. ក្រោយពេលដែលរាងតូចបង្កើតបានស៊ូជុងរួចមក ជីវភាពនៅក្នុងគ្រួសាររបស់ពួកគេកាន់តែរីកចម្រើនពីរមួយថ្ងៃទៅមួយថ្ងៃ អំលុងពេលដែលថេយ៍ទើបនឹងសម្រាលកូនរួចជុងហ្គុកនាយខិតខំធ្វើការតែម្នាក់ឯងទាំងយប់ទាំងថ្ងៃសឹងតែគ្មានពេលសម្រាកបើនិយាយពីហាងផ្ការបស់រាងតូចវិញគឺគេបានឲ្យបុគ្គលិកដែលជាមេការនៅក្នុងហាងនោះជាអ្នកមើលការខុសត្រូវទាំងអស់។ ទម្រាំតែរាងតូចអាចមកធ្វើការបានវិញដូចសព្វមួយដងគឺត្រូវចំណាយពេលបីខែ។
ក្នុងពេលបីខែនឹងជុងហ្គុកនាយក៏មិនចង់ឲ្យថេយ៉ុងចេញមកធ្វើការនោះដែលតែនាយតូចនៅតែចង់ចេញមកជួយធ្វើការប្តីទល់តែបាន។ ជុងហ្គុកនឹងថេយ៉ុងខិតខំធ្វើការខ្លាំងណាស់ព្រោះចង់ឲ្យកូនៗរបស់ពួកគេមានអនាគតល្អព្រោះតែកូនៗរបស់អ្នកទាំងពីរសុទ្ធតែជាកូនប្រុសដូច្នេះហើយនាយសង្ហារក៏បានបង្កើតក្រុមហ៊ុនជាច្រើនសាខាដើម្បីត្រៀមឲ្យអាល្អិតទាំងពីរជាអ្នកគ្រប់គ្រងពួកពួកគេធំទៅ។
«ថ្ងៃអូនហត់ខ្លាំងទេ??»ជុងហ្គុកដែលទើបតែដើរចេញពីក្នុងបន្ទប់ទឹកឃើញភរិយាជុងហ្គុកនៅពីមុខកញ្ជក់នាយសង្ហារដើរទៅឈរពីរក្រោយអោបក្រសោបស្មាររបស់រាងតូចព្រមទាំងអោនទៅថើបខ្នងរលោងរបស់ថេយ៍ថ្នមៗ។
«មិនហត់នោះទេ អូនគ្រាន់តែអង្គុយឆែកមើលឯកសារខ្លះៗមិនដូចបងនោះឡើយដែលត្រូវអង្គុយកែប្រែបញ្ហាទាំងអស់នោះម្នាក់ឯង»
«មិចក៏អូននិយាយបែបនេះតាមពិតទៅបងពិតជាអរគុណប្រពន្ធបងខ្លាំងណាស់បើមិនបានអូនទេម្ល៉េះបងក៏គ្មានថ្ងៃមកដល់ចំណុចនេះនោះដែរ »
«បងចង់អរគុណអូនពិតមែនហេ??»ថេយ៍ងាកមកញញឹមដាក់ប្តីយ៉ាងស្រស់។
«ប្រាកដណាស់»
«បើចឹងថ្ងៃស្អែក ថេយ៍អា អត់បានរៀននោះទេអូនគិតថានាំកូនៗរបស់យើងទៅដើរលែងយ៉ាងមិចដែល??»
«បាន!ប្រាកដជាបានហើយ ប្រពន្ធបងស្ទើសុំបែបនេះហើយរឿងអ្វីមិនបាននោះ?? »ជុងហ្គុកនិយាយព្រមទាំងអង្អែលសាច់ស្មាររបស់ថេយ៉ុងយ៉ាងរោលរៀល។
« មិនបានទេ ក្រែងថាស្អែកពួកយើងទៅដើរលែងមិនចឹងឬ??អូនខ្លាចងើបមិនរួច» រាងតូចទទួលអារម្មណ៍ដឹងភ្លាមៗពីគោលបំណងរបស់នាយ។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
