.រាងតូចតាំងពីបានចំណាយពេលអស់អស់បីម៉ោងដើម្បីអង្គុយនិយាយលែងជាមួយគ្នា។ រហូតដល់មេឃរៀងងងឹតថេយ៉ុងនឹងជេមីនក៏បំបែកផ្លូវគ្នាត្រឡប់ទៅផ្ទះរៀងខ្លួន។ ក្រោយពេលបំបែកផ្លូវគ្នាហើយថេយ៍ក៏ប្រញាប់ត្រឡប់ទៅភូមិគ្រឹះ ហ្វាអា៍ឲ្យបានមុននាយសង្ហារត្រឡប់មកពីធ្វើការវិញដូចគ្នា។
.ភូមិគ្រឹះ ហ្វាអា៍
.ងឺត!! សម្លេងជាន់ហ្វ្រាំងឡានបានបន្លឺឡើងរ៉ូរិនដែលកំពុងតែនៅខាងក្នុងផ្ទះក៏ស្ទុះចេញមកមើលដោយនាងបានដឹងថានេះគឺជាសម្លេងឡានរបស់ចៅហ្វាយតូចរបស់ខ្លួន។
"អ្នកប្រុសតូច..." នាងតូចបន្លឺឡើងតិចៗមុននឹងចូលខ្លួនទៅក្បែររាងតូចដែលបិទទ្វារឡានចុះមកជាមួយនឹងដំណើររេមុខរេក្រោយដូចជាមនុស្សស្រវឹងយ៉ាងចឹង?
"បងរ៉ូរិត អត់ទាន់ចូលគេងទៀតឬ??" ថេយ៍ឈរត្រង់ខ្លួនសួរទៅកាន់នារីនៅចំពោះមុខរបស់នាយ។
" ខ្ញុំរងចាំអ្នកប្រុសតូច! នេះអ្នកប្រុសផឹកស្រាមែនទេ??" នៅពេលដែលនាងមកឈរក្បាររាងតូចក៏ធុំខ្លិនស្រាចេញពីខ្លួនរបស់គេធ្វើឲ្យនាងក្រមុំសួរឡើងភ្លាមៗ។
" តិចតួច..." ត្រូវហើយតិចតួចសម្រាប់់អ្នកដែលអត់ចេះផឹកដូចជាគេទោះអស់ត្រឹមតែមួុយដបក៏ស្រវឹងដែរ។
" ចឹងចាំខ្ញុំជួយគ្រាអ្នកប្រុសទៅបន្ទប់ណា..."នាងនិយាយទាំងសម្លេងស្រទន់ដែលតែងតែនិយាយទៅកាន់រាងតូច។ ទោះបីជានាងដឹងថាអ្នកប្រុសតូចរបស់ខ្លួនមិនចេះផឹកក៏ដោយក៏នាងមិនដែលហាមព្រានឬក៏សួរនាំច្រើននោះដែលព្រោះតែនាងបានដឹងពីរឿងនៅក្នុងចិត្តរបស់គេច្បាស់ជាងនរណាទាំងអស់ក៏ព្រោះតែនាងបានរស់នៅជាមួយគេនាយតូចយូរណាស់មកហើយ។
"មិនអីនោះទេ ខ្ញុំអាចទៅដោយខ្លួនឯងបាន ហើយនេះជុងហ្គុកគេមិនទាន់មកវិញទេតើពិតទេ??"
"ចាស៎! អ្នកប្រុសធំគាត់មិនទាន់ត្រឡប់មកវិញនោះទេ" ដោយឃើញថាអ្នកប្រុសតូចបដិសេធខ្លួនបែបនេះហើយរ៉ូរិននាងក៏មិនបានជំនាន់នឹងបញ្ហារបស់នាយតូចមិញដែលព្រោះតែនាងបានដឹងចរិតរបស់គេច្បាស់ណាស់។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...