ភាគទី14:ឯងក៏ជា អូរមេហ្កាដូចជាខ្ញុំដែលមែនទេ??

279 24 2
                                    

.ពេញមួយថ្ងៃនឹងជុងហ្គុកនាយមិនបានចេញទៅណានោះទេគឺ នៅផ្ទះកំដររាងតូចអានសៀវភៅឲ្យថេយ៉ុងស្តាប់ ហើយក៏នាំគ្នាទៅអង្គុយលែងនៅក្រោយផ្ទះអីបែបនឹង។ បើនិយាយពីរថេយ៉ុងវិញដោយសារតែមានពេលបាននៅជិតជុងហ្គុកបែបនេះហើយគេក៏តែងតែលួចសួរទាក់ទងទៅនឹងប្រវត្តិរបស់គ្រួសារចន តែយ៉ាងណាក៏មិនបានចម្លើយនោះដែលជុងហ្គុកនាយតែងតែនិយាយបង្វែលទៅកាន់រឿងផ្សេងជានិច្ច។

. ជាច្រើនថ្ងៃបន្ទាប់ថេយ៉ុងតែងតែស្វែងរកចម្លើយនៅក្នុងផ្ទះរហូតនៅពេលដែលជុងហ្គុកបានចេញទៅធ្វើការបាត់ៗ ថ្ងៃខ្លះថេយ៍ក៏លួចចូលទៅក្នុងបន្ទប់ធ្វើការបន្ទប់សៀវភៅរបស់លោកចនតែនៅតែរកមិនឃើញ ភស្តុតាងអ្វីនោះឡើយ។ ដូចគេនិយាយមិនខុសត្រកូលនេះគឺពូកែលាក់ប្រវត្តិខ្លាំងណាស់។ តែគេក៏លួចចម្លែកចិត្តដែលផ្ទះធំយ៉ាងនេះតើវាមិនអាចមានបន្ទប់សម្ងាត់ទេឬ??

" ត្រូវហើយ! បន្ទប់សម្ងាត់វាច្បាស់ជានៅទីណាមួយនៅក្នុង បរិវេណភូមិគ្រឹះមួយនេះហើយ!!" បន្ទាប់ពីព្យាយាមអង្គុយរកវិធីអស់ជិតកន្លះថ្ងៃ ថេយ៍ក៏ស្រាប់តែនឹកឃើញភ្លាមៗនៅបន្ទប់សម្ងាត់ តែបើវាមានមែនតើវានៅទីណាទៅព្រោះនៅក្នុងផ្ទះនេះដូចជាមិនមែនកន្លែងណាដែលគួរឲ្យសង្ស័យនោះទេ? បើបែបនឹងគេកាន់តែពិបាកក្នុងការស្វែងរកវាមួយគម្រិតទៀតហើយ។

.ទឺង!! កំពុងតែគិតសុខៗសារក្នុងទូរស័ព្ទដៃរបស់គេក៏លោតឡើង ថេយ៍ទាញទូរស័ព្ទមកបើកសារមើលក៏ឃើញថាវាជាសារដែលមកពីខាង ភ្នាក់ងារសម្ងាត់របស់ខ្លួន។

.អត្ថន័យក្នុងសារ

<យប់នេះម៉ោង 8:00PM មានប្រជុំសំខាន់ ត្រូវតែមកកុំឲ្យខាន>

.ព្រូស!! ថេយ៍បោះទូរស័ព្ទទៅលើពូកដកដង្ហើមធំឲ្យតែឮថាប្រជុំគេដឹងតែស្មុគហើយព្រោះតែមេក្រុមរបស់គឺប្រាកដជាសួររឿងទាក់ទងនឹងត្រកូលចនទៀតជាមិនខាន។

" ប្រជុំទៀតហើយ! គួរឲ្យធុញណាស់..." គេមិនអាចខកខានបាននោះទេដូច្នេះហើយមានតែទៅនឹងឯង។

.ពេលយប់!!

ថេយ៉ុងបានរៀបចំខ្លួនតាំងពីក្បាលល្ងាចរហូតដល់ម៉ោង30ទើបគេចេញទៅ ព្រោះតែអង្គភាពសម្ងាត់របស់ពួកគេក៏ជាកន្លែងដែលពិបាកក្នុងការបើកចំហហើយការធ្វើដំណើរក៏រាងពិបាកបន្តិចដែរ។ ហើយទីកន្លែងទាំងអស់នេះគឺជាថ្នាក់លើជាអ្នករៀបចំសម្រាប់ពួកគេ គ្រប់សមាជិកដែលមានឈ្មោះជាអង្គភាពមិនអាចចេញចូលក្នុងអង្គភាពតាមតែអំពើចិត្តនោះឡើយ ទល់តែពួកគេមានការសំខាន់ឬក៏មានប្រជុំទើបអាចចូលទៅកាន់ជម្រោករបស់ពួកគេបាន។ហើយច្បាប់នៅក្នុងអង្គភាពក៏វាមិនមែនស្រួលនោះដែរគ្រប់គ្នាត្រូវតែគោរពច្បាប់នឹងគោលការនៅក្នុងអង្គភាពបើនរណាហ៊ានប្រឆាំងនឹងត្រូវដកចេញឬក៏ ផ្តល់ទានទោសទៅតាមច្បាប់ដែលបានចែងឡើង។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now