43: អាប់ប៉ាធ្វើត្រូវហើយមែនទេកូន

Start from the beginning
                                        

" ខ្ញុំអរគុណលោកច្រើនហើយណាដែលបានជួយភរិយារបស់ខ្ញុំ!!"

« មិនអីនោះទេថេយ៍ក៏ដូចជាប្អូនរបស់ខ្ញុំម្នាក់ដែរ» នាយសង្ហារញញឹមតបទៅវិញ។

« ចឹងល្ងាចបនេះទៅញាំបាយជាមួយគ្នាទៅទុកជាការអរគុណដល់ក្មួយណា»លោកគីម

«មិនអីនោះទេលោកពូ ដែលខ្ញុំជួយថេយ៍ក៏ក្នុងនាមជាអ្នកគ្រប់គ្រងក្នុងក្រុមម្នាក់ដែរ» ជុងហានជ្រុលម្នាត់និយាយភ្លេចជាចាប់អារម្មណ៍ថាជុងហ្គុកនាយក៏នៅទីនេះដែរ។

«លោកនិយាយមានន័យថាមិចនឹង??» គ្រាន់តែឮបែបនេះភ្លេចបាយសង្ហារក៏ប្រញាប់សួរឡើងទងមិនយល់ពីអ្វីដែលនាយកំពុងតែនិយាយ អ្នកគ្រប់គ្រងក្រុមមែនទេតើក្រុមអ្វីទៅ??

«មិនមានអ្វីនោះទេណាជុង អូនចង់ទៅផ្ទះហើយពួកយើងទៅផ្ទះវិញទៅណា» ឃើញបែបនេះថេយ៉ុងក៏ប្រញាប់អូសដៃរបស់នាយចេញទៅយ៉ាងលឿនសួរតែជុងហ្គុកនាយនិយាយគ្នាឲ្យដឹងរឿងមិនទាន់។ លោកគីមនឹងអ្នកស្រីគីមក៏ប្រញាប់តាមទៅយ៉ាងលឿនដូចគ្នា។

   . បន្ទាប់ពីរករាងតូចថេយ៉ុងឃើញហើយអ្នកស្រីគីមក៏បានឲ្យថេយ៍រើត្រឡប់មករស់នៅផ្ទះរបស់ពួកគាត់វិញតែថេយ៍មិនព្រម ដោយនិយាយថាគេត្រូវលែងលះជាមួយនឹងជុងហ្គុកឲ្យរួចរាល់សិនព្រោះតែកន្លងមកគេក៏ទ្រាំជាមួយនឹងអ្នកស្រីចនមកជាយូរហើយបើទ្រាំតែមួយរយ:ទៀតក៏មិនមានបញ្ហាអ្វីនោះដែរ។ ហើយសម្រាប់រឿងលែងលះថេយ៉ុងក៏តែងតែនិយាយជាមួយនឹងជុងហ្គុកសឹងតែរាល់ថ្ងៃតែជុងហ្គុកនាយមិនព្រម នាយបានផ្តល់ក្តីស្រឡាញ់ឲ្យងេយ៉ុងដល់ថ្នាក់នេះហើយហេតុអ្វីក៏ដោយក៍នៅតែមិនយល់ពីអារម្មណ៍របស់នាយទៀតបែបជាទទួលតែពាក្យលែងលះមិនចេះចប់មិនចេះហើយ ។ នាយបានដាក់សំណើរឲ្យទៅរស់នៅផ្ទះថ្មីក៏ថេយ៍បដិសេធមិនព្រមទៅ។

.ហើយថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ ដូច្នេះហើយជុងហ្គុកនាយមិនបានទៅក្រុមហ៊ុនឬក៏ចេញទៅណានោះទេទេគឺនាយនៅផ្ទះ នឹងអង្គុយពិនិត្យមើលឯកសារខ្លះៗ

.  នៅខាងក្រោម÷

នាយសង្ហារកំពុងតែអង្គុយអានការសែតនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវសុខៗក៏ក្រឡេកទៅឃើញអ្នកជាភរិយារៀបចំខ្លួនយ៉ាងស្រស់ស្អាត តើនេះគេចង់ទៅណាទៀតហើយ មួយរយៈនេះថេយ៉ុងឧស្សាហ៍ចេញទៅខាងក្រៅណាស់ហើយថ្ងៃខ្លះក៏ត្រឡប់មកផ្ទះយប់ៗជ្រៅទៀតផង?

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now