"ម៉ាក់កំពុងតែនិយាយអ្វីនឹង?? "
"ម៉ាក់រស់នៅដំបូលផ្ទះជាមួយនឹងក្មេងម្នាក់នោះទៀតលែងបានហើយ"
" ចឹងម៉ាក់មិនចាំបាច់បារម្ភទេចាំខ្ញុំនឹងរើទៅនៅរស់នៅកន្លែងផ្សេងតែពីរនាក់ថេយ៍" ត្រូវហើយនាយមានគម្រោងរួចជាស្រេចហើយហើយនាយក៏ជ្រើសរើសបានទីតាំងមួយសម្រាប់ធ្វើផ្ទះរបស់ពួកគេផងដែរ ។គឺផ្ទះ អាពាហ៍ពិពាហ៍ វាកំពុងតែចាប់ផ្តើមសាកសងនៅពេលខាងមុខនេះ៕
" តើពេលណាទើបកូនចេះយល់អារម្មណ៍របស់ម៉ាក់ខ្លះទៅជុងហ្គុក??"
"តាំងពីដើមដល់ចប់ម៉ាក់មិនដែលយល់ពីអារម្មណ៍របស់ខ្ញុំនោះឡើយម៉ាក់មិនដែលចង់ឲ្យមានសុភមង្គលនោះឡើយម៉ាក់មើលឃើញតែក្តីសុខរបស់ខ្លួនឯងតែប៉ុណ្ណោះ បើម៉ាក់តែងតែបែបនេះតើម៉ាក់ចង់ឲ្យខ្ញុំយល់ពីអារម្មណ៍របស់ម៉ាក់យ៉ាងមិច??" ជុងហ្គុកបានដាក់ខ្លាំងៗទៅកាន់ម៉ាក់របស់នាយវិញនេះជាលើកទីមួយហើយដែលជុងហ្គុកហ៊ានស្រែកបែបនេះទៅកាន់គាត់។
" ម៉ាក់ធ្វើគ្រប់យ៉ាងគឺដើម្បីឯង ហើយនៅតែម៉ាក់មិនល្អទៀតតើមែនទេ??" ក្នុងនាមជាម្តាយតែងតែចង់ឲ្យកូនល្អជ្រើសរើសដៃគូរណាដែលសាកសមនឹងអាចមានកូនចៅសម្រាប់បន្តត្រកូលឲ្យពួកគេមិនមែនជាក្មេងប្រុសដែលមានតែកេ្តរ៍ឈ្មោះតែមិនអាចសូម្បីតែបង្កើតកូនម្នាក់បាននោះឡើង គាត់មិនត្រូវការកូនប្រសារបែបនឹងនោះទេ។ ហើយបើមកបន្ទោសគាត់ក៏មិនត្រូវនោះដែលអ្នកណាឲ្យថេយ៉ុងកើតមកជាក្មេងប្រុសធ្វើអី??
" បើនេះជាបំណងល្អដែលម៉ាក់ធ្វើដើម្បីខ្ញុំ ខ្ញុំគិតថាម៉ាក់គួរតែទុកវាវិញទៅខ្ញុំមិនត្រូវការវានោះឡើយ"និយាយចប់ជុងហ្គុកនាយក៏ដើរចេញទៅបាត់។
"កូនជុងកូនជុង....ណ្ហើយយើងចង់តែឆ្កួតទេ!!"
.....................
«នេះយប់មិញគាត់ត្រឡប់មកផ្ទះហេ??» ពេលជុងហ្គុកចេញទៅបាត់មួយសន្ទុះថេយ៉ុងក៏ភ្ញាក់ពីគេង ។គេចាំបានថាយប់មិញគេគេងនៅលើសាឡុងតែហេតុអ្វីក៏ភ្ញាក់ឡើងបែបជាមកគេងនៅលើគ្រែទៅវិញ??មានន័យថាយប់មិញគឺជុងហ្គុកនាយត្រឡប់ផ្ទះវិញ?? រាងតូចខ្ចិលខ្វល់ច្រើនក៏ងើបចេញពីគ្រែដើម្បីទៅសម្អាតខ្លួន ព្រោះតែព្រឹកនេះគេមានណាត់ជាមួយលោកគ្រូពេទ្យនៅម៉ោង៨ព្រឹកនេះ។ ចំណាយពេលប្រហែលជា៣០នាទីក៏រៀបចំខ្លូនរួចរាល់ បន្ទាប់ពីរួចរាលហើយថេយ៉ុងក៏ដើរចុះមកខាងក្រោម ក៏ឃើញប៉ាម៉ាក់ក្មេករបស់ខ្លួនកំពុងតែពិសាអាហារពេលព្រឹកល្មម។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
41:ម៉ាក់មិនត្រូវការតែខ្ញុំត្រូវការ
Start from the beginning
