43: អាប់ប៉ាធ្វើត្រូវហើយមែនទេកូន

808 48 2
                                        

"តើកូនយ៉ាងមិចហើយថេយ៍មានត្រូវត្រង់ណាខ្លាំងឬអត់ម៉ាក់បារម្ភខ្លាំងណាស់ណា ..." គាត់មានប្រសាសន៍ឡើងព្រមទាំងចាប់ថេយ៉ុងបង្វិលទៅវិញទៅមកគាត់បារម្ភសឹងស្លាប់ទៅហើយ។កូនគាត់មានតែមួយគ្រាប់ប៉ុណ្ណឹងឯងបើថេយ៍កើតអ្វីទៅគាត់នឹងបន្ទោសខ្លួនឯងមួយជីវិតមិនខាន។

" កូនលែងអីហើយគ្រាន់ត្រូវដៃបន្តិចតែប៉ុណ្ណោះអ្នកម៉ាក់..."

"ពុទ្ធោ!!កូនម្តាយ!! ព្រលឹងបួនដប់សព្វគ្រប់ ត្រឡប់មកវិញមក..." គាត់ទាញរាងតូចមកអោបអង្អែលម្តងទៀតព្រោះទាំងអោនទៅថើបចិញ្ចើមរាងតូចខ្សឺតៗ។

" បើកូនមិនត្រូវអ្វីធ្ងន់ធ្ងរក៏ល្អហើយណា..." លោកគីមចូលទៅអង្អែលក្បាលកូនប្រុស គាត់ក៏បារម្ភពីថេយ៉ុងដូចគ្នា ទោះបីជាគាត់មិនសូវជាបញ្ចេញកាយវិការតែក្នុងចិត្តរបស់គាត់ក៏មិនខុសពីអ្នកស្រីគីមដែរ។

" ថេយ៍បង ...បងសុំទោសបងមើលថែអូនមិនបានល្អ!!" ជុងហ្គុកចូលខ្លួនមកនិយាយសុំទោសភរិយារបស់នាយ ទឹកភ្នែករបស់នាយឡើងក្រហមអាចនិយាយបានថានាយទើបតែនឹងយំរួចមុននេះព្រោះតែពិបាកចិត្តរករាងតូចមិនឃើញ។

" មិនមែនជាកំហុសរបស់បងនោះទេជុងហ្គុក" ត្រូវហើយវាមិនមែនជាកំហុសរបស់នរណាម្នាក់ឡើងព្រោះគ្មាននរណាចង់ឲ្យរឿងទាំងអស់នេះកើតឡើងនៅលើមនុស្សដែលខ្លួនឯងស្រឡាញ់នោះទេ។

" តើអូនឈឺខ្លាំងដែលទេ??ហើយតើអូនចាំពួកវាដែលទេថាពួកវាជានរណា??"ជុងហ្គុកចាប់ដៃថេយ៉ុងព្រមទាំងអង្អែលលើប៉ង់ដែលបានរុំរបួសនោះថ្នមៗ។

" មិនដែលស្គាល់ទេតែតាមស្តាប់ពួកវានិយាយ វាចង់សម្លាប់ខ្ញុំដើម្បីសងសឹងជាមួយនឹងបង តែបើចួបអូនចំណាំពួកវាបាន"

" វាពិតជាក្លាហានណាស់ពេកហើយ   "រឿងនេះវាមិនទាន់ចប់ភ្លាមៗនោះទេនាយបានឲ្យកូនចៅរបស់នាយទៅតាមសើុបរកមើលអ្នកដែលមកចាប់ថេយ៉ុងរួចរាល់អស់ហើយ។

" ពេលនេះអូនលែងអីហើយបង បំភ្លេចវាចោលចោះណា" ឃើញទឹកមុខរបស់នាយគួរឲ្យខ្លាចថេយ៍ក៏ប្រញាប់និយាយឡើងជុងហ្គុកនាយក៏ងក់ក្បាលតែមិនមែនមានន័យថាជុងហ្គុកនាយយល់ព្រមនឹងសម្តីរបស់ថេយ៍នោះឡើយ។ នាយសង្ហារក៏ងាកបែបមកនិយាយជាមួយនឹងនាយកំលោះជុងហានដែលឈរនៅខាងឆ្វេងដៃរបស់នាយ។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now