51:កូនជាអ្នកចាប់ផ្តើមមុន!!

Comenzar desde el principio
                                        

«ចៅក៏នឹកលោកយាយដូចគ្នា ឯណារបស់ផ្ញើថេយ៍អានោះលោកតា» ដោយសារតែតារបស់គេបានប្រាប់ថាគាត់នឹងទិញរបស់មកផ្ញើទើបអាល្អិតសួររកដូច្នេះ។

«នេះ! មករកតាមក» គាត់លើកររបស់បង្ហាញ ថេយ៍អាឃើញបែបនេះក៏ស្រូតចុះពីលើចង្កេះរបស់លោកយាយគីមរត់ត្រុយទៅរកលោកតាគីមអោបកគាត់យកចិត្តតាមរបៀបក្មេងៗដែលចង់បានរបស់ពីរមនុស្សចាស់។

«មុននឹងទទួលយករបស់ពីមនុស្សចាស់ តើត្រូវធ្វើយ៉ាងមិចហា??»

«សឺត!!អរគុណលោកតា»កំលោះតូចអោនទៅថើបថ្ពាល់របស់គាត់ទាំងសងខាងធ្វើមុខ cute cuteដាក់ពួកគាត់។ដែលធ្វើឲ្យមនុស្សចាស់សើចឡើងនៅភាពគួរឲ្យស្រឡាញ់របស់អាល្អិតជាខ្លាំង។

« ចោះឯណាប៉ាតូចរបស់ចៅនោះ??តើប៉ាក់តូចរបស់ចៅយ៉ាងមិចហើយ?? »

«ប៉ាតូចនៅជាមួយប៉ាធំក្នុងបន្ទប់ មួយថ្ងៃហើយអត់ទាន់ឃើញពួកគាត់ចុះមកវិញទេ!» និយាយហើយក៏ចុះពីលើចង្កេះលោកគីមរត់ទៅលែងនៅកន្លែងដើមរបស់គេវិញ លោកគីមនឹងអ្នកស្រីគីមឮចៅនិយាយក៏ងាក់មើលមុខគ្នាហើយក៏មិនភ្លេចងាកទៅសួរអ្នកបម្រើនោះដែលេពួកគេក៏ងក់ក្បាលថាវាពិតមែន។

ក្រោយពេលឮចៅរបស់គាត់និយាយបែបនេះតាយាយក៏ប្រញាប់ឡើងមកជាន់ខាងលើ ដោយសារតែទ្វារមិនបានចាក់សោរ អ្នកស្រីគីមគាត់ក៏រុញទ្វារចូលទៅតែម្តង៕

.ក្រាក!!

«កូនថេយ៍?? អូរព្រះជួយ»អ្នកស្រីគីមលើកដៃខ្ចប់មាត់ខ្លួនឯងទាំងភ្ញាក់ផ្អើលពេលឃើញមនុស្សពីរនាក់កំពុងគេងអោបគ្នានៅលើគ្រែទាំងរាងកាយអាក្រាតទាំងគូរបែបនេះ។

«អូនយ៉ាងមិចហើយ?»លោកគីមពេលឃើញភរិយាគាត់រៀបនឹងដួលគាត់ក៏ប្រញាប់ចូលមកជួយទ្រាយ៉ាងលឿន។

«អូនមិនអីនោះទេលោកប្តីយើងប្រញាប់ចុះទៅវិញទៅ»និយាយហើយគាត់ក៏ទាញទ្វារមកបិតវិញ មិនឲ្យលោកគីមឃើញទាន់ព្រោះខ្លាចក្រែងគាត់នឹងចូលទៅដាល់ជុងហ្គុកដល់លើគ្រែគេង។

«ពួកគេ?»

«ពួកគេហេ??គ្មានអ្វីទេ»និយាយហើយគាត់ក៏អូសដៃលោកគីមចុះទៅខាងក្រោយវិញយ៉ាងលឿន ព្រះយើងមើលចោះគាត់ចង់ខ្យល់ចាប់ទៅហើយ៕ នេះក្រែងប្រាប់ថាឈឺមែនទេ??ហេតុអ្វីក៏ធ្វើរឿងបែបនឹងកើត??កូនប្រុសរបស់គាត់នេះពិតជាចំពិតមែនហើយ។
ពួកគាត់ទាំងពីរនាក់មិនបានទៅណានោះទេគឺរងចាំអ្នកគេទាំងពីរនាក់ចុះមកខាងក្រោម។ លោកគីមគាត់ចេះតែនៅមិនសុខគាត់ដើរទៅវិញទៅមក គាត់មានអារម្មណ៍ថាគាត់ដូចជាផ្ញើសាច់ជាមួយនឹងខ្លាយ៉ាងចឹង??

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Donde viven las historias. Descúbrelo ahora