" អូនចង់ទៅណាទៀតហើយ ថេយ៍??"
" បងកុំពូកែសួរពេកបានទេ? អូនធុញណាស់ អូនគ្រាន់តែចង់ទៅសួរសេរីភាពនៅខាងក្រៅខ្លះមិនបានទេឬ?"
" មួយរយៈនេះអូនប្លែកខ្លាំងណាស់ តើអូនមានដឹងខ្លួនឯងដែរទេ??"
" ត្រូវហើយអូនមិនល្អដូចមុនទេ អូនយល់តែចិត្តខ្លួនឯង បើបងមិនពេញចិត្តទេ យល់ល្អយើងបែកគ្នាទៅ...."
"បែកគ្នា?? លែងលះគ្នា?? ចែកផ្លូវគ្នា?? ហេតុអ្វីក៏អូនចូលចិត្តប្រើពាក្យទាំងអស់នេះខ្លាំងម្ល៉េះថេយ៍បងមិនយល់ទេ ថាបងបានទៅធ្វើអ្វីឲ្យអូនមិនសប្បាយចិត្តឬក៏បងបានធ្វើអ្វីឲ្យទាស់ចិត្តរបស់អូនទៅបានជាអូនចូលចិត្តប្រើពាក្យទាំងអស់នេះ បងបញ្ចប់បញ្ហា??" នាយមិនយល់ទេ តែនាយតែជាអ្នកតាមលួងតាមសម្រួលគ្រប់បញ្ហារតែថេយ៉ុងបែជាអ្នកដែលចូលចិត្តបង្តើតបញ្ហាមកឲ្យនាយឈឺក្បាលរាល់ថ្ងៃ ។
" ក្រែងវាជាអ្វីដែលម៉ាក់របស់បងចង់បានមិនចឹងឬ?"
«អូនរៀបការជាមួយបងឬក៏ជាមួយម៉ាក់របស់បង??»
«ចន ជុងហ្គុក »ថេយ៉ុងសង្កត់សម្លេងហៅឈ្មោះរបស់នាយ មិនដឹងមនុស្សស្អីទេស!និយាយមិនចូលគ្នាទល់តែសោះ។
«បាទ គីម ថេយ៉ុង យ៉ាងណាបងក៏មិនលែងលះជាមួយអូននោះដែរ»
«ក្បាលរឹងសម្បើមណាស់ ខ្ញុំមិនដែរចួបមិនដែលយល់មនុស្សដូចជាបងទេ»
«មកពីបងស្រលាញ់អូន»
« តែអូនមិនត្រូវការស្រឡាញ់របស់បងនោះទេ...»
" បើអូនមិនពេញចិត្តពួកយើងអាចរើទៅនៅផ្ទះផ្សេងបានថេយ៍ តែអូនកុំប្រើពាក្យបែបនេះមកកាន់បងទៀតអី បងអង្វរ....អូនក៏ដឹងថាបងស្រឡាញ់អូនខ្លាំងប៉ុណ្ណោះដែរ"
« ឥតប្រយោជន៍....»និយាយហើយថេយ៉ុងក៏ដើរចេញទៅ
« ឮតែសម្លេងឈ្លោះគ្នារាល់ថ្ងៃម៉ាក់ពិតជាធុញខ្លាំងណាស់»
« បើម៉ាក់ធុញម៉ាក់ឈប់បំបែកបំបាក់ស្នេហារបស់ខ្ញុំទៅ »
«ហេ៎កូនជុង!! ណ្ហើយទៅរកក្មួយខេមាវិញប្រសើចជាង»
.ថេយ៉ុងបន្ទាប់ពីចេញពីផ្ទះត្រកូលចនគេក៏មិនបានទៅណានោះដែលគឺ គេមកអង្គភាពរបស់ខ្លួនព្រមទាំងនៅក្នុងដៃរបស់គេមានកាន់ក្រដាស់សេមីមួយច្បាប់ទៀតផង។
« ខ្យល់អ្វីបក់ថេយ៍មកដល់ទីនេះតាំងព្រឹកបែបនេះ??»
« ខ្ញុំមកនេះគឺមានរឿងខ្លះចង់និយាយជាមួយនឹងមេក្រុម»និយាយហើយថេយ៍ក៏ទាញក្រ
ដាស់មួយច្បាប់នោះដាក់លើតុព្រមទាំងរុញទៅមុខរបស់លោកជុងហាន។
«នេះជាអ្វីទៅថេយ៍??»
« ខ្ញុំមកសុំដកឈ្មោះចេញពីក្រុម....»
« ហេតុអ្វីក៏នៅសុខៗថេយ៍សម្រេចចិត្តបែបនេះ??»
« ខ្ញុំត្រូវទៅភពក្រៅប្រទេសមួយរយៈ ហើយសម្រាប់រឿងរបស់ចនជុងហ្គុក ខ្ញុំសូមសារភាពថាខ្ញុំពិតជាមិនបានសើុបដឹងអ្វីដែលពាក់ព័ន្ធជាមួយនឹងគេរកសុីខាងខុសច្បាប់នោះឡើយ...ឬបើមិនចឹងទេប្រហែលជាខ្ញុំមិនមានសមត្ថភាពក្នុងការធ្វើរឿងក្តីមួយនេះ ក៏អាចថាបាន»
« ថេយ៍ តែខ្ញុំទុកពេលឲ្យថេយ៍ណា ចង់ថេយ៍ត្រូវការពេលប៉ុន្មានក៏បាន»
« ខ្ញុំថាកុំអី ខ្ញុំសម្រេចចិត្តច្បាស់ហើយ ខ្ញុំសូមអរគុណលោកមេក្រុមគ្រប់យ៉ាងខ្ញុំពិតជាមិនភ្លេចគុណរបស់លោកឡើយ លាសិនហើយ»និយាយហើយថេយ៉ុងក៏ដើរចេញទៅ។
«ថេយ៍» នាយសង្ហារជុងហានមិនអាចធ្វើអ្វីបាន បានត្រឹមតែបន្លឺហៅឈ្មោះរបស់រាងតូចដែលបានចាក់ចេញទៅដោយមិនងាកក្រោយសូម្បីតែបន្តិច។ នាយចូលក្នុងវិស័យមួយនេះក៏ព្រោះតែថេយ៉ុងសារភាពនោះថានាយបានលង់ស្រឡាញ់ថេយ៉ុងតាំងពីថ្ងៃដែលនាយបានចួបរាងតួចតាំងពីដំបូងនាយតែងតែជួយរាងតូចគហរប់ពេលឲ្យតែថេយ៉ុងត្រួវការតែពេលនេះលែងមានថេយ៉ុងនៅក្នុងក្រុមរបស់នាយមួយនេះហើយ ជីវិតរបស់នាយពេលក៏លែងមានន័យអ្វីទៀតដែលនាយនាយបាត់បង់ក្តីសុខរបស់នាយអស់ពាក់កណ្តាលទៅហើយ។
« អាប់ប៉ាធ្វើត្រូវហើយមែនទេកូន...»ចូលមកដល់ក្នុងឡានរាងតូចក៏អង្អែលពោះរបស់ខ្លួនថ្នមៗទាំងពីឡើងយ៉ាងស្ងៀមស្ងាត់។
.To be continued
STAI LEGGENDO
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AvventuraTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
43: អាប់ប៉ាធ្វើត្រូវហើយមែនទេកូន
Comincia dall'inizio
