលឃើញនាយដើរមកកាន់តែជិតគេ។ ថែមទាំងឃើញអាល្អិតថេយ៍អា៎រកមកតាមពីក្រោយនាយទៀត។ បន្ទាប់ពីសំណោះសំណាលគ្នាអស់មួយសន្ទុះថេយ៍ក៏ព្រមញាំបបរដែលជុងហ្គុកបានដាំវាមកអោយខ្លួនហើយគេចេះតែទទូតសួរពីដៃរបស់រាងក្រាស់ដែលថេយ៍អា ប្រាប់ថារលាក់ នោះមិនឈប់។

«បងប្រាប់ហើយថាបងមិនអីនោះទេ អូនមិនចាំបាច់បារម្ភពេកនោះឡើយ ព្រោះវាក្រៅថ្លើមនោះទេ»

«អ្នកណាថាអូនបារម្ភពីបងនោះ??» រាងតូចនិយាយព្រមទាំងងាកមុខទៅម្ខាង ហើយថ្ពាល់របស់គេក៏ចប់ផ្តើមឡើងក្រហមមកព្រៀងៗ។

«បងសប្បាយចិត្តណាស់ពេញមួយថ្ងៃនេះអូនហៅខ្លួនឯងថាអូនពីរដងហើយណា»ជុងហ្គុកដាក់ខ្លួនអង្គុយក្បែររាងតូច រួចក៏ស៊កដៃមាំរបស់នាយមកចាប់កាន់ដៃស្រលូនរបស់នាយតូចនាយសង្ហារពោលឡើងបង្ហាញអារម្មណ៍ពិតរបស់នាយ។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now